រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង និងស្ថាប័នរដ្ឋ
រដ្ឋាភិបាលបានដាក់ចេញកាលបរិច្ឆេទសម្រាប់ដេញថ្លៃឈើរឹបអូសខុសច្បាប់
រដ្ឋាភិបាលបានដាក់ចេញកាលបរិច្ឆេទសម្រាប់ដេញថ្លៃឈើខុសច្បាប់ចំនួន ៧១,០០០ ម៉ែត្រគូប ដែលត្រូវបានរឹបអូសដោយអាជ្ញាធរនៅឆ្នាំនេះ ជាការអនុវត្តដែលមានសញ្ញាណពុករលួយកាលពីពេលមុន។ ...
អ្នកភូមិអំពាវនាវសុំជំនួយពីរដ្ឋមន្ត្រី
អ្នកភូមិរាប់សិបនាក់មកពីខេត្តក្រចេះ ស្រុកឆ្លូងបានប្រមូលផ្តុំគ្នានៅមុនក្រសួងរៀបចំដែនដីកាលពីម្សិលមិញដើម្បីដាក់ញត្តិ អំពាវនាវឱ្យមានការធ្វើអន្តរាគមន៍ពីលោករដ្ឋមន្ត្រី ជា សុផារ៉ា នៅក្នុងជម្លោះដីធ្លីមួយ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/26119/villagers-ask-minister-for-help/
រោងចក្រថាមពលធ្យូងថ្មនឹងបញ្ចប់ចុងឆ្នាំ
ជិតពាក់កណ្តាលនៃរោងចក្រថាមពលដើរដោយធ្យូងថ្ម ៧០០ មេហ្គាវ៉ាត់នៅខេត្តព្រះសីហនុរបស់វិនិយោគិនមកពីគណបក្សប្រជាជនកម្ពុជាគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ នេះបើតាមអនុរដ្ឋលេខាធិការទទួលបន្ទុកអាជ្ញាធរអគ្គិសនីកម្ពុជា (EAC)។ ...
Kali Kotoski and ចេង សុខហ័ង
http://bit.ly/1Q3r4vm
ជប៉ុនផ្តល់ជំនួយស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពត
ពិធីបើកការដ្ឋានសម្រាប់រោងចក្រប្រព្រឹត្តកម្មទឹកនៅខេត្តកំពត ត្រូវបានប្រារព្ធឡើងកាលពីម្សិលមិញ ដែលក្នុងនោះមានវត្តមាននៃ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំ ប្រទេសកម្ពុជា លោក Yuji Kumamaru ព្រមទាំង លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីនៃក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/26116/japan-helps-with-kampot---s-water-supply/
អគារខុនដូតម្លៃ១៦លានដុល្លារចាប់ផ្តើមសាងសង់នៅតំបន់បឹងកេងកង១
សំណង់អគារខុនដូវិនិយោគដោយក្រុមហ៊ុនមកពីប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមសាងសង់នៅក្នុងតំបន់បឹងកេងកង១១ជាទីតាំងតំបន់ដែលមានតម្លៃដីថ្លៃបំផុតក្នុងរាជធានីភ្នំពេញស្របពេលដែលវិស័យសំណង់កំពុងកើនឡើងខ្លាំង។ ...
