សេចក្ដីជូនដំណឹងស្តីពីកាលបរិច្ឆេទនៃការបើកបវេសកាល ឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្ដីជូនដំណឹងមួយ ស្តីពីការសម្រេចយកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាកាលបរិច្ឆេទនៃការបើកបវេសកាល ឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ។ សេចក្ដីជូនដំណឹងនេះត្រូវបានធ្វើឡើងបន្ទាប់ពី រាជរដ្ឋាភិបាលបានប្រកាសស្តីពីការបញ្ចប់ព្រឹត្តិការណ៏សហគមន៏ ២៨ វិច្ឆិកា។
ក្រសួងអប់រំ យុវជន និងកីឡា