រដ្ឋាភិបាលថ្នាក់ជាតិ

ក្រសួង និងស្ថាប័នរដ្ឋ

សហរដ្ឋអាមេរិក​ប្តេជ្ញា​ជួយ​កម្ពុជា​ ក្នុង​ការដោះស្រាយ​បញ្ហា​​ប្រឈម​នឹង​ការខ្វះ​ទឹក និង​ជួយ​ទាក់ទាញ​វិនិយោគ​ពី​បរទេស

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា សហរដ្ឋអាមេរិក ប្តេជ្ញាចិត្ត​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នឹង​ការខ្វះ​ទឹក​ និង​អាកាសធាតុ និង​ជួយ​ប្រទេស​កម្ពុជា​ ដើម្បី​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស​ប្រកប​ដោយ​គុណភាព​ខ្ពស់​ថែមទៀត​។ ការថ្លែង​របស់លោក W. Patrick Murphy ធ្វើឡើង​ខណៈ​ដែល​លោក​ជួប​ជាមួយ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ និង ...

រី សុចាន់
https://bit.ly/39QGoaQ

ក្រសួង​បើក​ធ្វើ​ស្លាក​លេខ​ពិសេស ​អាចដាក់​ឈ្មោះ​ម្ចាស់​យានយន្ត​បាន

ក្រសួង​សារធារណការ ​និង​ដឹកជញ្ជូន​បានប្រកាស​បើក​ដំណើរការ​ចុះបញ្ជី​លេខ​ពិសេស​ផ្ទាល់ខ្លួន សម្រាប់​រថយន្ត ឬ​ធ្វើ​ស្លាក​លេខ​រថយន្ត​ពិសេស​ដែល​អាចដាក់​ជា​ឈ្មោះ​ម្ចាស់​យានយន្ត​បាន​ចាប់ពី​ថ្ងៃទី​ ៧ ខែមករា ឆ្នាំ​ ២០២០ ​នេះ​ទៅ​ដើម្បី​ធ្វើ​ទំនើបកម្ម​ឲ្យ​មាន​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​និង​ជាការ​ចូលរួម​កៀរគរ​ថវិកាជាតិ​។ លោក​ ប៉ាល់ ចន្ទតារា ...

សុទ្ធ គឹមសឿន
https://bit.ly/36CSUZq

ក្រសួង​មហាផ្ទៃ​យល់ព្រម​ឲ្យ​មន្ត្រី​អតីត​បក្ស​សង្គ្រោះជាតិ​ បង្កើត​បក្ស​ថ្មី​មួយទៀត

ក្រសួងមហាផ្ទៃ​បាន​យល់ព្រម​ជាគោលការណ៍​ឲ្យ​អតីតមន្ត្រី និង​សកម្មជន​មួយចំនួន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួលបាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​ឲ្យ​បង្កើត​គណបក្ស​ថ្មី​មួយ​ឈ្មោះ «​ខ្មែរ​ស្រឡាញ់​ជាតិ​» ដោយ​តម្រូវ​ឲ្យ​តំណាង​ក្រុម​នេះ រៀបចំ​ឯកសារ​ស្រប​តាម​ច្បាប់ ដើម្បី​ចុះបញ្ជី​ជា​ផ្លូវការ​។ លិខិត​ឆ្លើយតប​របស់​ក្រសួង ...

សុទ្ធ គឹមសឿន
https://bit.ly/39HANDw

សម្រេច​ជ្រើស​យក​ រាជធានី-ខេត្ត​ ៤ ​សិក្សា​នីតិវិធី​ផ្តល់​សេវា​ដីធ្លី​ថ្នាក់ក្រោម​ជាតិ​ឲ្យ​កាន់តែ​ងាយ