ជា វណ្ណៈ
http://bit.ly/1WM8KJs
ប្រេងសាំងលក់រាយត្រូវបានកំណត់តម្លៃអតិប្បរមា
កាលពីម្សិលមិញ ក្រសួងពាណិជ្ជកម្មបានប្រកាសពីការកំណត់តម្លៃប្រេងសាំងដែលដាក់លក់នៅតាមស្ថានីយ៍ប្រេងឥន្ធនៈលក់រាយនៅទូទាំងប្រទេសពីថ្ងៃទី១២ដល់ថ្ងៃទី២១ខែមិថុនា ដោយកំណត់តម្លៃប្រេងអតិប្បរមាត្រឹម៣,៤៥០រៀលក្នុងមួយលីតសម្រាប់ប្រេងសាំងធម្មតា ៣,៥០០រៀលក្នុងមួយលីតសម្រាប់ប្រេងស៊ុបពែរ និង៣,១៥០រៀលសម្រាប់ប្រេងម៉ាស៊ូត។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/fuel-price-caps-steady-crude-heating
ពលករខ្មែរ ៦នាក់ត្រូវបានសង្គ្រោះពីប្រទេសម៉ាឡេស៊ី
ពលករខ្មែរ ៦នាក់ត្រូវបានជួយសង្គ្រោះពីប្រទេសម៉ាឡេស៊ី និងបានត្រលប់មកដល់ផ្ទះរបស់ពួកគេដោយសុវត្ថិភាពកាលពីចុងសប្តាហ៍មុន បន្ទាប់ពីត្រូវបានចាញ់បោកមេខ្យល់ អ្នកនាំពាក្យនៃក្រសួងការបរទេសបានប្រាប់ឱ្យដឹងកាលពីម្សិលមិញ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/26074/six-rescued-from-malaysia/
រដ្ឋមន្ត្រីក្រសួងការបរទេសច្រានចោលកង្វល់របស់លោក បាន គីមូន
បន្ទាប់ពីបដិសេធដំបូងមិនធ្វើអត្ថាធិប្បាយអំពីការហៅទូរស័ព្ទដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិមកលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកាលពីសប្ដាហ៍មុនមក ក្រសួងបានបញ្ចេញការឆ្លើយតបរបស់លោក ប្រាក់ សុខុន ដែលការឆ្លើយតបទាំងនោះនិយាយការពារការបង្ក្រាបកាលពីពេលថ្មីៗនេះរបស់រដ្ឋាភិបាលទៅលើគណបក្សប្រឆាំង។ ...
ការប្រមូលពន្ធកើនបាន ២១.៦ភាគរយ
ការប្រមូលចំណូលពីពន្ធរបស់រាជរដ្ឋាភិបាលកើនដល់ចំនួនប្រមាណ ២១.៦ភាគរយនៅក្នុងរយៈពេល ៥ខែដំបូងក្នុងឆ្នាំនេះ បើធៀបទៅនឹងរយៈពេលដូចគ្នាពីឆ្នាំទៅ ដែលចំណូលពន្ធនេះបានបំពេញដល់ថវិកាជាតិបាន ៧០៨.២លានដុល្លារ នេះបើយោងតាមអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/26024/tax-collection-goes-up-by-21-6-percent/
ក្រសួងសុខាភិបាលនិងអង្គការWHOចុះកិច្ចសហប្រតិបត្តិការរយៈពេល៥ឆ្នាំ
មន្ត្រីមួយរូបបានឱ្យដឹងកាលពីម្សិលមិញថា កាលពីថ្ងៃសុក្រ ក្រសួងសុខាភិបាលនិងអង្គការWHOបានចុះកិច្ចព្រមព្រៀងលើគម្រោងរយៈពេល៥ឆ្នាំក្នុងការព្យាបាលជម្ងឺឆ្លងនិងជម្ងឺមិនឆ្លង ជម្រុញការថែទាំសុខភាពសកលកម្រិតខ្ពស់ ពង្រឹងសមត្ថភាពក្នុងការឆ្លងតបនឹងជម្ងឺថ្មីៗដែលកើតមានឡើងនិងបង្កើនកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ។ ...
