រដ្ឋាភិបាល
រដ្ឋាភិបាលថ្នាក់ជាតិ
រដ្ឋមន្ត្រី៖ អ្នករស់នៅក្នុងក្រុងនៅកម្ពុជាជាង ៨៣%បានទទួលទឹកស្អាតប្រើប្រាស់
ច្រើនជាង ៨៣% នៃប្រជាជនកម្ពុជាដែលរស់នៅក្នុងក្រុងបច្ចុប្បន្ននេះអាចទទួលបានទឹកស្អាតប្រើប្រាស់ហើយ ដែលចំនួននេះកើនពី ៦០.៥% កាលពីក្នុងឆ្នាំ ២០១២ នេះបើយោងតាមប្រសាសន៍លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចម ប្រសិទ្ធ កាលពីថ្ងៃព្រហស្បត្តិ៍។ ...
Shanghai Daily Team
http://www.shanghaidaily.com/article/article_xinhua.aspx?id=331482
ផ្លូវជាតិលេខ៥ នឹងក្លាយជាផ្លូវអាស៊ាន
ផ្លូវជាតិលេខ៥ ដែលភ្ជាប់ភ្នំពេញ ទៅកាន់ព្រំប្រទល់ប្រទេសថៃ នឹងពង្រីកខ្លួននៅពេលឆាប់ៗនេះ ដើម្បីជួពង្រឹងដល់ការតភ្ជាប់ពាណិជ្ជកម្មអាស៊ាន រវាងកម្ពុជា ថៃ និងវៀតណាម។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយកាលពីម្សិលមិញថា ជំនួយពីរដ្ឋាភិបាលជប៉ុនដើម្បីជួយកែលម្អផ្លូវជាតិលេខ ៥ នឹងអាចឱ្យផ្លូវមួយនេះក្លាយជាផ្លូវល្បឿនលឿនដែលភ្ជាប់ប្រទេសក្នុងអាស៊ាន។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/27532/road-5-to-be-asean-road/
ក្រុមហ៊ុនដីសម្បទានលើកពីបញ្ហាដែលពួកគេប្រឈម
ក្រុមឧកញ៉ា និងម្ចាស់ក្រុមហ៊ុនខ្មែរ និងបរទេសបានប្រាប់ក្រសួងកសិកម្មពីចំណុចខ្វះខាតនៅក្នុងការអនុវត្តច្បាប់ និងលើកឡើងពីបញ្ហារបស់ពួកគេនៅក្នុងការវិនិយោគលើដីសម្បទានសេដ្ឋកិច្ចនៅកម្ពុជាដែលប្រឈមខ្លាំងជាមួយនឹងសហគមន៍មូលដ្ឋានខណៈដែលអង្គការសង្គមស៊ីវិលបានរកឃើញថាការផ្តល់ដីសម្បទានសេដ្ឋកិច្ចគឺជាមូលហេតុចម្បងដែលធ្វើឲ្យកើតមានជម្លោះដីធ្លីនៅស្ទើរទូទាំងប្រទេស។ ...
ផាក់ ស៊ាងលី
http://bit.ly/2afwHIH
សិស្សធ្វើចំណាក់ស្រុកដោយបោះបង់ចោលសាលានៅតាមព្រំដែន
មុនពេលដែលនាងបានបោះបង់ការសិក្សានៅក្នុងខែមេសា បន្ទាប់ពីបងប្អូនជីដូនមួយរបស់នាងរកការងារធ្វើនៅក្នុងរោងចក្រនៅប្រទេសថៃ -ដែលអត្រាប្រាក់ចំណូលប្រចាំសប្តាហ៍មានចំនួន៤៨ដុល្លារសម្រាបប់ការបម្រើការតាមផ្ទះ- ដួងស្រីដាបានជាប់ចំណាត់ថ្នាក់លេខ៣កាលពីនាងនៅសិក្សាថ្នាក់ទី០៩ក្នុងខេត្តបន្ទាយមានជ័យ។ ...