ក្រសួងមហាផ្ទៃ​កាលពី​សប្តាហ៍​មុន​បានសម្រេច​ជ្រើសរើស​យក​រាជធានី-ខេត្ត​ចំនួន ៤ ដើម្បី​សិក្សា​ពី​នីតិវិធី​នៃ​ការផ្តល់សេវា​ដីធ្លី​នៅ​ថ្នាក់ក្រោម​ជាតិ​តាម​ការិយាល័យ​ច្រកចេញ- ចូល​តែមួយ​ដើម្បី​ធានា​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ងាយស្រួល និង​ជួយ​បង្កើន​ថវិកាជាតិ​ដែល​សេចក្តីសម្រេច​នេះ​ត្រូវ​បាន​គាំទ្រ​ពី​សង្គម​ស៊ីវិល​។ លោក​ ប្រាក់ សំអឿន អគ្គនាយក​នៃ ...

សុទ្ធ គឹមសឿន
https://bit.ly/2QqUc3T

កម្ពុជា​នាំចេញ​ចេកអំបូង​លឿង​ ​បាន​ជាង​ ១៥ ​ម៉ឺន​តោន​ក្នុង​ឆ្នាំ​ ២០១៩

ការនាំ​ចេកអំបូង​លឿង​ស្រស់​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​ ២០១៩ កន្លងមក​សម្រេចបាន​ជិត​ ១៦ ​ម៉ឺន​តោន​ដែល​ភាគច្រើន​ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​ ២០១៩ ការនាំចេញ​ផ្លែ​ចេកអំបូង​លឿង​ស្រស់​ដែល ...

ហ៊ឹន ពិសី
https://bit.ly/39LG0dM

លំហូរ FDI មក​កម្ពុ​ជាមាន​ជាង​ $៣ ​ពាន់​លាន​នៅ​ឆ្នាំ​ ២០១៩

ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៩ មានតម្លៃ​ជាង ៣ ៥០០​ លាន​ដុល្លារ​កើនឡើង​ជិត ១២​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែល​ចំនួន​ជិត​ពាក់កណ្តាល​បាន​មកពី​ការបណ្តាក់ទុន​របស់​វិនិយោគិន​ចិន​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC)​។ «​របាយការណ៍​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច និង​វិស័យ​ធនាគារ​ ២០១៩ និង​ទស្សនវិស័យ​ឆ្នាំ ...

ហ៊ឹន ពិសី
https://bit.ly/36sG8N6

NBC: ស្ថិរភាព​នយោបាយ ​ជំរុញ​ទំនុកចិត្ត​វិស័យ​ធនាគារ

ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា ស្ថិរភាព​នយោបាយ និង​កំណើន​នៅក្នុង​វិស័យសេដ្ឋកិច្ច​ទាំងអស់​ព្រមទាំង​ប្រព័ន្ធ​ធនាគារ​រឹងមាំ ជា​កត្តា​ជំរុញ​ដ៏សំខាន់​ ក្នុង​ការបង្កើន​ទំនុកចិត្ត​សាធារណជន​លើ​ប្រព័ន្ធ​ធនាគារ​របស់​កម្ពុជា​។ យោងតាម ម៉ាក្រូសេដ្ឋកិច្ច និង​ធនាគារ​ឆ្នាំ​ ២០១៩ និង​ចក្ខុវិស័យ​ឆ្នាំ​ ២០២០ ​របស់ NBC ទាំង​កម្ចី​ប្រើប្រាស់​ផ្ទាល់ខ្លួន និង​ប្រាក់​បញ្ញើ​របស់​វិស័យ ...

ម៉ៃ គុណមករា
https://bit.ly/36ty9iG

មនុស្ស ៣៦ ​នាក់​ស្លាប់​ និង​ ២៣ ​នាក់​របួស​ក្នុង​ការបាក់​រលំ​អគារ ​នាយករដ្ឋមន្ត្រី​ថ្លែងថា នឹង​មិន​មាន​មន្ត្រី​ណា​ម្នាក់ ​ត្រូវបាន​ដកតំណែង ​ដោយហេតុ​ការណ៍​នេះ​ទេ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​បញ្ជាក់​កាលពី​ម្សិលមិញ​ក្រោយ​បិទ​បញ្ចប់​ជា​ស្ថាពរ​នូវ​ប្រតិបត្តិ​ការរុករក​ជនរងគ្រោះ​នៅក្រោម​​គំនរ​បាក់បែក​នៃ​អគារ​រលំ​ជិត​ ២ ​ថ្ងៃ​បាន​ឲ្យ​ដឹងថា មាន​មនុស្ស​ស្លាប់​ចំនួន​ ៣៦ ​នាក់ និង​របួស​ ២៣ ​នាក់​។ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​អះអាង​ផងដែរ​ថា នឹង ...

