ការ​អភិវឌ្ឍ​សង្គម

​សេចក្តីជូនដំណឹង​ស្ដី​ពី​ការ​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​រោង​ភាពយន្ត​ រោង​សម្ដែង​សិល្បៈ​ និង​សារមន្ទីរ​ នៅ​ទូ​ទាំង​ប្រទេស​

​នៅ​ថ្ងៃ​ទី​ ២១​ ខែមីនា​ឆ្នាំ​ ២០២១​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​បាន​ប្រកាសសេចក្តី​ជូនដំណឹង​ស្ដី​ពី​ការ​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​រោង​ភាពយន្ត​ រោង​សម្ដែង​សិល្បៈ​ និង​សារមន្ទីរ​ នៅ​ទូ​ទាំង​ប្រទេស​។​ វិធានការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ផ្ទុះ​ឡើង ...

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ទាញយក៖ pdf

​សេចក្ដីជូនដំណឹង​ស្តី​ពី​ការ​ផ្អាក​ដំណើរការ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ទាំងអស់​ និង​វិជ្ជាជីវៈ​ ជា​បណ្តោះអាសន្ន​នៅ​ទូ​ទាំង​ប្រទេស​

​នៅ​ថ្ងៃ​ទី​ ២០​ ខែមីនា​ឆ្នាំ​ ២០២១​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ផ្អាក​ដំណើរការ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ទាំងអស់​ និង​វិជ្ជាជីវៈ​ ជា​បណ្តោះអាសន្ន​នៅ​ទូ​ទាំង​ប្រទេស​។​ ការ​ផ្អាក​នេះ​គឺ​ដើម្បី​ឆ្លើយ​តប​ទៅ ...

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ស្ដី​ពី​ការ​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​គ្រប់​កម្រិត​ ជា​បណ្តោះអាសន្ន​នៅ​ទូ​ទាំង​ប្រទេស​

​នៅ​ថ្ងៃ​ទី​ ២០​ ខែមីនា​ឆ្នាំ​ ២០២១​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​ចេញ​សេចក្តីជូនដំណឹង​ស្ដី​ពី​ការ​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​គ្រប់​កម្រិត​ ជា​បណ្តោះអាសន្ន​នៅ​ទូ​ទាំង​ប្រទេស​។​ ការ​សម្រេចចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​រីក ...

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf

សេចក្ដីថ្លែងការណ៍​៖​ ខេ​ម​បូ​ចា​អំពាវនាវ​ឲ្យ​អាជ្ញាធរ​នាំ​ខ្លួន​ជនល្មើស​ដែល​បាន​វាយប្រហារ​មក​លើ​អ្នក​សារព័ត៌មាន​ក្នុង​ខេត្តសៀមរាប​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​

​នៅ​ថ្ងៃ​ទី​ ១៦​ ខែមីនា​ ឆ្នាំ​២០២១​ សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ (​ខេ​ម​បូ​ចា​)​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ក្នុង​ខេត្តសៀមរាប​នាំ​ខ្លួន​ជនល្មើស​ដែល​បាន​វាយប្រហារ​មក​លើ​អ្នក​សារព័ត៌មាន​អាណាចក្រ​ខ្មែរ​ឈ្មោះ​ ប្រ​ន​ ស៊ា​ន ...

សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ ប្រទេស​កម្ពុជា​ ស៊ុ​យ​អែ​ត​ និង​យូ​នី​សេ​ហ្វ​ រួម​គ្នា​ការពារ​ការ​អប់រំ​សម្រាប់​កុមារ​ ដែល​សាលារៀន​ខ្លួន​ត្រូវ​បាន​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​

​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​យូ​នី​សេ​ហ្វ​កំពុង​រិះរក​វិធី​ឆ្លើយ​តប​បន្ទាន់​ចំពោះ​តម្រូវការ​សិក្សា​របស់​សិស្សានុសិស្ស​ដែល​ពុំ​អាច​ទៅ​រៀន​បាន​ដោយសារ​សាលា​របស់​ពួក​គេ​ កំពុង​ត្រូវ​បាន​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល ...