Janelle Retka and Samoeurth Seavmeng
https://www.cambodiadaily.com/news/students-migrate-leaving-school-at-the-border-115695/
កែច្នៃសំណល់ប្លាស្ទីកឲ្យទៅជាផលិតផលសម្ភារសំណង់ និងគ្រឿងសង្ហារិម
ក្រុមហ៊ុនជប៉ុន Gomi Recycle 110 គ្រោងនឹងវិនិយោគរោងចក្រមួយនៅខេត្តស្វាយរៀង ដើម្បីកែច្នៃកាកសំណល់ប្លាស្ទិកឱ្យទៅជាផលិតផលសម្រេចសម្រាប់ទីផ្សារក្នុងតំបន់។ លោក Yusuke Okumura, អគ្គនាយកក្រុមហ៊ុន Gomi បានជួបជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្ដម សាយ សំអាល់ កាលពីថ្ងៃអង្គារ ដើម្បីស្វែងរកការគាំទ្រពីរដ្ឋាភិបាលលើគម្រោងវិនិយោគរបស់ពួកគេ នេះបើឱ្យដឹងពីអ្នកនាំពាក្យក្រសួង លោក សោ សុភាព។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/27468/plastic-waste-to-be-put-to-good-use/
លោកគ្រូ-អ្នកគ្រូប្តឹងនាយកវិទ្យាស្ថានទៅក្រសួងការងារ
បុគ្គលិកបង្រៀននៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុបានដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈពីថ្ងៃសៅរ៍ដោយចោទប្រកាន់ថាបានប្រព្រឹត្តគ្រួសារនិយមនិងបក្ខពួកនិយមក្នុងការគ្រប់គ្រង នេះបើតាមពាក្យបណ្តឹងដែលកាសែត ខ្មែរថែមស៍ ទទួលបានកាលពីម្សិល។ ...
ប៉ាវ ស៊ុយ
http://bit.ly/29X0hjD
បម្រាមស្តីពីការជក់បារីនឹងត្រូវអនុវត្តនៅថ្ងៃទី១៦ ខែកញ្ញា អមដោយការផាកពិន័យ
ក្រសួងទេសចរណ៍បានប្រកាសកាលពីម្សិលមិញថា អ្នកជក់បារីដែលជក់នៅក្នុងបារ ភោជនីយដ្ឋាន សណ្ឋាគារ និងកន្លែងប្រកបអាជីវកម្មដែលសាធារណជនប្រមូលផ្តុំនឹងត្រូវផាកពិន័យចំនួន២០.០០០រៀលដោយចាប់ផ្តើមពីថ្ងៃទី១៦ ខែកញ្ញាទៅ។ ...
កង សុធា និង BEN PAVIOUR
http://www.cambodiadailykhmer.com/33130
ប្រទេសមហាអនុតំបន់មេគង្គឯកភាពរថយន្ត ៥០០ គ្រឿងឆ្លងកាត់តំបន់
បណ្ដាប្រទេសនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) បានយល់ព្រមកាលពីសប្ដាហ៍មុនលើកូតារថយន្តពាណិជ្ជកម្ម និងរថយន្តទេសចរណ៍ ៥០០ គ្រឿងឆ្លងកាត់តំបន់នេះ។ នេះបើតាមមន្ដ្រីមកពីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។ ...
Cheng Sokhorng
http://www.phnompenhpost.com/business/thai-transport-quotas-rise
NGO Forumអំពាវនាវឱ្យមានការពន្លឿនការដាក់កម្មសិទ្ធិដីធ្លីសមូហភាព
កាលម្សិលមិញ នាយកប្រតិបត្តិអង្គការNGO Forum លោក តឹក វណ្ណារ៉ាបានអំពាវនាវឱ្យក្រសួងដែនដីធ្វើការពន្លឿននូវការដាក់កម្មសិទ្ធិដីធ្លីសមូហភាពសម្រាប់សហគមជនជាតិដើមភាគតិច។ ...
