រដ្ឋាភិបាល
រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួងមហាផ្ទៃ បង្កើតក្រុមការងារពិភាក្សាពីដំណើរការការងារនៅតាមព្រំដែន
ក្រសួងមហាផ្ទៃកាលពីម្សិលមិញបានសម្រេចបង្កើតក្រុមការងារមួយដើម្បីសិក្សានិងពិភាក្សាជំរុញកិច្ចដំណើរការបើកច្រកទ្វារព្រំដែនដែលបានព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសជាប់ព្រំដែនដើម្បីស្វែងរកដំណោះស្រាយសមស្របទាក់ទងនឹងបញ្ហាណាមួយនៅតាមព្រំដែន។ ...
ម៉ិច ដារ៉ា
https://bit.ly/2Flkhw8
បណ្តាញសហគមន៍ព្រៃឡង់៖ ការកាប់ឈើខុសច្បាប់នៅតែបន្តកើតមាននៅក្នុងខេត្តចំនួន៤
បណ្តាញសហគមន៍ព្រៃឡង់កាលពីម្សិលមិញបានអះអាងថា ក្រុមល្បាតរបស់ខ្លួនបានរកឃើញថា ការកាប់ឈើខុសច្បាប់នៅតែបន្តកើតមានឡើងនៅខេត្តក្រចេះ កំពង់ធំ ស្ទឹងត្រែង និងព្រះវិហារ ហើយបានជំរុញឱ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធពង្រឹងការ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50567130/illegal-logging-still-rampant-in-four-provinces-plcn/
ក្រុមជនជាតិភាគតិចនៅខេត្ត មណ្ឌលគិរី តវ៉ាសុំដកហូតដីទុកសង់មន្ទីរមកវិញ
ក្រុមជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ១ ២៥៥ នាក់ បានទាមទារឲ្យអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លីដកហូតត្រឡប់មកវិញនូវដីទីតាំងមន្ទីរចំនួន ៣ និងវិស័យឯកជនមួយចំនួនដោយថាជាទីតាំងដីមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំ។ ...
ឃុត សុភចរិយា
https://bit.ly/2RkbBxC
កម្មករ ១០០០ នាក់ប្រកាសបន្តតវ៉ា បន្ទាប់ពីក្រុមហ៊ុនបញ្ឈប់ពីការងារ
កម្មកររោងចក្រកាត់ដេរ W&D នឹងប្រមូលផ្តុំគ្នាតវ៉ានៅមុខរោងចក្របន្តទៀតនៅថ្ងៃទី ៨ ខែមករានេះ បន្ទាប់ពីថៅកែក្រុមហ៊ុនបានសម្រេចបញ្ឈប់ពួកគេជាង ១០០០ នាក់ពីការងារ ក្រោយពីពួកគេបានធ្វើកូដកម្មទាមទារប្រាក់អត្ថប្រយោជន៍ផ្សេងៗអស់រយៈពេលជិត ២ សប្តាហ៍។ ...
ឡុង គីមម៉ារីតា
https://bit.ly/2RyteZQ
លោក ស ខេង៖ ជោគវាសនារបស់លោក កឹម សុខា គឺស្ថិតលើតុលាការ
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោក ស ខេង បានបញ្ជាក់កាលពីម្សិលមិញថា ជោគវាសនារបស់លោក កឹម សុខាគឺអាស្រ័យទៅលើតុលាការដោយមិនអាចភ្ជាប់ជាមួយវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលតម្រូវឲ្យមានការស្នើសុំដកបម្រាមនយោបាយនោះបានទេ ខណៈសំណុំរឿងរបស់អតីតមេបក្សប្រឆាំងរូបនេះ ...
ម៉ិច ដារ៉ា និង វ៉ន ដារ៉ា
https://bit.ly/2SFUoeE
ការរំពឹងទុកនៃវិស័យកសិកម្ម និងការប្រឈមសម្រាប់ ២០១៩
ខណៈវិស័យកសិកម្មរបស់កម្ពុជាកំពុងបង្ហាញពីកំណើនជាបណ្ដើរៗពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងរោងចក្រកែច្នែជាច្រើនត្រូវបានបង្កើតឡើង បញ្ហាប្រឈមនៅតែមានសម្រាប់វិស័យនេះ ...
