រដ្ឋាភិបាល
អ្នកភូមិប្រមូលផ្តុំគ្នាបន្ទាប់ពីបញ្ហាជម្លោះ
អ្នកភូមិ ១០នាក់មកពីខេត្តកណ្តាល ស្រុកកំពូល បានប្រមូលផ្តុំគ្នានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកម្សិលមិញ ដើម្បីស្នើរសុំការអន្តរាគមន៍ពីមន្ត្រីក្រសួងដែនដីក្នុងបញ្ហាជម្លោះដីដែលនៅតែបន្ត។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/27369/residents-assemble-after-land-dispute/
នាយករដ្ឋមន្ត្រីផ្តាំផ្ញើរដល់និស្សិត ១១៥នាក់ដែលកំពុងសិក្សានៅប្រទេសតួគី
កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសបុករបស់លោកថា លោកមានការព្រួយបារម្ភអំពីសុវត្ថិភាពនិស្សិតកម្ពុជាទាំង ១១៥ នាក់ដែលកំពុងសិក្សានៅមហាវិទ្យាល័យផ្សេងៗគ្នានៅក្នុងប្រទេសតួគី ដែលត្រូវបានធ្វើរដ្ឋប្រហាររដ្ឋាភិបាលកាលពីថ្ងៃសុក្រ។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/27331/pm--115-students-in-turkey/
មន្ត្រីក្រសួងយុត្តិធម៌កោតសរសើរប្រេសិតអង្គការសហប្រជាជាតិ
កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានកោតសរសើរប្រសិតរបស់អង្គការសហប្រជាជាតិលោកស្រី រ៉ូណា ស្មីត បន្ទាប់ពីមានសារព័ត៌មានមួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថាលោកស្រីបានបាត់បង់នូវទំនុកចិត្តជាច្រើនពីសំណាក់សហគមសិទ្ធិមនុស្ស។ ...
សំណង់ក្នុងខេត្តមណ្ឌលគិរីបានគម្រាមកំហែងដល់តំបន់សក្ការៈរបស់ជនជាតិដើមភាគតិច
អ្នកភូមិក្នុងខេត្តមណ្ឌលគិរីកំពុងធ្វើបាតុកម្មប្រឆាំងនឹងការសាងសង់មជ្ឈមណ្ឌលផ្តល់វគ្គបណ្តុះបណ្តាលមួយរបស់ក្រសួងរ៉ែនិងថាមពលនៅលើទឹកដីមួយកន្លែងដែលពួកគេអះអាងថាជាទីកន្លែងសក្ការៈបូជានិងមានគុណតម្លៃវប្បធម៌សម្រាប់ប្រជាជននៅទូទាំងខេត្តមណ្ឌលគិរីទាំងមូល។ ...
ផាក់ សាងលី និង Ananth Baliga
http://www.phnompenhpost.com/national/sacred-site-threatened-construction-mondulkiri
មន្ត្រីអគ្គនាយកដ្ឋានគយជាប់ពន្ធនាគារពីបទស៊ីសំណូក
មន្ត្រីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងហិរញ្ញវត្ថុត្រូវបានដាក់ក្នុងពន្ធនាគារពីបទស៊ីសំណូកបន្ទាប់ពីលោកត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយកាលពីសប្តាហ៍មុន ដែលសង្ស័យលោកពីការទទួលប្រាក់សំណូកពីក្រុមហ៊ុនបរទេស។ ...
សេក ឧត្តម
https://www.cambodiadaily.com/news/customs-official-jailed-after-arrest-over-bribery-claims-115565/
ចិនជួយ៥៣៨លានដុល្លារក្រោយពីជំនួបសាមគ្គីសមុទ្ទចិនខាងត្បូង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាសកាលពីម្សិលមិញថា ប្រទេសចិននឹងផ្តល់ឲ្យកម្ពុជានូវជំនួយជាងពាក់កណ្តាលប៊ិលលានដុល្លារ គឺមានរយៈពេលមិនដល់មួយសប្តាហ៍ផង ក្រោយពីកម្ពុជាជាថ្មីម្តងទៀតបានបដិសេធមិនគាំទ្រសេចក្តីថ្លែងការណ៍អាស៊ានដែលរិះគន់ការទាមទាររបស់ក្រុងប៉េកាំងយកសមុទ្ទចិនខាងត្បូង។ ...
Ben Paviour និង គុច ណារ៉េន
http://www.cambodiadailykhmer.com/33018
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនចុះហត្ថលេខាលើអនុក្រឹត្យដកមន្ត្រីបំពានផ្លូវភេទចេញពីតំណែង
នាយករដ្ឋមន្ត្រីហ៊ុនសែនបានចុះហត្ថលេខាលើអនុក្រឹត្យក្នុងការដកតំណែងលោក គ្រី ស៊ាងឡុង មន្ត្រីក្រសួងអប់រំជាផ្លូវការបន្ទាប់ពីមានការរាយការណ៍ថាលោកបានប្រព្រឹត្តអំពើបំពានផ្លូវភេទទៅលើអ្នកបកប្រែរបស់លោក ក្នុងអំឡុងពេលទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសកូរ៉េខាងត្បូងក្នុងខែឧសភា។ ...
គុច ណារ៉េន
https://www.cambodiadaily.com/news/prime-minister-decree-terminates-education-official-115482/
អ្នកជំនាញសង្ស័យពីកំណើនគម្រោងសាងសង់
ការកើនឡើងគួរឲ្យភ្ញាក់ផ្អើលនៃតម្លៃគម្រោងសាងសង់ដែលបានអនុម័តដោយរដ្ឋាភិបាលនៅឆមាសទី ១ ឆ្នាំនេះបានធ្វើឲ្យអ្នករកស៊ីនៅក្នុងឧស្សាហកម្មនេះមួយចំនួនដាក់ការងឿងឆ្ងល់ថាតើរដ្ឋមន្ដ្រីដែលទើបតែងតាំងថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គ្រាន់តែប្រថាប់ត្រាលើការដាក់ពាក្យសុំគម្រោងដ៏ច្រើននោះឬយ៉ាងណា? ...
ចេង សុខហ័ង
http://bit.ly/29IRAcE
ចិន នឹងភ្ជាប់ជើងហោះហើរត្រង់ពីខេត្តហៃណាន មកភ្នំពេញ និងសៀមរាប
នៅសបា្តហ៍ក្រោយនេះខេត្តហៃណានប្រទេសចិននឹងភ្ជាប់ការហោះហើរត្រង់មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិងសៀមរាបជាផ្នែកមួយជំរុញភ្ញៀវទេសចរចិន មកទស្សនាប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត។ ...
ជា វណ្ណៈ
http://bit.ly/29UIKLn
ក្រសួងស្វែងរកវិធីសាស្ត្របង្រួមគម្លាតរវាងគម្រោងចូលនិវត្តចាស់ថ្មីសម្រាប់មន្ត្រីរាជការ
ក្រសួងសង្គមកិច្ចកំពុងស្វែងរកវិធីសាស្ត្រក្នុងការដែលធ្វើឱ្យគម្រោងចូលនិវត្តចាស់មានសភាពស្របគ្នាទៅនឹងគម្រោងចូលនិវត្តថ្មីដែលត្រូវបានផ្តល់ទៅកាន់មន្ត្រីចូលនិវត្តក្នុងពេលថ្មីៗនេះ។ ...
សែន ដាវីត និង Yesenia Amaro
http://www.phnompenhpost.com/national/ministry-looking-close-pension-gap-officials
ស្ថានីយ៍ឧតុនិយមថ្មីនឹងត្រូវបានតំឡើងនៅតាមខេត្ត
ក្នុងគោលបំណងដើម្បីឱ្យសេចក្តីរាយការណ៍ពីអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាកាន់តែសុក្រឹត្យ ក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្តើមដំណើរការតំឡើងស្ថានីយ៍ឧតុនិយមនៅតាមខេត្តទូទាំងប្រទេសចំនួន ៣០ស្ថានីយ៍ទៀត នេះបើឱ្យដឹងពីមន្ត្រីក្រសួងធនធានទឹក។ ...
សាន ប៊ុនស៊ីម
http://www.khmertimeskh.com/news/27278/new-weather-stations-being-built-in-provinces/
មជ្ឈមណ្ឌលថ្មីសម្រាប់ព្យាបាលជមឹ្ងផ្លូវចិត្តប្រឈមនឹងកង្វះខាតអ្នកជំនាញ
ខណៈពេលដែលរដ្ឋាភិបាលកំពុងមានគម្រោងបញ្ជូនជនជាប់ឃុំប្រមាណ៦០នាក់ពីមណ្ឌលព្រៃស្ពឺទៅកាន់មជ្ឈមណ្ឌលសុខភាពផ្លូវចិត្តមួយនៅខេត្តកណ្តាល ក្នុងសប្តាហ៍នេះ អ្នកជំនាញសុខភាពបានបង្ហាញអំពីចម្ងល់ទៅលើសមត្ថភាពនៃវិស័យសុខាភិបាលកម្ពុជាក្នុងការផ្តល់ការគាំពារឱ្យបានត្រឹមត្រូវ។ ...
ឃី សុវឌ្ឍី និង Janelle Retka
https://www.cambodiadaily.com/news/planned-center-for-mentally-ill-faces-low-supply-of-experts-115420/
ដោយអស់សង្ឃឹម ជនជាតិភាគតិចម៉ុងតាញ៉ា១៦នាក់ត្រឡប់ទៅវៀតណាមវិញ
មន្ត្រីក្រសួងមហាផ្ទៃម្នាក់បាននិយាយកាលពីម្សិលមិញថា អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិភាគតិចម៉ុងតាញ៉ាមួយក្រុមមានគ្នា១៦នាក់ ដែលបានភៀសខ្លួនពីប្រទេសវៀតណាមមកប្រទេសកម្ពុជាកាលពីពីរឆ្នាំកន្លងមក បានត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញហើយកាលពីថ្ងៃអង្គារ បន្ទាប់ពីមិនទទួលបានឋានៈជាជនភៀសខ្លួននៅក្នុងរាជធានីភ្នំពេញ។ ...
ឃី សុវុឌ្ឍី និង Taylor O'connell
http://www.cambodiadailykhmer.com/32962
កងរក្សាសន្តិភាពម្នាក់រងរបួសនៅស៊ូដង់ខាងត្បូង
កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិកម្ពុជាម្នាក់រងរបួសក្នុងការផ្ទុះអាវុធមួយនៅទីក្រុងជូបារដ្ឋធានីប្រទេសស៊ូដង់ខាងត្បូងកាលពីថ្ងៃអាទិត្យកន្លងទៅ។នេះបើយោងតាមមជ្ឈមណ្ឌលជាតិកងកម្លាំងរក្សាសន្តិភាពកម្ពុជា។ ...
ជា វណ្ណៈ
http://bit.ly/29wM1iX
សេចក្តីប្រកាសរួមរវាងរដ្ឋាភិបាលនិងគណៈកម្មាការមូលបត្រកម្ពុជាក្រោយករណីប្រព្រឹត្តអំពើពុករលួយ
ក្រសួងមហាផ្ទៃនិងគណៈកម្មាការមូលបត្រកម្ពុជា បានចេញសេចក្តីប្រកាសរួមមួយកាលពីម្សិលមិញក្នុងការស៊ើបអង្កេតទៅលើក្រុមហ៊ុន Empire Big Capital Ltd (EBC) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ AIF និង ICAដែលបង្ហាញថាក្រុមហ៊ុនទាំងនេះមានជាប់ពាក់ព័ន្ធក្នុងសកម្មភាពប្រព្រឹត្តអំពើពុករលួយតាមបែបផែនវិនិយោគទុន។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/warning-issued-after-ponzi-scheme-busted
ការជីកកកាយស្រាវជ្រាវបុរាណវិទ្យាចាប់ផ្តើមដំណើរការនៅតំបន់អង្គរធំ
ការជីកកកាយស្រាវជ្រាវបុរាណវិទ្យានៅរាជធានីដ៏បុរាណអង្គរធំបានចាប់ផ្តើមកាលពីថ្ងៃច័ន្ទក្នុងគោលបំណងរុករកឧបករណ៍ដែលធ្វើពីលោហៈធាតុនានានៅក្នុងយុគៈសម័យអាណាចក្រអង្គរ។ École Française d’Extrême-Orient (EFEO) គឺជាវិទ្យាស្ថានបារាំងដែលផ្តោតលើការសិក្សាអំពីសង្គមនៃជនជាតិអាស៊ី បានចាប់ផ្តើមការជីកកកាយនេះដោយសហប្រតិបត្តិការជាមួយនឹងអាជ្ញាធរអប្សារា។ ...
ទីន សុខាវុទ្ធ
http://www.khmertimeskh.com/news/27210/archeological-dig-starts-at-angkor-thom/
ការកើនឡើងនៃពន្ធលើប្រាក់ចំនេញបង្កើនចំណូលពន្ធដារនៅដើមឆ្នាំ២០១៦
អគ្គនាយកដ្ឋានពន្ធដារបានប្រមូលពន្ធចំនួន ៨២៩លានដុល្លារក្នុងរយៈពេលពាក់កណ្តាលឆ្នាំនេះ ដែលជាកំណើន១៨ភាគរយច្រើនជាងរយៈពេលដដែលនៃឆ្នាំទៅមិញ ដែលនេះជាលទ្ធផលនៃការកើនឡើងនៃពន្ធលើប្រាក់ចំនេញ បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ ...