Thik Kaliyann
http://bit.ly/2afc0Mv
អ្នកភូមិប្រមូលផ្តុំគ្នាបន្ទាប់ពីបញ្ហាជម្លោះ
អ្នកភូមិ ១០នាក់មកពីខេត្តកណ្តាល ស្រុកកំពូល បានប្រមូលផ្តុំគ្នានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកម្សិលមិញ ដើម្បីស្នើរសុំការអន្តរាគមន៍ពីមន្ត្រីក្រសួងដែនដីក្នុងបញ្ហាជម្លោះដីដែលនៅតែបន្ត។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/27369/residents-assemble-after-land-dispute/
មន្ត្រីក្រសួងយុត្តិធម៌កោតសរសើរប្រេសិតអង្គការសហប្រជាជាតិ
កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានកោតសរសើរប្រសិតរបស់អង្គការសហប្រជាជាតិលោកស្រី រ៉ូណា ស្មីត បន្ទាប់ពីមានសារព័ត៌មានមួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថាលោកស្រីបានបាត់បង់នូវទំនុកចិត្តជាច្រើនពីសំណាក់សហគមសិទ្ធិមនុស្ស។ ...
សំណង់ក្នុងខេត្តមណ្ឌលគិរីបានគម្រាមកំហែងដល់តំបន់សក្ការៈរបស់ជនជាតិដើមភាគតិច
អ្នកភូមិក្នុងខេត្តមណ្ឌលគិរីកំពុងធ្វើបាតុកម្មប្រឆាំងនឹងការសាងសង់មជ្ឈមណ្ឌលផ្តល់វគ្គបណ្តុះបណ្តាលមួយរបស់ក្រសួងរ៉ែនិងថាមពលនៅលើទឹកដីមួយកន្លែងដែលពួកគេអះអាងថាជាទីកន្លែងសក្ការៈបូជានិងមានគុណតម្លៃវប្បធម៌សម្រាប់ប្រជាជននៅទូទាំងខេត្តមណ្ឌលគិរីទាំងមូល។ ...
ផាក់ សាងលី និង Ananth Baliga
http://www.phnompenhpost.com/national/sacred-site-threatened-construction-mondulkiri
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនចុះហត្ថលេខាលើអនុក្រឹត្យដកមន្ត្រីបំពានផ្លូវភេទចេញពីតំណែង
នាយករដ្ឋមន្ត្រីហ៊ុនសែនបានចុះហត្ថលេខាលើអនុក្រឹត្យក្នុងការដកតំណែងលោក គ្រី ស៊ាងឡុង មន្ត្រីក្រសួងអប់រំជាផ្លូវការបន្ទាប់ពីមានការរាយការណ៍ថាលោកបានប្រព្រឹត្តអំពើបំពានផ្លូវភេទទៅលើអ្នកបកប្រែរបស់លោក ក្នុងអំឡុងពេលទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសកូរ៉េខាងត្បូងក្នុងខែឧសភា។ ...
គុច ណារ៉េន
https://www.cambodiadaily.com/news/prime-minister-decree-terminates-education-official-115482/
អ្នកជំនាញសង្ស័យពីកំណើនគម្រោងសាងសង់
ការកើនឡើងគួរឲ្យភ្ញាក់ផ្អើលនៃតម្លៃគម្រោងសាងសង់ដែលបានអនុម័តដោយរដ្ឋាភិបាលនៅឆមាសទី ១ ឆ្នាំនេះបានធ្វើឲ្យអ្នករកស៊ីនៅក្នុងឧស្សាហកម្មនេះមួយចំនួនដាក់ការងឿងឆ្ងល់ថាតើរដ្ឋមន្ដ្រីដែលទើបតែងតាំងថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គ្រាន់តែប្រថាប់ត្រាលើការដាក់ពាក្យសុំគម្រោងដ៏ច្រើននោះឬយ៉ាងណា? ...
ចេង សុខហ័ង
http://bit.ly/29IRAcE
ក្រសួងស្វែងរកវិធីសាស្ត្របង្រួមគម្លាតរវាងគម្រោងចូលនិវត្តចាស់ថ្មីសម្រាប់មន្ត្រីរាជការ
ក្រសួងសង្គមកិច្ចកំពុងស្វែងរកវិធីសាស្ត្រក្នុងការដែលធ្វើឱ្យគម្រោងចូលនិវត្តចាស់មានសភាពស្របគ្នាទៅនឹងគម្រោងចូលនិវត្តថ្មីដែលត្រូវបានផ្តល់ទៅកាន់មន្ត្រីចូលនិវត្តក្នុងពេលថ្មីៗនេះ។ ...