ចេង សុខហ័ង
https://bit.ly/2F51FRe
គណៈកម្មាធិការដើម្បីពិនិត្យអនុក្រឹត្យស្តីពីការអប់រំ
រដ្ឋាភិបាលមានគម្រោងបង្កើតគណៈកម្មាធិការមួយ ដើម្បីចូលរួមពិនិត្យ កែសម្រួលគុណវុឌ្ឍជាតិ ក្នុងគោលបំណងកែលម្អគុណភាពនៃការអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការបង្កើតគណៈកម្មាធិការនេះ បានធ្វើតាមសំណើរបស់លោក ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ...
វ៉ែន រដ្ឋាវង្ស
https://www.khmertimeskh.com/50565376/commission-to-review-education-sub-decree/
គណបក្សនយោបាយកើនឡើងពី ៦ ទៅ ៤៤ បន្ទាប់ពីការចុះបញ្ជីកាលពីឆ្នាំមុន
យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា គណបក្សនយោបាយចំនួន ៤១ ត្រូវបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ក្នុងប្រទេសកម្ពុជា។ របាយការណ៍ដែលទទួលបានដោយកាសែតខ្មែរថាមស៍កាលពីម្សិលមិញបានឱ្យដឹងថា គណបក្សថ្មីចំនួន ៦ ត្រូវបានចុះបញ្ជីកាលពី ...
ក្រសួងផ្សព្វផ្សាយពីបទពិសោធអនុវត្តការងារនៃការអភិវឌ្ឍឡើងវិញអគារប៊ូឌីញ "ស"
ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានចេញផ្សាយសៀវភៅមួយលម្អិតពីបទពិសោធអនុវត្តការងារនៃការអភិវឌ្ឍឡើងវិញអគារប៊ូឌីញ “ស” ដែលនាំដល់ការរុះរើអគារមួយនេះនៅឆ្នាំ ២០១៧។ ...
នៀម ឆេង
https://www.phnompenhpost.com/national/ministry-praises-redevelopment-white-building-model-future
ក្រសួងបរិស្ថានៈ តំបន់ការពារធម្មជាតិត្រូវបង្កើនពី ២៣ ដល់ ៥៤
ក្រសួងបរិស្ថានបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សធនធានធម្មជាតិ និងការយកចិត្តទុកដាក់ក្នុងការការពារបរិស្ថានដោយក្រសួងបានបង្កើនតំបន់ការពារធម្មជាតិពី ២៣ តំបន់ដល់ចំនួន ៥៤ តំបន់ធ្វើឲ្យផ្ទៃដីតំបន់ការពារធម្មជាតិទូទាំងប្រទេសសរុបប្រមាណជាង ៧,៥ លានហិកតា ឬស្មើនឹង ៤១ ភាគរយនៃផ្ទៃដីប្រទេស ...
វ៉ន ដារ៉ា
https://bit.ly/2SxhOme
UDG បដិសេដការពាក់ព័ន្ធជាមួយមូលដ្ឋានកងទ័ពជើងទឹក
អនុប្រធាននៃក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមិន គ្រុប បានច្រានចោលរបាយការណ៍ថា ខ្លួនបានចូលរួមនៅក្នុងការសាងសង់មូលដ្ឋានកងទ័ពជើងទឹកចិននៅខេត្តកោះកុង។ របាយការណ៍មួយដែលចេញផ្សាយដោយកាសែត Asia Times កាលពីខែមុនបានឱ្យដឹងថា ប្រទេស ...
តាំង វីដា
https://www.khmertimeskh.com/50564717/udg-denies-links-to-naval-base/
ក្រសួងការងារ៖ អត្ថប្រយោជន៍ទាំងអស់នឹងត្រូវបានផ្តល់ជូនកម្មករ
នៅថ្ងៃសុក្រនេះក្រសួងការងារបានចេញសេចក្តីថ្លែងការណ៍មួយស្នើសុំដល់កម្មកររោងចក្រទាំងអស់រក្សាភាពស្ងប់ស្ងាត់ និងជឿទុកចិត្តថាអត្ថប្រយោជន៍ទាំងអស់ពួកគេមានសិទ្ធិស្របច្បាប់ នឹងត្រូវបានផ្តល់ក្នុងទៅតាមពេលកំណត់។ ...
