ODC English Site
សេចក្តីថ្លែងការណ៍៖ ចេតនាបំភាន់ការពិតរបស់ថៃ និងការបង្វែរការចាប់អារម្មណ៍អន្តរជាតិពីការឈ្លានពានដែលកំពុងបន្តរបស់ថៃ ដោយរួមទាំងការទម្លាក់គ្រាប់បែកក្នុងតំបន់ស៊ីវិល និងការប្រើប្រាស់សព្វាវុធខុសច្បាប់មកលើកម្ពុជា
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានចេញសេចក្តីថ្លែងការណ៍ចំពោះចេតនាបំភាន់ការពិតរបស់ថៃ និងការបង្វែរការចាប់អារម្មណ៍អន្តរជាតិពីការឈ្លានពានដែលកំពុងបន្តរបស់ថៃ ដោយរួមទាំងការទម្លាក់គ្រាប់បែកក្នុងតំបន់ស៊ីវិល និងការប្រើប្រាស់សព្វាវុធខុសច្បាប់មកលើកម្ពុជា។ការចោទប្រកាន់របស់ថៃ តាមរយៈការប្រើប្រាស់រូបភាពមួយចំនួន និងអមដោយអំណះអំណាងដោយឯកតោភាគី គឺជាចេតនាបំភាន់ការពិត និងបង្វែរការចាប់អារម្មណ៍អន្តរជាតិពីទង្វើឈ្លានពានដែលកំពុងបន្តរបស់ខ្លួន ដោយរួមទាំងការទម្លាក់គ្រាប់នៅក្នុងតំបន់ស៊ីវិល និងការប្រើប្រាស់សព្វាវុធខុសច្បាប់មកលើកម្ពុជា។ ...
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
សេចក្តីជូនដំណឹង៖ ការកែសម្រួលអត្រាពន្ធគយនិងអាករពិសេសលើមុខទំនិញមួយចំនួន
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការកែសម្រួលអត្រាពន្ធគយនិងអាករពិសេសលើមុខទំនិញមួយចំនួន។អត្រាពន្ធនិងអាករកែសម្រួលថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ។ ធុរជន ឬបុគ្គលពាក់ព័ន្ធអាចទាញយកអនុក្រឹត្យពីគេហទំព័ររបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តាមរយៈ QR Code ដូចមានភ្ជាប់នឹងលិខិតនេះ។ ...
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
សេចក្តីណែនាំ៖ ការបញ្ឈប់ការផ្សព្វផ្សាយនិងចែករំលែកមាតិកាលើបណ្តាញសង្គម ដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន បានចេញសេចក្តីណែនាំ ស្តីពី ការបញ្ឈប់ការផ្សព្វផ្សាយនិងចែករំលែកមាតិកាលើបណ្តាញសង្គម ដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់។ក្នុងស្ថានការណ៍ដែលកំពុងបង្កឡើងដោយប្រទេសថៃមកលើអធិបតេយ្យភាព និងបូរណភាពកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន សូមសាធារណជន បញ្ឈប់រាល់ការផ្សព្វផ្សាយបន្តនិងចែករំលែកមាតិកាដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់។ ...