Yesenia Amaro
http://www.phnompenhpost.com/national/health-ministry-and-who-sign-5-year-plan
ទុនវិនិយោគក្នុងវិស័យសំណង់បានកើនឡើង១៩៩៤.៩០ ភាគរយ
ទុនវិនិយោគក្នុងវិស័យសំណង់មានទឹកប្រមាណ៨៣២.២លានដុល្លារសរុបនៅទូទាំងប្រទេសក្នុងខែមិថុនាឆ្នាំ២០១៦បើធៀបទៅនឹងទឹកប្រាក់វិនិយោគ៣៩.៧លានដុល្លារនៅរយៈពេលដូចគ្នាកាលពីឆ្នាំមុនដោយកើន ១៩៩៤.៩០ ភាគរយ។ នេះបើយោងតាមតួលេខចុងក្រោយបំផុតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ...
ស៊ុំ ម៉ាណេត
http://bit.ly/21bL8MP
មន្ត្រីម្នាក់និយាយថា ត្រូវការថវិកាបន្ថែមទៀតដើម្បីស៊ើបអង្កេតស្នាមមេដៃ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃម្នាក់ដែលមានភារកិច្ចស៊ើបអង្កេតស្នាមមេដៃចំនួន១៧០.០០០គាំទ្រញត្តិរបស់គណបក្សសង្គ្រោះជាតិដែលបានដាក់ថ្វាយព្រះមហាក្សត្រ បានមានប្រសាសន៍កាលពីម្សិលមិញថា លោកទទួលបានគំរូស្នាមមេដៃទាំងនោះហើយ ប៉ុន្តែមិនអាចបន្តការងាររបស់លោកបានទេ បើគ្មានថវិកាបន្ថែម។ ...
សេក ឧត្តម
http://www.cambodiadailykhmer.com/32078
កម្ពុជា ខាត$១៨០លានក្នុង១ឆ្នាំ ដោយសាររថយន្តដឹកលើសទម្ងន់
កម្ពុជាចំណាយប្រមាណជាង១៨០លានដុល្លារជារៀងរាល់ឆ្នាំលើការជួសជុលនិងថែទាំផ្លូវថ្នល់ដែលបណ្តាលមកពីការដឹកលើសទម្ងន់ពីក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនខណៈដែលក្រសួងសាធារណការនិងដឹកជញ្ជូន បានព្រមានពីការរឹបអូសយករថយន្តណាដែលដឹកលើសទម្ងន់មកធ្វើជាទ្រព្យសម្បត្តិរបស់រដ្ឋបើក្រុមហ៊ុនដឹកជញ្ជូនទាំងអស់នោះមិនគោរពតាមច្បាប់កំណត់។នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការមានប្រសាសន៍កាលពីម្សិលមិញ។ ...
សុខ ចាន់
http://bit.ly/21bLKll
សំណង់ទំនប់ទឹកសង់ជិតរួចតែនៅមិនទាន់ផ្តល់សំណង
សំណង់ទំនប់ ទឹកស្ទឹងត្រែងទី ២ របស់ក្រុមហ៊ុនចិនស៊ីណូហាយដ្រូបានសាងសង់ជិតចប់ទៅហើយប៉ុន្តែការផ្ដល់សំណងឲ្យពលរដ្ឋជាង ២០០ គ្រួសារដែលត្រូវរុះរើភូមិឋាននៅតែមិនច្បាស់លាស់អស់រយៈពេលជាង ២ ឆ្នាំមកហើយបើទោះបីជាប្រជាពលរដ្ឋរងគ្រោះ ៥ ភូមិនាំគ្នាតវ៉ាជាច្រើនដងក៏ដោយ។ ...
ផាក់ ស៊ាងលី
http://bit.ly/1ZDrloY
អតីតអ្នកបុរីកីឡាសុំឲ្យលោក ជា សុផារ៉ា ជួយ
អតីតអ្នកបុរីកីឡាជាង ១០ នាក់តំណាងឲ្យ ១៤០ គ្រួសារដែលត្រូវបានបណ្តេញចេញដោយបង្ខំឲ្យទៅរស់នៅភ្នំបាត ខេត្តកណ្តាលកាលពីជាង ៤ ឆ្នាំមុនកាលពីម្សិលមិញបានស្នើរដ្ឋមន្ត្រីក្រសួងដែនដីជួយអន្តរាគមន៍ដោះស្រាយលំនៅថ្មីនៅទីតាំងផ្សេង ឬផ្តល់ជាសំណងបន្ថែម ១ ម៉ឺនដុល្លារក្នុងមួយគ្រួសារខណៈដែលពួកគាត់ត្អូញត្អែរពីការលំបាកក្នុងការរស់នៅនៅតំបន់ភ្នំបាតនោះ។ ...