មុំ គន្ធា
https://www.khmertimeskh.com/50564354/all-benefits-will-be-provided-labour-ministry/
ក្រសួងប្រកាសខេត្តចំនួនប្រាំមួយដែលនឹងរងសីតុណ្ហភាពទាប
កាលពីម្សិលមិញក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីថ្លែងការណ៍មួយឱ្យមានការប្រុងប្រយ័ត្នពីសីតុណ្ហភាពនៅក្នុងខេត្តចំនួនប្រាំមួយ ដែលអាចនឹងធ្លាក់ចុះនៅត្រឹម ១៧ អង្សារសេ ដែលការធ្លាក់ចុះនៃសីតុណ្ហភាពនឹងចាប់ផ្តើមពីថ្ងៃនេះ។ ...
មុំ គន្ធា
https://www.khmertimeskh.com/50564387/ministry-warns-six-provinces-of-low-temperatures/
ការចុះបញ្ជីម៉ាកពាណិជ្ជកម្ម កើនឡើង ៦%
ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីម៉ាកពាណិជ្ជកម្មសរុបចំនួន ២៦៩ ម៉ាក ក្នុងឆ្នាំ ២០១៨ ដែលធ្វើឲ្យចំនួនសរុបនៃម៉ាកពាណិជ្ជកម្មក្រុមហ៊ុន ដែលចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនៅឆ្នាំនេះកើនដល់ ៤ ១៨៦ គឺកើន ...
ចេង សុខហ័ង
https://bit.ly/2CByaVm
ក្រសួងពាណិជ្ជកម្ម រកចំណូលបានជាង $៨២ លាន
ក្រសួងពាណិជ្ជកម្មកម្ពុជា រកបានប្រាក់ចំណូលជាង ៨២ លានដុល្លារក្នុងឆ្នាំ ២០១៨ ដែលទទួលបានពីពន្ធគយ និងសេវាសាធារណៈ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម។ ...
ចេង សុខហ័ង
https://bit.ly/2BGRb74
មន្ត្រីទូតចិន៖ ប្រទេសលោកខាងលិចកំពុងប្រើល្បិចលាបពណ៌មកលើកម្ពុជា
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាដែលទើបតែងតាំងថ្មីលោក Wang Wentian ក្នុងជំនួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីការបរទេសពីម្សិលមិញបានលើកឡើងថា ប្រទេសលោកខាងលិចកំពុងប្រើល្បិចលាបពណ៌មកលើប្រទេសកម្ពុជា ដើម្បីបំបែកបំបាក់មិត្តភាពរវាងប្រទេសទាំង ២ កម្ពុជា-ចិន។ នេះបើតាមលោក កេត សុផាន់ អ្នក ...
សុទ្ធ គឹមសឿន
https://bit.ly/2Rfuqky
ក្រសួងរៀបចំដែនដី បង្ហាញលទ្ធផលបញ្ចប់ទំនាស់ដីធ្លី ខណៈមានពលរដ្ឋសុំឲ្យពន្លឿនការចេញប័ណ្ណ
ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានបង្ហាញពីលទ្ធផលនៃការដោះស្រាយបញ្ចប់ទំនាស់ដីធ្លីសម្រាប់ឆ្នាំនេះថា សម្រេចបានចំនួន ២៦៣ ករណីដែលមានពលរដ្ឋ ១ ៤៤៧ គ្រួសារស្មើនឹងផ្ទៃដីចំនួន ២២ ៨៩៤ ហិកតា ខណៈចាប់ពីដំណើរការមកដោះស្រាយបញ្ចប់បានចំនួន ៣៩៣៨ ករណីដែលមានពលរដ្ឋ ២០ ៩៣៧ គ្រួសារស្មើនឹងផ្ទៃដី ...
