លិខិត​រួម​៖​ អ្នកជំនាញ​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​ចំនួន​ ៣​ រូប​ បាន​សម្តែង​នូវ​កង្វល់​លើ​ច្បាប់​ស្តី​ពី​វិធាន​ការណ៍​ការពារ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ និង​ជំងឺឆ្លង​ធ្ងន់ធ្ងរ​ និង​គ្រោះថ្នាក់​ផ្សេងៗ​ទៀត​

នៅ​ថ្ងៃ​ទី​ ០៣​ ខែមេសា​ ឆ្នាំ​២០២១​ អង្គការសហប្រជាជាតិ​ស្ដី​ពី​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​បាន​ចេញ​លិខិត​រួម​មួយ​ថា​ អ្នកជំនាញ​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​ចំនួន​ ៣​ រូប​ បាន​សម្តែង​នូវ​កង្វល់​លើ​ច្បាប់​ស្តី​ពី​វិធាន​ការណ៍​ការពារ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ និង​ជំងឺឆ្លង​ធ្ងន់ធ្ងរ​ និង​គ្រោះថ្នាក់​ផ្សេងៗ​ទៀត​។​ ដោយ​ពិនិត្យ​ឃើញ​ថា​ ច្បាប់​នេះ​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​ក្នុង​ការ​រឹតត្បិត​តំបន់​មួយ​ចំនួន​ ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ ការ​ជួបជុំ​ ការ​ប្រតិបត្តិការ​អាជីវកម្ម​ ក្រុម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​លើ​ច្បាប់​នេះ​ ដើម្បី​ធានា​នូវ​ការ​គោរព​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ដែល​ការពារ​សិទ្ធិ​ និង​សេរីភាព​របស់​ប្រជាជន​កម្ពុជា​។​

អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

ទាញយក៖ pdf