ក្រសួង​កសិកម្ម និងក្រុម​ហ៊ុន​​ចិន គ្រៀង​​​​បង្កើត​​មជ្ឈ​មណ្ឌល​​បង្កាត់​​ពូជឈើ​​ប្រណិត​

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទកម្ពុជា​ និង​អង្គការ​លេខាធិការ​​ដ្ឋាន​បណ្តាញ​អាស៊ី​ប៉ាស៊ី​ហ្វិក​សម្រាប់​​ការ​​គ្រប់គ្រង​ព្រៃ​ឈើ​​ដោយ​និរន្ត​ភាព​ (APFNet) នៃសាធារណរដ្ឋប្រជាមានិត្យ​ចិន មាន​​គម្រោង​​​បង្កើត​​មជ្ឈ​មណ្ឌល​​បង្កាត់​​ពូជឈើ​​មាន​តម្លៃ​​​​នៅ​ឆ្នាំ​២០២០ ​ខាង​​មុខ ដែលគម្រោង​នេះ​មាន​ទឹកប្រាក់​ឧបត្ថម្ភ​​ប្រមាណ ៥,​៥លាន​ដុល្លារ​អាមេ​រិក។ គម្រោង​បង្កើត​មជ្ឈ​មណ្ឌលនេះ ត្រូវបាន​លើក​ឡើងនៅក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​​​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ​ លោក​​វេង សាខុន និងនាយក​​​អង្គការ APFNet ​លោក Zhao Shucong នៅទីស្តី​ការ​ក្រសួង​​កាលពី​ថ្ងៃ​ចន្ទ ពាក់ព័ន្ធ​​នឹងការ​ងារ​លើ​វិស័យ​ព្រៃ​ឈើ ស្រប​ពេល​ដែលលោក Zhao បានមកបំពេញទស្សនកិច្ច​ជាផ្លូវ​ការនៅកម្ពុជា។ …

ប៉ិច សុធារី
https://bit.ly/30EOsGG