សែន ដាវីត និង Yesenia Amaro
http://www.phnompenhpost.com/national/ministry-looking-close-pension-gap-officials
ស្ថានីយ៍ឧតុនិយមថ្មីនឹងត្រូវបានតំឡើងនៅតាមខេត្ត
ក្នុងគោលបំណងដើម្បីឱ្យសេចក្តីរាយការណ៍ពីអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាកាន់តែសុក្រឹត្យ ក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្តើមដំណើរការតំឡើងស្ថានីយ៍ឧតុនិយមនៅតាមខេត្តទូទាំងប្រទេសចំនួន ៣០ស្ថានីយ៍ទៀត នេះបើឱ្យដឹងពីមន្ត្រីក្រសួងធនធានទឹក។ ...
សាន ប៊ុនស៊ីម
http://www.khmertimeskh.com/news/27278/new-weather-stations-being-built-in-provinces/
មជ្ឈមណ្ឌលថ្មីសម្រាប់ព្យាបាលជមឹ្ងផ្លូវចិត្តប្រឈមនឹងកង្វះខាតអ្នកជំនាញ
ខណៈពេលដែលរដ្ឋាភិបាលកំពុងមានគម្រោងបញ្ជូនជនជាប់ឃុំប្រមាណ៦០នាក់ពីមណ្ឌលព្រៃស្ពឺទៅកាន់មជ្ឈមណ្ឌលសុខភាពផ្លូវចិត្តមួយនៅខេត្តកណ្តាល ក្នុងសប្តាហ៍នេះ អ្នកជំនាញសុខភាពបានបង្ហាញអំពីចម្ងល់ទៅលើសមត្ថភាពនៃវិស័យសុខាភិបាលកម្ពុជាក្នុងការផ្តល់ការគាំពារឱ្យបានត្រឹមត្រូវ។ ...
ឃី សុវឌ្ឍី និង Janelle Retka
https://www.cambodiadaily.com/news/planned-center-for-mentally-ill-faces-low-supply-of-experts-115420/
ដោយអស់សង្ឃឹម ជនជាតិភាគតិចម៉ុងតាញ៉ា១៦នាក់ត្រឡប់ទៅវៀតណាមវិញ
មន្ត្រីក្រសួងមហាផ្ទៃម្នាក់បាននិយាយកាលពីម្សិលមិញថា អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិភាគតិចម៉ុងតាញ៉ាមួយក្រុមមានគ្នា១៦នាក់ ដែលបានភៀសខ្លួនពីប្រទេសវៀតណាមមកប្រទេសកម្ពុជាកាលពីពីរឆ្នាំកន្លងមក បានត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញហើយកាលពីថ្ងៃអង្គារ បន្ទាប់ពីមិនទទួលបានឋានៈជាជនភៀសខ្លួននៅក្នុងរាជធានីភ្នំពេញ។ ...