សុទ្ធ គឹមសឿន
https://bit.ly/2CzZHX9
កម្ពុជាដាក់របាយការណ៍សិទ្ធិមនុស្ស ២២ ទំព័រឆ្លើយតបក្រុមប្រឹក្សាសិទ្ធិមនុស្ស UN
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនឹងពិនិត្យស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជានៅថ្ងៃទី ៣០ ខែមករាក្នុងអំឡុងការពិនិត្យជាសកលនៃសម័យប្រជុំលើកទី ៣២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ខែមករាដល់ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៩។ ...
នៀម ឆេង
https://bit.ly/2T6LLtm
ក្រសួងសិក្សាពីការដាក់មេរៀន សុវត្ថិភាពចំណីអាហារ ចូលក្នុងកម្មវិធីសិក្សា
ក្រសួងអប់រំ យុវជន និងកីឡាកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្ដីពីសុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សានានាដែលនឹងបញ្ចប់ក្នុងពេលឆាប់ៗ ដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់ក្រសួង។ នេះបើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ ...
វ៉ន ដារ៉ា
https://bit.ly/2QQBfd2
លោក ជា សុផារ៉ា ត្រូវតែងតាំងជាប្រធានអាជ្ញាធរជាតិដោះស្រាយរឿងដីធ្
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចតែងតាំងសមាសភាពថ្មី ១ ក្រុមទៀតនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដោយមានលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាប្រធានដែលអមដោយទេសរដ្ឋមន្ត្រីជាអនុប្រធាន ១ រូប និងសមាជិក ១៩ រូប។ នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ...
វ៉ន ដារ៉ា
https://bit.ly/2RbXvxb
រដ្ឋាភិបាល ដំឡើងប្រាក់កម្រៃប្រចាំខែដល់មន្ត្រីជាប់កិច្ចសន្យា
រដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពី ៦០ ម៉ឺនរៀល ទៅ ៦៥ ម៉ឺនរៀល ក្នុង ១ ខែដោយត្រូវចាប់ផ្ដើមអនុវត្តពីខែមករាឆ្នាំ ២០១៩ ខណៈប្រាក់ខែមន្ត្រីរាជការទូទៅក៏ត្រូវដំឡើងផងដែរ។ នេះបើតាម ...
ម៉ិច ដារ៉ា
https://bit.ly/2SX97kS
គ្រឹះស្ថានឧត្តមសិក្សា ៣ រួមគ្នាបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ
គ្រឹះស្ថានឧត្តមសិក្សាចំនួន ៣ រួមមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨ បានព្រមព្រៀងគ្នាបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអន្តរគ្រឹះស្ថានឧត្តមសិក្សា ដើម្បីពង្រឹងវិស័យ មនុស្សសាស្ដ្រ ...
វ៉ន ដារ៉ា
https://bit.ly/2QBP92x
ចិនផ្ដល់រថយន្តគ្លីនិកចល័ត ២០ គ្រឿង
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិចិនសម្រាប់ការអភិវឌ្ឍន៍របស់សាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃពុធបានផ្តល់រថយន្តគ្លីនិកចល័តចំនួន ២០ គ្រឿងមកក្រសួងសុខាភិបាលកម្ពុជាដែលជាផ្នែកមួយនៃគម្រោងជំនួយឥតសំណងរបស់ប្រទេសចិនជាមួយក្រសួងសុខាភិបាល។ នេះបើយោងសេចក្តីជូនព័ត៌មាន ...
គង់ មេត្ដា
https://bit.ly/2rMtgP1
ក្រសួង ដាក់ឲ្យប្រើប្រព័ន្ធរាយការណ៍ពីផ្លូវខូច
ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីម្សិលមិញបានប្រកាសដាក់ឲ្យប្រើប្រាស់នូវកម្មវិធីថែទាំផ្លូវដ៏ឆ្លាតវៃ និងមានប្រសិទ្ធភាពមួយឈ្មោះថា «Road Care Mobile App» ដែលអនុញ្ញាតឲ្យពលរដ្ឋរាយការណ៍ពីករណីផ្លូវខូចតាមរយៈទូរស័ព្ទដៃ Smart Phone ដើម្បីឲ្យមន្ត្រីជំនាញចុះត្រួតពិនិត្យ និងជួសជុលផ្លូវឡើងវិញបានទាន់ពេល។ ...
ឃុត សុភចរិយា
https://bit.ly/2zV7YTW