សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ កម្ពុជា​ជាប់​ក្នុង​ការ​បោះ​ឆ្នោត​ ជា​សមាជិក​នៃ​ស្ថាប័ន​ចំណុះ​ចំនួន​ពីរ​របស់​អង្គការសហប្រជាជាតិ​

​នៅ​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០២៣​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ កម្ពុជា​ជាប់​ក្នុង​ការ​បោះ​ឆ្នោត​ ជា​សមាជិក​នៃ​ស្ថាប័ន​ចំណុះ​ចំនួន​ពីរ​របស់​អង្គការសហប្រជាជាតិ​។​

​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជាប់​ក្នុង​ការ​បោះ​ឆ្នោត​សម្រាប់​តំណែង​សំខាន់​ចំនួន​ពីរ​ដូច​ខាងក្រោម​៖

  1. ​សមាជិក​ពេញ​សិទ្ធ​របស់​ក្រុម​ជំនាញ​លើ​ស្តង់ដារ​គណនេយ្យ​ និង​រាយការណ៍​អន្តរជាតិ​ (International​ Standards​ of​ Accounting​ and​ Reporting​ -​ ISAR)​ សម្រាប់​អាណត្តិ​២០២៤-២០២៦​ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០២៤​ និង​
  2. ​សមាជិក​នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​ របស់​កម្មវិធី​អង្គការសហប្រជាជាតិ​ប្រយុទ្ធ​ជំងឺអេដស៍​ Programme​ Coordinating​ Board​ (PCB)​ of​ the​ Joint​ United​ Nations​ Programme​ on​ HIV/AIDS​ -​ UNAIDS)​ សម្រាប់​អាណត្តិ​២០២៣-២០២៥​ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០២៣​ ដល់​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០២៥​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf