​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ស្តី​ពី​ការ​អនុវត្ត​យុទ្ធ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​នៅ​ថ្ងៃ​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​ការ​អនុវត្ត​យុទ្ធ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ក្នុង​សេចក្តី​ប្រកាស​នេះ​ មានការ​បែងចែក​យ៉ាង​ច្បាស់លាស់​នូវ​ចំនួន​វ៉ាក់សាំង​ដែល​ត្រូវ​ផ្តល់​ជូន​អ្នក​ស្ម័គ្រចិត្ត​ ១៨៩.៥០០​ នាក់​។​ បើ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ អ្នក​ដែល​មាន​អ​ទិ​ភាព​ចាក់​វ៉ាក់សាំង​មុនគេ​មាន​ដូច​ជា​ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ និង​បុត្រាបុត្រី​ អភិបាល​រាជធានី​-​ខេត្ត​ ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​ ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ អ្នកនាំពាក្យ​ក្រសួង​នានា​ និង​ក្រុម​អ្នក​សារព័ត៌មាន​។​

ក្រសួងសុខាភិបាល

ទាញយក៖ pdf