បទអន្តរាគមន៍របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅហ្សឺណែវ ក្នុងកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី១០ ស្តីពី កិច្ចសហប្រតិបត្តិការបច្ចេកទេស “សិទ្ធិឆ្លើយតបទៅនឹងគណៈប្រតិភូហ្វាំងឡង់”
នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅហ្សឺណែវ បានចេញបទអន្តរាគមន៍ក្នុងកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី១០ ស្តីពី កិច្ចសហប្រតិបត្តិការបច្ចេកទេស “សិទ្ធិឆ្លើយតបទៅនឹងគណៈប្រតិភូហ្វាំងឡង់”។ គួរបញ្ជាក់ផងដែរថា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាបានប្រើប្រាស់សិទ្ធិឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់គណៈប្រតិភូហ្វាំងឡង់ ដែលរិះគន់កម្ពុជារឿងបង្កើតច្បាប់ការពារអាយុជីវិតប្រជាជនពីជំងឺកូវីដ-១៩បានធ្វើឲ្យបាត់បង់សេរីភាពបុគ្គល ស្របពេលដែលហ្វាំងឡង់ទើបបានប្រកាសបិទប្រទេសដែលធ្វើឲ្យមានការរឹតត្បឹតសេរីភាពមូលដ្ឋានរបស់ប្រជាជនខ្លួន។
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