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf

សេចក្តី​ប្រកាសៈ​ ជ​បុ​៉​ន​ផ្តល់​ ៧៥៤,៣២១​ ដុល្លា​អា​មេ​រិ​ក​សម្រាប់​រៀបចំ​វគ្គ​សិក្សាអប់រំ​កាយ​នៅ​ក្នុង​ថ្នាក់​សកល​វិទ្យាល័យ​រយៈពេល​៤​ឆ្នាំ​ និង​សម្រាប់​ការ​គាំទ្រ​ការ​ធ្បើ​កសិកម្ម​កិច្ចសន្យា​ស្វាយចន្ទី​សរីរាង្គ​តាម​រយៈ​សហករណ៍​កសិកម្ម​

​នៅ​ថ្ងៃ​ទី​ ១២​ ខែកុម្ភៈ​ឆ្នាំ​ ២០២១​ ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ទាក់ទង​នឹង​ជំនួយ​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​ជប៉ុន​មក​កម្ពុជា​។​ ជំនួយ​សរុប​មាន​ចំនួន​ ៧៥៤,៣២១​ ដុល្លារ​អា​មេ​រិ​ក​។​ ថវិកា​ទាំងនេះ​នឹង​ត្រូវ​ប្រើ​ដើម្បី ...

ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​វិភាគ​មន្ទីរ​ពិសោធ​ន៏​រក​ឃើញ​អ្នកមាន​វីរុស​កូ​វី​ដ​-១៩​បំប្លែង​ខ្ឡួ​ន​ថ្មី​លើ​អ្នកដំណើរ​ជនជាតិ​បរទេស​ចំនួន​៣​នាក់​ និង​ការ​ណែនាំ​ក្រើនរំលឹក​អនុវត្ត​វិធានការ​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩​នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ១៥​ ខែ​កុ​ម្ភះ​ឆ្នាំ​ ២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ពួក​គេ​ទាក់ទង​នឹង​លទ្ធផល​នៃ​ការ​ធ្វើ​តេ​ស្តិ៍​មន្ទីរពិសោធន៍​រក​ឃើញ​អ្នកមាន​វីរុស​កូ​វី​ដ​-១៩​បំប្លែង​ខ្ឡួ​ន​ថ្មី ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

​លិខិតអនុញ្ញាត្ត​ស្តី​ពី​ការ​ប្រើប្រាស់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ AstraZeneca

​នៅ​ថ្ងៃ​ទី​ ១២​ ខែ​កុ​ម្ភះ​ឆ្នាំ​ ២០២១​ ក្រសួងសុខាភិបាល​បាន​ចេញ​លិខិត​អនុ​ញ្ញា​ត្នូ​វ​ការ​ប្រើប្រាស់​សិទ្ធិ​វ៉ាក់សាំង​ COVID-១៩​ AstraZeneca​ ។​ យោង​តាម​លិខិត​នោះ​ ក្រសួងសុខាភិបាល​បាន​អនុញ្ញាត្ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ AstraZeneca​ ក្នុង​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ស្តី​ពី​ការ​អនុវត្ត​យុទ្ធ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​នៅ​ថ្ងៃ​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​ការ​អនុវត្ត​យុទ្ធ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ក្នុង​សេចក្តី​ប្រកាស​នេះ​ មានការ​បែងចែក​យ៉ាង​ច្បាស់លាស់​នូវ​ចំនួន​វ៉ាក់សាំង​ដែល​ត្រូវ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​រួម​ស្ដី​ពី​ ក្រសួងបរិស្ថាន​គួរ​បញ្ឈប់​ការ​ចាប់ខ្លួន​ និង​ធ្វើទុក្ខបុកម្នេញ​សកម្មជន​ការពារ​ព្រៃឈើ​

