CCHR​ ចេញផ្សាយ​កំណត់​ត្រា​សង្ខេប​ស្តី​ពី​ធុរកិច្ច​ និង​សិទ្ធិ​មនុស្ស​៖​ គណនេយ្យ​ភាព​សាជីវកម្ម​ចំពោះ​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ដីធ្លី​

​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០២០​ ម​ជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (​ម​.​ស​.​ម​.​ក​)​ ចេញផ្សាយ​កំណត់​ត្រា​សង្ខេប​ស្តី​ពី​ធុរកិច្ច​ និង​សិទ្ធិ​មនុស្ស​ដែល​មាន​ចំណងជើង​ “​គណនេយ្យ​ភាព​សាជីវកម្ម​ចំពោះ​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ដីធ្លី​”​។​ កំណត់​ត្រា​សង្ខេប​នេះ​ពិនិត្យ​លើ​បញ្ហា​ប្រឈម​នានា​ក្នុង​ការ​ធ្វើ​ឱ្យ​សាជីវកម្ម​ទទួលខុសត្រូវ​ចំពោះ​ការ​រំលោភសិទ្ធិ​មនុស្ស​ទាក់ទង​នឹង​ដីធ្លី​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ កំណត់​ត្រា​សេ​ង្ខេ​ប​នេះ​ធ្វើការ​វិភាគ​ទៅ​លើ​ទំនាស់​ដីធ្លី​ចំនួន​បួន​ករណី​ ដែល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង​ ១៨០០​ គ្រួសារ​ និង​ពិនិត្យ​មើល​យន្តការ​ផ្សេងៗ​ដែល​មាន​សម្រាប់​អ្នក​ដែល​ប្រឈម​នឹង​ការ​រំលោភសិទ្ធិ​ដីធ្លី​ និង​វិធីសាស្ត្រ​ដែល​សហគមន៍​ប្រើប្រាស់​ដើម្បី​ទទួល​បាន​ដំណោះស្រាយ​។​

ម​ជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (​ម​.​ស​.​ម​.​ក​)​

ទាញយក៖ pdf