ប៉ិច សុធារី
http://bit.ly/1Piexi0
ស្តង់ដារសុវត្ថិភាពសម្រាប់អាគារខ្ពស់ៗនៅតែបន្តជាបញ្ហា
ខណៈពេលដែលអាគារខ្ពស់ៗកំពុងបន្តសាងសង់នៅរាជធានីភ្នំពេញ អ្នកជំនាញអចលនទ្រព្យនិងសំណង់ជាច្រើនរូប ក៏ដូចជាប្រជាពលរដ្ឋបានធ្វើការចោទសួរអំពីវិធានការរបស់រដ្ឋាភិបាលក្នុងការធានាសុវត្ថិភាពរបស់អាគារខ្ពស់ៗនៅក្នុងរាជធានី។ ...
ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/amid-turmoil-eu-calls-for-review-of-aid-to-cambodia-113900/
កម្ពុជាចុះកិច្ចព្រមព្រៀងការស្មុំកូនយកមកចិញ្ចឹមជាមួយអេស្ប៉ាញ
ច្រើនឆ្នាំបន្ទាប់ពីប្រទេសកម្ពុជាបានផ្អាកកម្មវិធីការស្មុំកូនយកមកចិញ្ចឹមអន្តរជាតិរបស់ខ្លួន រដ្ឋាភិបាលតំបន់ Catalan ក្នុងប្រទេសអេស្ប៉ាញបានចុះអនុសារណៈព្រមព្រៀងគ្នាជាមួយក្រសួងសាធារណៈការនិងដឹកជញ្ជូនកាលពីថ្ងៃអង្គារ ដែលសន្ធិសញ្ញានេះនឹងអនុញ្ញាតិ្តឱ្យប្រជាពលរដ្ឋរបស់ខ្លួនធ្វើការស្មុំកូនពីប្រទេសកម្ពុជា។ ...
Janelle Retka and ឃី សុវឌ្ឍី
https://www.cambodiadaily.com/news/adoption-agreement-signed-with-catalonia-113847/
ពិព័រណ៍ CAMFOODនឹងកើតឡើងនៅខែតុលា
ពិព័រណ៍ CAMFOOD និង CAMHOTELប្រចាំឆ្នាំលើកទី៥ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២២ ខែតុលានិងមាន ក្រុមហ៊ុនបរទេសជាច្រើនចូលរួម ដែលផ្តល់ជាឱកាសដល់ ក្រុមហ៊ុនក្នុងស្រុកក្នុងការសិក្សាពីក្រុមហ៊ុនបរទេសនូវការអនុវត្តអាជីវកម្មនិងបង្ហាញពីផលិតផល របស់ខ្លួន នេះបើយោងតាមការប្រកាសរបស់ម្ចាស់ឧស្សាហកម្ម កាលពីម្សិលមិញ។ .. ...
Ayanna Runcie
http://www.phnompenhpost.com/business/camfood-expo-set-bring-foreign-goods
កម្មវិធីរបស់UNICEFគ្រោងនឹងពង្រឹងការចុះបញ្ជីសំបុត្រកំណើត
នៅប្រទេសកម្ពុជា មានកុមារ៤រូបក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំនៅមិនទាន់បានចុះបញ្ជីសំបុត្រកំណើត។ យ៉ាងណាមិញ អង្គការUNICEFបានឱ្យដឹងថា កម្មវិធីថ្មីមួយគ្រោងនឹងដោះស្រាយបញ្ហានេះនៅថ្នាក់ឃុំដោយប្រើប្រាស់បច្ចេកវិទ្យាទូរសព្ទ័។ ...