កម្ពុជាប្រមូលពន្ធគយជាង $៨០០ លាននៅត្រីមាសទី ១
ការប្រមូលប្រាក់ចំណូលពន្ធគយរបស់នាយកដ្ឋានគយ និងរដ្ឋាករ បានកើនឡើងជិត ២០ ភាគរយនៅឆមាសទី ១ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកាលពីម្សិលមិញ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://bit.ly/29DBHEe
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្វើកាលវិភាគសម្រាប់ក្នុងជំនួបជាមួយម្ចាស់ជំនួយ
កាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញកាលវិភាគនៃការប្រជុំប្រចាំខែជាមួយស្ថានទូតនៃសហភាពអឺរ៉ុបនិងប្រទេសជប៉ុនក្នុងការដេញថ្លៃមួយដែលធានាអំពីដំណើរការនៃការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០១ខែកញ្ញាឱ្យដំណើរការបានយ៉ាងរលូន។ ...
ប៊ុន សេងគង់
http://www.phnompenhpost.com/national/nec-announces-schedule-meetings-donors
ផ្លូវជាតិលេខ ១ ក្នុងក្រុងនឹងចប់ ២០១៧
ការសាងសង់កែលម្អកំណាត់ផ្លូវជាតិលេខ ១ ដែលមានប្រវែង ៤ គីឡូម៉ែត្រក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនោះនឹងត្រូវបញ្ចប់នៅខែមីនា ឆ្នាំ ២០១៧ ខាងមុខខណៈដែលការសាងសង់ផ្លូវនេះបានជួបនូវឧបសគ្គជាច្រើនដែលបង្កឲ្យមានភាពយឺតយ៉ាវ។ ...
ប៉ិច សុធារី
http://bit.ly/29COTYy
តម្លៃប្រេងសាំងត្រូវបានកាត់បន្ថយបន្ទាប់ពីមានការគណនាតម្លៃឡើងវិញ
ក្រសួងពាណិជ្ជកម្មបានប្រកាសកាលពីម្សិលមិញថា ក្រសួងនិងបន្ទាបតម្លៃអតិប្បរមាប្រេងសាំងដែលដាក់លក់នៅតាមស្ថានីយ៍ប្រេងឥន្ធនៈនានានៅទូទាំងប្រទេសពីថ្ងៃទី១២ដល់ថ្ងៃទី២១ខែកក្កដា បន្ទាប់ពីការគណនាតម្លៃប្រេងចុងក្រោយ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/petrol-prices-trimmed-fuel-caps-are-revised
លោកនាយករដ្ឋមន្ត្រីនឹងធ្វើដំណើរទៅកាន់ប្រទេសម៉ុងហ្គោលីសម្រាប់កិច្ចប្រជុំកំពូលអាស៊ីអ៊ឺរ៉ុប
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចាកចេញពីប្រទេសកម្ពុជាទៅកាន់ទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលីនៅសប្តាហ៍នេះសម្រាប់កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបរយៈពេល២ថ្ងៃដែលចាប់ផ្តើមនៅថ្ងៃទី ១៥ ខែកក្កដា។ ...
ឈាង សុខា
http://www.khmertimeskh.com/news/27108/pm-to-mongolia--for-asem-summit/
ខ្មែរក្រោម ស្នើក្រសួងមហាផ្ទៃ ផ្តល់អត្តសញ្ញាណប័ណ្ណដល់ពួកខ្លួនរស់នៅកម្ពុជា
អង្គការការពារសិទ្ធិជនជាតិភាគតិចនិងសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍បានដាក់លិខិតស្នើសុំទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសុំចេញសេចក្តីណែនាំដល់មន្ត្រីអាជ្ញាធរមូលដ្ឋានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម មករស់នៅក្នុងប្រទេសកម្ពុជា ដោយសារអាជ្ញាធរមូលដ្ឋានពុំហ៊ានសម្រេចចិត្តក្នុងការធ្វើអត្តសញ្ញាណប័ណ្ណជូនពួកគាត់។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/29AvEPs
កម្ពុជា ប្ដេជ្ញាភ្ជាប់ផ្លូវរថភ្លើងជាមួយថៃ តាមការគ្រោងទុក
ប្រទេសកម្ពុជាប្ដេជ្ញាបញ្ចប់ការតភ្ជាប់ផ្លូវរថភ្លើងដែលនៅសេសសល់ភ្ជាប់ទៅជាមួយផ្លូវដែកប្រទេសថៃនៅមុនដំណាច់ឆ្នាំនេះស្របពេលដែលភាគីថៃបានបញ្ចប់សាងសង់ផ្លូវដែកក្នុងខេត្តស្រះកែវរបស់ខ្លួន មកទល់នឹងព្រំដែនជាប់កម្ពុជា រួចរាល់កាលពីពេលថ្មីនេះ។ ...
ជា វណ្ណៈ
http://bit.ly/29uknOZ