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន
ការវាយតម្លៃថ្នាក់តំបន់៖ សេវាអប់រំគ្រប់កម្រិតនៅកម្ពុជា«ល្អប្រសើរ» ការចុះឈ្មោះចូលរៀនកើនខ្ពស់ អត្រាបោះបង់ការសិក្សាធ្លាក់ចុះច្រើន
កម្ពុជាទទួលបានសេវាអប់រំ បានល្អប្រសើរនៅគ្រប់កម្រិតទាំងអស់ ជាពិសេស គឺការចុះឈ្មោះចូលរៀននៅក្នុងការអប់រំកុមារតូច ក្នុងចំណោមកុមារអាយុ៥ឆ្នាំ បានកើនឡើងពី ១០% ដល់ ៧០% ខណៈដែល នៅកម្រិតបឋមសិក្សា អត្រាចុះឈ្មោះចូលរៀនបានឡើងដល់ ១២៥% និងនៅមធ្យមសិក្សាបឋមភូមិបានឡើងដល់៧០%។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2025-12-22-2127-264209
ជប៉ុនគាំទ្រយន្ដការអាស៊ានបញ្ឈប់ការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃ ខណៈជនរងគ្រោះបន្ដកើនឡើង
ជប៉ុនបានគាំទ្រកិច្ចខិតខំប្រឹងប្រែងការទូតរបស់អាស៊ានដើម្បីបន្ធូរបន្ថយការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើងរវាងកម្ពុជា និងថៃ ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការស្លាប់ និងរបួសជនស៊ីវិល និងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងម្តងទៀតនៅខែនេះ។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-12-23-94-264213
កម្ពុជាគាំទ្រកិច្ចប្រជុំ GBC ដើម្បីពង្រឹងបទឈប់បាញ់
កម្ពុជាបានសម្ដែងការគាំទ្រចំពោះកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃស្អែក ដោយសង្ឃឹមថាបទឈប់បាញ់ភ្លាមៗនឹងត្រូវលើកឡើង។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-12-23-837-264212
ចំនួនពលរដ្ឋកម្ពុជាស្លាប់កើនឡើងសរុប២១នាក់ និងរបួស៨៣នាក់ ដោយសារគ្រាប់ផ្លោង និងការទម្លាក់គ្រាប់គ្រប់ប្រភេទរបស់យោធាថៃ
ការផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទគ្រប់ទម្រង់ចូលតំបន់ជនស៊ីវិលពីសំណាក់យោធាថៃ បានបណ្តាលឱ្យពលរដ្ឋកម្ពុជាស្លាប់សរុប២១នាក់ និងរបួស៨៣នាក់ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-12-22-2237-264211
សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។កិច្ចប្រជុំបានបញ្ចប់ដោយការចេញសេចក្ដីប្រកាសរបស់ប្រធានអាស៊ាន ស្តីពីលទ្ធផលនៃកិច្ចពិភាក្សារបស់រដ្ឋមន្ត្រីទាំងអស់ ដែលកំណត់នូវបរិយាកាសសម្រាប់បន្តកិច្ចប្រឹងប្រែងបន្ថែមទៀត ដើម្បីធានាបាននូវបទឈប់បាញ់ជាបន្ទាន់និងគ្មានលក្ខខណ្ឌ ព្រមទាំងការប្ដេជ្ញាចិត្តដោយស្មោះត្រង់ចំពោះមាគ៌ានៃការកាត់បន្ថយភាពតានតឹង ការកសាងទំនុកចិត្ត និងការស្វែងរកសន្តិភាពចីរកាល។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីប្រកាសព័ត៌មាន៖ ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។គិតពីថ្ងៃទី៧ ខែធ្នូ រហូតដល់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃមកលើដែនអធិបតេយ្យកម្ពុជា ជាពិសេសការផ្លោង និងទម្លាក់គ្រាប់តូចធំគ្រប់ប្រភេទចូលតំបន់ស៊ីវិលបានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់២១នាក់ របួស៨៣នាក់។ ...
ក្រសួងមហាផ្ទៃ
សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ស្តីពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន អំពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីអំពាវនាវឱ្យកម្ពុជា និងថៃ បញ្ឈប់រាល់អរិភាពគ្រប់ទម្រង់ជាបន្ទាន់ អនុវត្តការអត់ធ្មត់ជាអតិបរមា និងវិលត្រឡប់មករកការចរចាវិញតាមរយៈយន្តការ ...
លេខាធិការដ្ឋានអាស៊ាន
ជនជាតិចិនម្នាក់រងរបួសនៅបាត់ដំបង ខណៈការបាញ់ប្រហារតាមព្រំដែនកាន់តែឡើងកម្តៅ
ជនជាតិចិនម្នាក់បានរងរបួសនៅព្រឹកថ្ងៃចន្ទនេះ ដោយសារការបាញ់ប្រហាររបស់ថៃចូលទៅកាន់តំបន់រស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា គេហដ្ឋានរបស់ជនរងគ្រោះត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារនេះ ខណៈអត្តសញ្ញាណពេញលេញរបស់ជនរងគ្រោះរូបនេះនៅមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។ ...
យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/chinese-national-injured-in-battambang-as-border-shelling-intensifies
ចិនលើកឡើងថា កម្ពុជា និងថៃបង្ហាញ «ឆន្ទៈ» ក្នុងការអនុវត្តបទឈប់បាញ់
ដំណោះស្រាយការទូតថ្មីៗរបស់ប្រទេសចិន រវាងប្រទេសកម្ពុជា និងថៃ ត្រូវបានបញ្ចប់ដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបហ្ហាញពី «ឆន្ទៈ» ក្នុងការបន្ធូរបន្ថយភាពតានតឹង និងអនុវត្តបទឈប់បាញ់ ខណៈដែលការប្រយុទ្ធគ្នាតាមបណ្តោយព្រំដែនរួមរបស់ពួកគេអស់រយៈពេលជិតពីរសប្តាហ៍។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន។ ...
