សេចក្តីប្រកាសព័ត៌មាន៖ កម្មវិធីអប់រំតាមវិទ្យុ ជួយឱ្យសិស្សជនជាតិដើមភាគតិចអាចបន្តការសិក្សាបើទោះសាលារៀនកំពុងបិទទ្វារក៏ដោយ
នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្ដីប្រកាសព័ត៌មានថាក្រសួង និងអង្គការយូនីសេហ្វ កំពុងសហការគ្នាធានាឱ្យកុមារដែលជួបការលំបាក និងមានឱកាសតិចតួច បន្តទទួលបានការសិក្សា ខណៈដែលសាលារៀនត្រូវបិទទ្វារចំពេលមានការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍នាពេលបច្ចុប្បន្ននេះ។ យូនីសេហ្វ បានទិញវិទ្យុចំនួន ១,៦៤០ គ្រឿង សម្រាប់ផ្តល់ជូនសិស្សជនជាតិដើមភាគតិចនៅខេត្តភូមិភាគឦសាន ដើម្បីអាចបន្តការសិក្សារបស់ពួកគេ តាមរយៈកម្មវិធីអប់រំពហុភាសាផ្សាយតាមវិទ្យុ ដែលជាទម្រង់មួយក្នុងចំណោមទម្រង់នៃការសិក្សាពីចម្ងាយ។
ក្រសួងអប់រំ យុវជន និងកីឡា