សេចក្តីថ្លែងការណ៍រួមស្ដីពី ក្រសួងបរិស្ថានគួរបញ្ឈប់ការចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញសកម្មជនការពារព្រៃឈើ
នៅថ្ងៃទី ០៩ ខែកុម្ភះឆ្នាំ ២០២១ អង្គការលីកាដូបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមនៅលើគេហទំព័រសង្គមផ្លូវការរបស់ពួកគេ ស្តីពីការអំពាវនាវដល់ក្រសួងបរិស្ថានគួរបញ្ឈប់ការចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញសកម្មជនការពារព្រៃឈើ។ សេចក្តីថ្លែងការណ៍រួមនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការដោះលែងសកម្មជនការពារព្រៃឈើចំនួន ៥ នាក់។ យោងតាមសេចក្តីថ្លែងការណ៍រួមសកម្មជនការពារព្រៃឈើទាំង ៥ នាក់ត្រូវបានឃុំខ្លួនរយៈពេល ៣ ថ្ងៃដោយគ្មានការចោទប្រកាន់នៅការិយាល័យមន្ទីរបរិស្ថាន មុនពេលត្រូវបានដោះលែងនៅព្រឹកថ្ងៃច័ន្ទ។
អង្គការលីកាដូ