វ៉ន ដារ៉ា និង នៀម ឆេង
https://bit.ly/2QNQrEX

មន្ត្រី​ជំនាញ​កំពុង​ពិនិត្យ​វិវាទ​ដីធ្លី រវាង​ពលរដ្ឋ​ ១៩ ​គ្រួសារ និង​លោក​ ហ៊ុន ជា នៅ​ខេត្ត​ព្រះសីហនុ

មន្ដ្រី​ជំនាញ​អធិការកិច្ច​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កំពុង​ពិនិត្យ​លើ​បញ្ហា​វិវាទ​ដីធ្លី រវាង​ពលរដ្ឋ​ចំនួន​ ១៩ ​គ្រួសារ​ ជាមួយ​ក្រុមហ៊ុន​របស់​លោក​ ហ៊ុន ជា នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក្រោយពី​មាន​សំណើ​ពី​ប្រធាន​អង្គការ​មួយ​កាលពី​ខែវិច្ឆិកា ឆ្នាំមុន​។ លោក​ ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) កាលពី ...

វ៉ន ដារ៉ា
https://bit.ly/2QhYkDw

ក្រសួង​ការងារ​ឱ្យ​កម្មករ​ប្តឹង​បើ​ថៅកែ​ មិន​បើកប្រាក់​អតីតភាព​ការងារ

មន្ត្រី​ក្រសួង​ការងារ​បាន​អំពាវនាវ​ឱ្យ​យ​កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ​ប្ដឹង​មក​ក្រសួង​ការងារ​ជាបន្ទាន់ បើសិន​ជា​ថៅកែ​រោងចក្រ​មិន​បាន​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​ឆ្នាំ​ ២០១៩ ខណៈ​សហជីព​អះអាង​ថា​មាន​រោងចក្រ​មួយ​ចំនួន​ពុំទាន់​បាន​បើកប្រាក់​នេះ​ឱ្យ​កម្មករ​ជា​លើក​ទី​ ២ ក្នុង​ឆ្នាំ ...

ខន សាវិ
https://bit.ly/2ZLu8Ua

​ក្រសួងមហាផ្ទៃ​ធ្វើការ​ស្ទង់​មតិ​សេវា​ច្រក​ចេញចូល​តែ​មួយ​នៅ​ក្នុង​តំបន់​ចំនួន​​ ៤

​ក្រសួងមហាផ្ទៃ​កំពុងធ្វើការ​កែ​លម្អ​សេវាកម្ម​ច្រក​ចេញចូល​តែ​មួយ​នៅ​ក្នុង​ខេត្ត​ចំនួន​ ៣​ និង​រាជធានី​ ដើម្បី​គ្រប់គ្រង​បញ្ហា​ដីធ្លី​ឱ្យ​បាន​ប្រសើរ​មុន​ពេល​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នៅ​ចុងខែ​នេះ​។​ កាលពី​ម្សិលមិញ​ លោក​ ប្រាក់​ សំ​អឿ​ន​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ...

ឃួន ណារីម
https://www.khmertimeskh.com/50676087/interior-ministry-surveys-one-window-services-in-four-areas

ក្រុមហ៊ុន​ចុះ​បញ្ជី​ដើម្បី​នាំចេញ​ទំនិញ ​កើន​ឡើង​

ក្រសួង​ពាណិជ្ជកម្ម​បាន​ចុះ​បញ្ជី​ផ្តល់​សិទ្ធិ​នាំចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ដល់​​រោងចក្រ​កាត់​ដេរ​សម្លៀក​​បំពាក់​ស្បែក​ជើង​ និង​រោងចក្រ​​ផលិតផល​កាបូប​ សរុប​​ចំនួន ​៧៨ ​រោងចក្រ ក្នុង​រយៈពេល ​១១ ​ខែ ​ឆ្នាំ ​២០១៩​។ ​នេះ​​បើ​តាម​របាយការណ៍​បូក​សរុប ...