Yesenia Amaro
http://www.phnompenhpost.com/national/unicef-program-aims-improve-birth-registration
កំណើនការសាងសង់ទាក់ទាញការវិនិយោគក្នុងវិស័យនេះកាន់តែច្រើន
ខណៈដែលវិស័យសំណង់របស់កម្ពុជាបន្តកើនឡើងនៅពេលបច្ចុប្បន្នតម្រូវការសម្ភារសំណង់ក៏ត្រូវបានមើលឃើញពីការកើនឡើងផងដែរ ដែលទាក់ទាញការវិនិយោគកាន់តែខ្លាំងនៅក្នុងវិស័យនេះ។ ...
ចេង សុខហ័ង
http://bit.ly/1XJCRSB
គ្រូពេទ្យគ្មានអាជ្ញាប័ណ្ណម្នាក់ត្រូវចាប់ខ្លួនជុំវិញការស្លាប់អ្នកជំងឺ
មន្ត្រីនគរបាលម្នាក់បាននិយាយកាលពីម្សិលមិញថា គ្រូពេទ្យគ្មានអាជ្ញាប័ណ្ណម្នាក់ត្រូវបានចាប់ខ្លួនក្នុងខេត្តត្បូងឃ្មុំកាលពីថ្ងៃច័ន្ទ បន្ទាប់ពីចាក់ថ្នាំបីម្ជុលដល់អ្នកជំងឺម្នាក់ដែលបន្ទាប់មកបានស្លាប់តាមផ្លូវពេលបញ្ជូនទៅកាន់គ្លីនិកក្បែរនោះ។ ...
ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/32012
ធនាគារជាតិកម្ពុជាធ្វើទំនើបកម្មលើប្រព័ន្ធទូទាត់ចំនាយ
ធនាគារជាតិនៃកម្ពុជាបានទទួលជំនួយប្រមាណ ៨ លានដុល្លារពីរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីធ្វើទំនើបកម្មលើប្រព័ន្ធទូទាត់រាយរបស់ខ្លួន ព្រោះថាកម្ពុជាបានត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើពាណិជ្ជកម្ម ក្នុងសហគមន៍សេដ្ឋកិច្ច អាស៊ាន។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/25854/nbc-modernizes-payment-system/
កាលបរិច្ឆេទពិភាក្សាពីប្រាក់ឈ្នួលអប្បបរមានឹងត្រូវបានកំណត់
ក្រុមហ៊ុនផលិតផលិតផលកិសកម្ម និងគ្រឿងចក្រកសិកម្មគួរពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដើម្បីទទួលបានផលចំនេញពីការកើនឡើងនូវតម្រូវការនៅក្នុងប្រទេសនេះ នេះបើយោងតាមប្រសាសន៍រដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្មថៃ លោក អាពីរ៉ាឌី តានត្រាផន។ ...
ឃី សុវុទ្ធី
https://www.cambodiadaily.com/news/minimum-wage-talks-scheduled-113638/
សហព័ន្ធ ICT បានដំណើរការយ៉ាងពេញលេញ
ជាមួយនឹងកំណើនបច្ចេកវិទ្យាទូរគមនាគមន៍ព័ត៌មានវិទ្យា (ICT) យ៉ាងរហ័សរបស់ប្រទេសកម្ពុជាបានធ្វើឲ្យសហព័ន្ធ ICT របស់កម្ពុជាត្រូវបានកែលម្អហើយត្រូវបានដឹកនាំយ៉ាងពេញលេញដោយអ្នកនៅក្នុងឧស្សាហកម្មនេះ។ ...
Ayanna Runcie
http://bit.ly/1Zzy1EH