​នៅ​ថ្ងៃ​ទី​ ០៩​ ខែ​កុ​ម្ភះ​ឆ្នាំ​ ២០២១​ អង្គការ​លី​កាដូ​បាន​ចេញផ្សាយ​សេចក្តីថ្លែងការណ៍​រួម​នៅ​លើ​គេហទំព័រ​សង្គម​ផ្លូវការ​របស់​ពួក​គេ​ ស្តី​ពី​ការ​អំពាវនាវ​ដល់​ក្រសួងបរិស្ថាន​គួរ​បញ្ឈប់​ការ​ចាប់ខ្លួន​ និង​ធ្វើទុក្ខបុកម្នេញ​សកម្មជន​ការពារ​ព្រៃឈើ​។​ សេចក្តីថ្លែងការណ៍​រួម​នេះ​ ត្រូវ ...

អង្គការលីកាដូ

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ ពិធី​ប្រកាស​ សាលា​ចតុ​មុខជា​សាលារៀន​គំរូ​ដែល​អនុវត្ត​កម្មវិធី​សុខភាព​សិក្សា​ គ្រប់​ជ្រុងជ្រោយ​

​នៅ​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​ ២០២១​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​ការ​ប្រកាស​ជ្រើស​យក​សាលា​ចតុ​មុខ ជា​សាលារៀន​គំរូ​ដែល​អនុវត្ត​កម្មវិធី​សុខភាព​សិក្សា​ គ្រប់​ជ្រុងជ្រោយ​។​ ...

ក្រសួងអប់រំ

ទាញយក៖ pdf

ក្រសួង​ព័ត៌មាន​:​ ការ​ពង្រឹង​ការ​អនុវត្ត​វិធានការ​ការពារ​ការ​ចម្លងជំងឺ​កូ​វី​ដ​-១៩​នៅ​តាម​ពិធីបុណ្យ​ផ្សេងៗ​ និង​ពិធី​រៀប​អាពាហ៍ពិពាហ៍​

​កាលពី​ថ្ងៃ​ទី​ ២៦​ ខែមករា​ឆ្នាំ​ ២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីណែនាំ​មួយ​នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ពួក​គេ​ទាក់ទង​នឹង​ការ​ពង្រឹង​ការ​អនុវត្ត​វិធាន​ការណ៍​នានា​ ដើម្បី​ការពារ​ការ​ឆ្លង​វីរុស​ កូ​វី​ដ​-១៩​ នៅ​តាម​ពិធីបុណ្យ​ផ្សេងៗ​ និង​ពិធី ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ២០២០-២០២១​ សម្រាប់​ឆ្នាំ​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ​

​នៅ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០២០​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​កំណត់​កាលបរិច្ឆេទ​ថ្ងៃ​បើកប​វេស​កាល​ឆ្នាំ​សិក្សា​ ២០២០-២០២១​ នៅ​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០២១​ សម្រាប់​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ​។​ គ្រឹះស្ថានសិក្សា​សាធារណៈ​ទាំងអស់​ ត្រូវ ...

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​

ទាញយក៖ pdf

​សេចក្ដីជូនដំណឹង​ស្តី​ពី​ការ​សម្រេច​អនុញ្ញាត​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ដំណើរការ​ឡើង​វិញ​

​នៅ​ថ្ងែ​ទី​២៩​ ខែធ្នូ​ ២០២០​ ក្រសួង​អប់រំ​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ស្តី​ពី​ការ​សម្រេច​អនុញ្ញាត​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ដំណើរការ​ឡើង​វិញ​ចាប់ពី​ថ្ងៃ​ទី​៣០​ ធ្នូ​ ២០២០​។​ ការ​បើក​អនុញ្ញាត​នេះ​គី​ត្រូវ​គោរព​ និង​អនុ​រត្ត​តាម​គោល​ការ​ណ៏ ...