ធូ វិរៈ
https://bit.ly/2MIgagL

អាជ្ញាធរ​​រាជធានី​ផ្អាក​រុះរើ​សំណង់​នៅ​លើ​ដី​មាន​វិវាទ ​ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ​

លោក ប៉ា សុជាតិវង្ស ប្រធាន​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​​សម្រេច​​​ឲ្យ​​ផ្អាក​ចំណាត់ការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន​ ទៅ​លើ​ករណី​វិវាទ​ដី​ធ្លី​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សី​កែវ​ ដើម្បី​​ឲ្យ​មន្ត្រី​​ចុះ​ធ្វើ​ការ​អង្កេត​ស្រាវជ្រាវ ...

ម៉ិច ដារ៉ា
https://bit.ly/37os1bu

បារាំង​ផ្តល់​ឥណទាន​សម្បទាន​ជាង ​$១២០ លាន លើ​គម្រោង​ចំនួន ​២

ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) បាន​​ផ្តល់​ឥណទាន​សម្បទាន​ដល់​កម្ពុជា​នូវ​ទឹក​ប្រាក់​​ចំនួន ​១១៨ លាន​អឺរ៉ូ (ប្រមាណ​ ១២១ ​លាន​​ដុល្លារ​អាមេរិក) ​សម្រាប់​គម្រោង ២ គឺ​គម្រោង​​សាងសង់​រោងចក្រ​ប្រព្រឹត្តកម្ម​ទឹក​ស្អាត​បាក់ខែង និង​គម្រោង​អភិវឌ្ឍន៍​ជំនាញ​សម្រាប់​ការ​ប្រកួត​ប្រជែង។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង ...

រី សុចាន់
https://bit.ly/2tqa8L2

Tablet​ ជាច្រើន​គ្រឿង​ត្រូវ​បាន​ផ្តល់​ជូន​ដើម្បី​ជួយ​ដល់​មូលនិធិ​សុខុមាលភាព​

ក្រសួង​សង្គមកិច្ច​បាន​ចែកចាយ​ Tablet​ ចំនួន​ជាង​ ១.០០០​ គ្រឿង​ដល់​អាជ្ញាធរ​ខេត្ត​ដើម្បី​ប្រើប្រាស់​ជួយ​ដល់​ការងារ​មូលនិធិ​សុខុមាលភាព​ដល់​ស្ត្រី​មានផ្ទៃពោះ​ និង​កុមារ​ដែល​មាន​អាយុ​ក្រោម​ ២ ឆ្នាំ​។ ...

ស៊ុន មេសា
https://www.khmertimeskh.com/50675451/electronic-tablets-to-help-disburse-welfare-funds

ក្រុម​អ្នកភូមិ​មក​ពី​ខេត្ត​ចំនួន​ ៦ ធ្វើបាតុកម្ម​តវ៉ា​រឿង​ទំនាស់​ដីធ្លី​

កាលពី​ម្សិលមិញ​ អ្នកភូមិ​រាប់​រយ​នាក់​មក​ពី​ខេត្ត​ចំនួន​ ៦ បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​ក្រសួង​រៀបចំ​ដែនដី​ដើម្បី​ស្វែងរក​ជំនួយ​ក្នុង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ដែល​ប៉ះពាល់​ដល់​ពួកគេ​។ ...