ឃី សុវុឌ្ឍី និង Taylor O'connell
http://www.cambodiadailykhmer.com/32962
សេចក្តីប្រកាសរួមរវាងរដ្ឋាភិបាលនិងគណៈកម្មាការមូលបត្រកម្ពុជាក្រោយករណីប្រព្រឹត្តអំពើពុករលួយ
ក្រសួងមហាផ្ទៃនិងគណៈកម្មាការមូលបត្រកម្ពុជា បានចេញសេចក្តីប្រកាសរួមមួយកាលពីម្សិលមិញក្នុងការស៊ើបអង្កេតទៅលើក្រុមហ៊ុន Empire Big Capital Ltd (EBC) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ AIF និង ICAដែលបង្ហាញថាក្រុមហ៊ុនទាំងនេះមានជាប់ពាក់ព័ន្ធក្នុងសកម្មភាពប្រព្រឹត្តអំពើពុករលួយតាមបែបផែនវិនិយោគទុន។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/warning-issued-after-ponzi-scheme-busted
ការជីកកកាយស្រាវជ្រាវបុរាណវិទ្យាចាប់ផ្តើមដំណើរការនៅតំបន់អង្គរធំ
ការជីកកកាយស្រាវជ្រាវបុរាណវិទ្យានៅរាជធានីដ៏បុរាណអង្គរធំបានចាប់ផ្តើមកាលពីថ្ងៃច័ន្ទក្នុងគោលបំណងរុករកឧបករណ៍ដែលធ្វើពីលោហៈធាតុនានានៅក្នុងយុគៈសម័យអាណាចក្រអង្គរ។ École Française d’Extrême-Orient (EFEO) គឺជាវិទ្យាស្ថានបារាំងដែលផ្តោតលើការសិក្សាអំពីសង្គមនៃជនជាតិអាស៊ី បានចាប់ផ្តើមការជីកកកាយនេះដោយសហប្រតិបត្តិការជាមួយនឹងអាជ្ញាធរអប្សារា។ ...
ទីន សុខាវុទ្ធ
http://www.khmertimeskh.com/news/27210/archeological-dig-starts-at-angkor-thom/
ការកើនឡើងនៃពន្ធលើប្រាក់ចំនេញបង្កើនចំណូលពន្ធដារនៅដើមឆ្នាំ២០១៦
អគ្គនាយកដ្ឋានពន្ធដារបានប្រមូលពន្ធចំនួន ៨២៩លានដុល្លារក្នុងរយៈពេលពាក់កណ្តាលឆ្នាំនេះ ដែលជាកំណើន១៨ភាគរយច្រើនជាងរយៈពេលដដែលនៃឆ្នាំទៅមិញ ដែលនេះជាលទ្ធផលនៃការកើនឡើងនៃពន្ធលើប្រាក់ចំនេញ បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ ...
ផ្លូវជាតិលេខ ១ ក្នុងក្រុងនឹងចប់ ២០១៧
ការសាងសង់កែលម្អកំណាត់ផ្លូវជាតិលេខ ១ ដែលមានប្រវែង ៤ គីឡូម៉ែត្រក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនោះនឹងត្រូវបញ្ចប់នៅខែមីនា ឆ្នាំ ២០១៧ ខាងមុខខណៈដែលការសាងសង់ផ្លូវនេះបានជួបនូវឧបសគ្គជាច្រើនដែលបង្កឲ្យមានភាពយឺតយ៉ាវ។ ...
ប៉ិច សុធារី
http://bit.ly/29COTYy
តម្លៃប្រេងសាំងត្រូវបានកាត់បន្ថយបន្ទាប់ពីមានការគណនាតម្លៃឡើងវិញ
ក្រសួងពាណិជ្ជកម្មបានប្រកាសកាលពីម្សិលមិញថា ក្រសួងនិងបន្ទាបតម្លៃអតិប្បរមាប្រេងសាំងដែលដាក់លក់នៅតាមស្ថានីយ៍ប្រេងឥន្ធនៈនានានៅទូទាំងប្រទេសពីថ្ងៃទី១២ដល់ថ្ងៃទី២១ខែកក្កដា បន្ទាប់ពីការគណនាតម្លៃប្រេងចុងក្រោយ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/petrol-prices-trimmed-fuel-caps-are-revised
ខ្មែរក្រោម ស្នើក្រសួងមហាផ្ទៃ ផ្តល់អត្តសញ្ញាណប័ណ្ណដល់ពួកខ្លួនរស់នៅកម្ពុជា
អង្គការការពារសិទ្ធិជនជាតិភាគតិចនិងសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍បានដាក់លិខិតស្នើសុំទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសុំចេញសេចក្តីណែនាំដល់មន្ត្រីអាជ្ញាធរមូលដ្ឋានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម មករស់នៅក្នុងប្រទេសកម្ពុជា ដោយសារអាជ្ញាធរមូលដ្ឋានពុំហ៊ានសម្រេចចិត្តក្នុងការធ្វើអត្តសញ្ញាណប័ណ្ណជូនពួកគាត់។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/29AvEPs