​សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ ខេ​ម​បូ​ចា​ចេញផ្សាយ​របាយការណ៍​ដំបូង​របស់​ខ្លួន​អំពី​ “​ស្ថានភាព​អ្នក​សារព័ត៌មាន​កម្ពុជា​ឆ្នាំ​ ២០២០”

នៅ​ថ្ងៃ​ទី​ ២៩​ ខែមីនា​ ឆ្នាំ​២០២១​ សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ (​ខេ​ម​បូ​ចា​)​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ការ​ចេញផ្សាយ​របាយការណ៍​ដំបូង​របស់​ខ្លួន​ដែល​មាន​ចំណងជើង​ថា​ “​ស្ថានភាព​អ្នក​សារព័ត៌មាន​កម្ពុជា​ឆ្នាំ​ ២០២០”​ បង្ហាញ​ពី​ការ​កត់ត្រា​ប្រចាំឆ្នាំ​លើក​ដំបូង​អំពី​ករណី​យាយី​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន​ ដែល​ត្រូវ​បាន​ចងក្រង​ដោយ​ខេ​ម​បូ​ចា​ចាប់តាំងពី​ត្រូវ​បាន​បង្កើត​ឡើង​ ដែល​ជា​រឿយៗ​ត្រូវ​បាន​គេ​ដៅ​ដោយ​អយុត្តិធម៌​ចំពោះ​ការ​អនុវត្ត​សិទ្ធិ​ស្របច្បាប់​ និង​សេរីភាព​របស់​ពួក​គេ​នៅ​ក្នុង​ការ​រាយការណ៍​ព័ត៌មាន​។​

សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ (​ខេ​ម​បូ​ចា​)

ទាញយក៖ pdf