សែន ដាវិដ
https://www.khmertimeskh.com/50675522/villagers-from-six-provinces-stage-protest-over-land-disputes

ក្រសួង​នឹង​ធ្វើការ​ចុះបញ្ជី​ដីធ្លី​ឱ្យ​បាន​ ១០០​%

ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​សន្យា​ថា​នឹង​បញ្ចប់​ការចុះបញ្ជី​ដីធ្លី​​ឱ្យ​បាន​​​ ៩៤​ ភាគរយ​នៅ​ឆ្នាំក្រោយ​ និង​បន្ត​​​សម្រេច​ ១០០​ ភាគរយ​នូវ​ការ​ចុះបញ្ជី​ដី​ចំនួន​ ៧ លាន​ក្បាលដី​នៅ​ត្រឹម​ឆ្នាំ​ ២០២១​។ ​ដើម្បី​សម្រេច​គោលបំណង​នេះ ...

សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/ministry-eyes-100-land-registrations

ក្រសួង​រំលេច​ការងារ​ចុះបញ្ជី​ដី​ដល់​ជនជាតិ​ដើម​ភាគតិច​

ក្រសួង​រៀបចំ​ដែនដី​បាន​ប្រកាស​ថា​ ខ្លួន​បាន​ចុះបញ្ជី​ដី​រាប់ពាន់​ហិ​កតា​ជា​ផ្លូវការ​សម្រាប់​សហគមន៍​ជនជាតិភាគតិច​នៅ​ទូទាំង​ព្រះរាជាណាចក្រ​។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​បន្ទាប់ពី​ការប្រជុំ​បានឱ្យ​ដឹង​ថា​ រហូតមកដល់​ពេលនេះ​ ក្រសួង​បាន​ចុះបញ្ជី​ដី​ជនជាតិ​ដើម​ចំនួន​ ២៨,៥២២​ ហិ​កតា ...

សែន ដាវិដ
https://www.khmertimeskh.com/50674242/ministry-highlights-work-to-register-indigenous-lands

ក្រសួង​ដែនដី​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជាង​ ៤៥​ ម៉ឺន​ប័ណ្ណ​

រហូតមកដល់​ពេលនេះ​ ក្រសួង​រៀបចំ​ដែនដី​បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន​ ៤៥៦,២១០​។ ការប្រជុំ​របាយការណ៍​ប្រចាំឆ្នាំ​របស់ក្រ​សួង​ដែល​បាន​ចាប់ផ្តើម​កាលពី​ម្សិលមិញ​ បាន​លើកឡើង​ថា​ខ្លួន​បាន​ដោះស្រាយ​វិវាទ​ដីធ្លី​ចំនួន​ ១០៥​ លើ​ ៨១៧ពាក្យ​បណ្តឹង​ ដែល​ខ្លួន​បាន​ទទួល​ ហើយ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ...

Sen David
https://www.khmertimeskh.com/50673867/land-ministry-issues-more-than-450000-land-titles

លោក ស ខេង ឲ្យ​មន្ត្រី​ក្រោម​ឱវាទ ​ផ្ដល់​សេវា​ឲ្យ​​ងាយស្រួល​ដល់​ពលរដ្ឋ​ដែល​​សុំ​កែតម្រូវ​អត្រានុកូលដ្ឋាន

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បានចេញ​សេចក្ដី​ណែនាំ​ទៅ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​មហាផ្ទៃ​ទាំងអស់​ត្រូវ​ប្រឹងប្រែង​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ទទួល​បាន​សេវា​កែតម្រូវ​ និង​ធ្វើ​មោឃភាព​នៃ​បញ្ជី​អត្រានុកូលដ្ឋាន​ឲ្យ​កាន់តែ​ងាយស្រួល​ និង​ទូលំទូលាយ​ដោយ​មិន​គិតថ្លៃ​សេវា​បង់ប្រាក់​នៅតាម​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ នៅ ...