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ស្តី​ពី​កាលបរិច្ឆេទ​នៃ​ការ​បើកប​វេស​កាល​ ឆ្នាំ​សិក្សា​ ២០២០-២០២១​ សម្រាប់​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ​

​នៅ​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០២០​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ ​ ស្តី​ពី​ការ​សម្រេច​យក​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០២១​ ជា​កាលបរិច្ឆេទ​នៃ​ការ​បើកប​វេស​កាល​ ឆ្នាំ​សិក្សា​ ២០២០-២០២១​ សម្រាប់​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ​។ ...

ក្រសួងអប់រំ​ យុវជន និងកីឡា

ទាញយក៖ pdf

CCHR​ ចេញផ្សាយ​កំណត់​ត្រា​សង្ខេប​ស្តី​ពី​ធុរកិច្ច​ និង​សិទ្ធិ​មនុស្ស​៖​ គណនេយ្យ​ភាព​សាជីវកម្ម​ចំពោះ​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ដីធ្លី​

​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០២០​ ម​ជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (​ម​.​ស​.​ម​.​ក​)​ ចេញផ្សាយ​កំណត់​ត្រា​សង្ខេប​ស្តី​ពី​ធុរកិច្ច​ និង​សិទ្ធិ​មនុស្ស​ដែល​មាន​ចំណងជើង​ “​គណនេយ្យ​ភាព​សាជីវកម្ម​ចំពោះ​ការ​រំលោភ​បំពាន​លើ​សិទ្ធិ ...

ម​ជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (​ម​.​ស​.​ម​.​ក​)​

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ខេ​ម​បូ​ចា​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​របស់​តុលាការ​លើ​ករណី​ លោក​ សុខ​ ឧត្តម​

ថ្ងៃ​ទី​ ២២​ ខែធ្នូ​ ឆ្នាំ​ ២០២០​ សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ (​ហៅ​កាត់​ថា​ ខេ​ម​បូ​ចា​)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​សម្តែង​ពី​សេចក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​របស់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ដែល​ផ្ដន្ទាទោស​លោក​ សុខ​ ឧត្តម​ ម្ចាស់​ស្ថានីយ៍​វិទ្យុ​ និង ...

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ពិធី​ចុះហត្ថលេខា​សម្រាប់​គម្រោង​ជំនួយ​ឥត​សំណង​របស់​ជប៉ុន​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​

​នៅ​ថ្ងៃ​ទី​ ២១​ ខែធ្នូ​ ឆ្នាំ​២០២០​ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​សន្តិសុខ​មនុស្សជាតិ​,KUSANONE,​ ចំនួន​ ២៨៨,៤៧៣​ ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​បំពាក់​ឧបករណ៍​ពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​អង្គរ​បូ​រី​ខេត្តតាកែវ​ បំពាក់​ឧបករណ៍​អក្សរ​ប្រៃ​យ៍​នៅ​សាលា ...

ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

ទាញយក៖ pdf

កម្ពុជា​៖​ ក្រុម​អ្នកជំនាញ​ អ​.​ស​.​ប​ មានការ​ភ្ញាក់ផ្អើល​ដោយ​ការ​បង្ហាញ​ឈ្មោះ​ និង​ការ​ធ្វើ​ឱ្យ​អាម៉ាស់​ដល់​ ​ជន​រង​គ្រោះ​ពី​ជំងឺ​កូ​វី​ដ​-១៩

​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០២០​ -​ ក្រុម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​ (​អ​.​ស​.​ប​)​ បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​​ការ​សម្រេច​ដោយ​អាជ្ញាធរ​កម្ពុជា​ ក្នុង​ការ​អនុញ្ញាត​ឱ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្ទាល់ខ្លួន​អំពី​បុគ្គល​ទាំងឡាយ​ ដែល​បាន​ធ្វើតេស្ត ...

អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៃអ.ស.បនៅកម្ពុជា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​រួម​ "​ប្រទេស​កម្ពុជា​៖​ ភាព​ចាំបាច់​ដើម្បី​ការពារ​អ្នក​ជាប់​ឃុំ​ពី​ជំងឺ​កូ​វី​ដ​១៩"

​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០២០​ អង្គការ​លើកលែងទោស​អន្តរជាតិ​ (Amnesty​ International)​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human​ Rights​ Watch)​ និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ (LICADHO)​ ស្នើ​សុំ​ដោយ​ទទូច​ឱ្យ​ រាជរដ្ឋាភិបាល​កម្ពុជា​ ចាត់វិធានការ​ឱ្យ​បាន​ឆាប់​ ដើម្បី​ការពារ​សិទ្ធិ​ទទួល ...

សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ (លី​កាដូ​)

ទាញយក៖ pdf

ការ​អនុវត្ត​វិធានការ​សុខាភិបាល​ថ្មី​ និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ ចំពោះ​អ្នកដំណើរ​ទាំងអស់​ចូល​មក​ប្រទេស​កម្ពុជា​ ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២០​ តទៅ​

​នៅ​ថ្ងៃ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០២០​ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩​ បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា​ ការ​អនុវត្ត​វិធានការ​សុខាភិបាល​ថ្មី​ និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ ចំពោះ​អ្នកដំណើរ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ស្រាវជ្រាវ​រក​ប្រភព​នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩​ ពាក់ព័ន្ធ​នឹង​"​ព្រឹត្តិការណ៍​សហគមន៍​ ២៨​ វិច្ឆិកា​"

​នៅ​ថ្ងៃ​ទី​០៣​ ខែធ្នូ​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ជូន​ដល់​សាធារណជន​បានអោយ​ដឹង​ថា​ យោង​តាម​ព័ត៌មាន​ដែល​ទទួល​បាន​ត្រឹម​ម៉ោង​ ១១:៤៥​ នាទី​យប់​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០២០​ និង​ការ​សិក្សា​ផ្នែក​មន្ទីរពិសោធន៍​តាម​បែប​វិទ្យាសាស្ត្រ​របស់ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​រួម​៖​ កង្វះ​ការ​សិក្សា​ផល​ប៉ះពាល់​ឆ្លង​ដែន​ឲ្យ​បាន​ល្អិតល្អន់​នៃ​ទំនប់​សា​ណា​ខាំ​នឹង​ធ្វើ​ឲ្យ​ទន្លេមេគង្គ​ស្ថិត​នៅ​ក្នុង​ភាព​ហានិភ័យ​

​នៅ​ថ្ងៃ​ទី​ ២៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២០​ អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ ១១​ នៅ​កម្ពុជា​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​គម្រោង​ទំនប់​សា​ណា​ខាំ​ លើ​ទន្លេមេគង្គ​ ក្នុង​ប្រទេស​ឡាវ​ ដោយ​បាន​ថ្លែង​ក្តី​ព្រួយបារម្ភ​ទាក់ទង​ទៅ​នឹង​ផល​ប៉ះពាល់​ឆ្លង​ដែន​ដែល​អាច ...

វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​

ទាញយក៖ pdf

សេចក្តីប្រកាស៖ កម្មវិធីបណ្តុះបណ្តាលមូលដ្ឋានគ្រឹះនៃសារព័ត៌មានទិន្នន័យ

អូ​ឌី​ស៊ី​ មាន​សេចក្តី​សោមនស្ស​រីករាយ​ សូម​ប្រកាស​វគ្គ​បណ្តុះបណ្តាល​ថ្មី​ស្តី​ពី​ «​មូលដ្ឋាន​គ្រឹះ​នៃ​សារព័ត៌មាន​ទិន្នន័យ​»​ ដែល​នឹង​ត្រូវ​អនុវត្ត​ដោយ​សហការ​ជាមួយ​ ខេ​ម​បូ​ចា​។​ កម្មវិធី​បណ្តុះបណ្តាល​នេះ​ ទទួល​បានការ​គាំទ្រ​ពី​ «​គម្រោង​សារព័ត៌មាន​ប្រកបដោយ​ចីរភាព ...

អង្គការទិន្នន័យអំពីការអភិវឌ្ឍ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

5D97x
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!