ម៉ិច ដារ៉ា
https://bit.ly/34ZYpzW

តុលាការ​ឲ្យ​ផ្អាក​អាជីវកម្ម​មន្ត្រី​យោធា ​ដែល​ចាក់ដី​លុប​សមុទ្រ

តុលាការ​ខេត្តកោះកុង​បាន​សម្រេច​ផ្អាក​សកម្មភាព​បណ្ដោះអាសន្ន​ទៅលើ​អាជីវកម្ម​របស់​លោក ទុន ដៀត ជា​មន្ត្រី​យោធា​ថ្នាក់​ឧត្តមសេនីយ៍ទោ​ (​ផ្កាយ​ ២) ​ហើយ​តម្រូវ​ឲ្យ​កាយ​ដី​ដែល​បាន​ចាក់​លុប​សមុទ្រ​នៅ​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​ ខេត្ត​កោះកុង​វិញ ដោយមាន​កិច្ចសហការ​ពី​សមត្ថកិច្ច ប៉ុន្តែ​នៅ​បន្ដ​នីតិវិធី​ច្បាប់​បន្ថែមទៀត​។ ការសម្រេច​នេះ ...

ឡុង គីមម៉ារីតា
https://bit.ly/393Avqe

បណ្តឹង​ទំនាស់​ដីធ្លី​ ២ ៧១៣ ​បាន​មកដល់​ក្រសួង​ និង​អាជ្ញាធរ​ជាតិ​​ក្នុង​ឆ្នាំ​ ២០១៩ ​នេះ

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រួម​នឹង​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​ ២០១៩ ​នេះ​បាន​ទទួល​ពាក្យបណ្ដឹង​ពី​បញ្ហា​ទំនាស់​ដីធ្លី​សរុប​ចំនួន​ ២ ៧១៣ ​ករណី​ ក្នុង​នោះ​ទទួលដោះស្រាយ​ចំនួន​ ១ ៨៧១ ​ករណី ដោយ​ដោះស្រាយ​បញ្ចប់​ចំនួន​ ១ ៨៤៧ ​ករណី និង​កំពុង​ដោះស្រាយ​ចំនួន​ ១២៨ ​ករណី ខណៈ​សង្គម​ស៊ីវិល ...

សុទ្ធ គឹមសឿន
https://bit.ly/2Ql1TYt

ប្រជាពលរដ្ឋ​​ប៉ះពាល់​ដោយ​ការ​សង់​ផ្លូវ​ល្បឿន​លឿន​ ស្នើរ​រដ្ឋា​ភិ​បា​លដោះស្រាយ​តាម​តម្លៃ​ទីផ្សារ​

ប្រជាពលរដ្ឋ​ជាង​ ១៣០គ្រួសារ​ រស់នៅ​សង្កាត់​កំបូល​ ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​ រង​ផល​ប៉ះពាល់​ដោយសារ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ ទៅ​ខេត្ត​ព្រះសីហនុ​ បាន​ស្នើ​ជាថ្មី​ដល់​រាជរដ្ឋាភិបាល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ពន្លឿន​ការ​ដោះស្រាយ​ និង​សំណង​លើ​ផល​ប៉ះពាល់​ដីធ្លី​របស់​ពួកគាត់​ទៅតាម​តម្លៃ​ទីផ្សារ ...

ប៉ិច សុធារី
https://bit.ly/2MtuHg5

​អាជ្ញាធរ​ខេត្តកោះកុង​បញ្ច្រាស​គម្រោង​ចាក់​ដី​លុប​សមុទ្រ​

​កាលពី​ម្សិលមិញ​ អាជ្ញាធរ​ខេត្តកោះកុង​បាន​ចាប់ផ្តើម​កាយ​ដី​ដែល​ចាក់​លុប​សមុទ្រ​ ដែល​ជា​កម្មសិទ្ធិ​របស់​ឧត្តមសេនីយ​ផ្កាយ​ពីរ​នៅ​ក្រុង​ខេមរភូមិន្ទ​។​ កាលពី​ថ្ងៃ​ទី​៣​ ខែធ្នូ​ អាជ្ញាធរ​ខេត្ត​បាន​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​នឹង​ឧត្តមសេនីយ៍ទោ​ ទុន​ ដៀ​ត​ អនុប្រធាន​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ...

ស៊ុន មេសា
https://www.khmertimeskh.com/50673041/koh-kong-authorities-reverse-reclamation-project

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

FDuKE
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!