ស៊ើង និមល់
https://khmer.cambojanews.com/china-says-cambodia-thailand-show-willingness-to-implement-ceasefire/
សេចក្តីជូនដំណឹង៖ ការបើកដំណើរការសាជាថ្មីនូវលេខទូរស័ព្ទចល័ត ដែលត្រូវបានបញ្ឈប់ដំណើរការ និងការកំណត់រយៈពេលនៃការរក្សាទុកទឹកប្រាក់ក្នុងគណនីគោលក្រោយពេលផុតសុពលភាពប្រើប្រាស់
នៅថ្ងៃទី២២ ធ្នូ ២០២៥ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការបើកដំណើរការសាជាថ្មីនូវលេខទូរស័ព្ទចល័ត ដែលត្រូវបានបញ្ឈប់ដំណើរការ និងការកំណត់រយៈពេលនៃការរក្សាទុកទឹកប្រាក់ក្នុងគណនីគោលក្រោយពេលផុតសុពលភាពប្រើប្រាស់។អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តអាចបើកដំណើរការឡើងវិញនូវលេខទូរស័ព្ទចល័តរបស់ខ្លួនទាំងឡាយណាដែលមានរយៈពេលផុតសុពលភាពនៃទឹកប្រាក់ក្នុងគណនីគោលមិនលើសពី ១៨០ ថ្ងៃដោយគ្រាន់តែបញ្ចូលទឹកប្រាក់ទៅក្នុងគណនីគោល និងមិនតម្រូវឱ្យអ្នកប្រើប្រាស់ធ្វើការចុះឈ្មោះសាជាថ្មីនៅទីតាំងផ្ទាល់របស់ក្រុមហ៊ុន ឬសាខាក្រុមហ៊ុនឡើយ។ ...
និយ័តករទូរគមនាគមន៍កម្ពុជា
សេចក្ដីប្រកាសព័ត៌មាន៖ ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង៦ល្ងាច ថ្ងៃទី២១ ខែធ្នូ ដល់ម៉ោង៧ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង៦ល្ងាច ថ្ងៃទី២១ ខែធ្នូ ដល់ម៉ោង៧ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។គិតពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរបស់រដ្ឋាភិបាលនិងយោធាថៃមកលើដែនអធិបតេយ្យកម្ពុជា ជាពិសេសការផ្លោង និងទម្លាក់គ្រាប់តូចធំគ្រប់ប្រភេទចូលតំបន់ស៊ីវិលបានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់២០នាក់ របួស៧៩នាក់ ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមានជនភៀសសឹកកើនឡើងទាំងនៅក្នុងខេត្តរងការឈ្លានពាននិងខេត្តផ្សេងៗទៀត។ ...
ក្រសួងមហាផ្ទៃ
សេចក្តីថ្លែងការណ៍ព័ត៌មាន ស្តីពីជម្លោះដែលកំពុងបន្តរវាងកម្ពុជា និងថៃ
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំនៅអាស៊ាន បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យប្រទេសកម្ពុជា និងថៃ បញ្ឈប់អរិភាព ដកអាវុធធុនធ្ងន់ បញ្ឈប់ការដាក់មីន និងអនុវត្តឱ្យ ...
ស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំនៅអាស៊ាន
សេចក្ដីប្រកាសព័ត៌មាន៖ កិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការពិនិត្យលើការរៀបចំគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី កិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការពិនិត្យលើការរៀបចំគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ។គោលនយោបាយថ្មីនេះមានគោលបំណង៖ ១. ផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យកម្មសិទ្ធិប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់ដល់ប្រជាជន ដែលមានចំណូលកម្រិតទាប មធ្យម និងក្រុមងាយរងគ្រោះ និងបំពេញបន្ថែមនូវលំនៅឋានតម្លៃសមរម្យសម្រាប់ជួល ដោយផ្អែកតាមការសិក្សាលើតម្រូវការជាក់ស្តែងរបស់សិស្ស និស្សិត កម្មករនិយោជិត និង អ្នកធ្វើចំណាកស្រុក និង ២. ជំរុញការអភិវឌ្ឍនគរូបនីយកម្ម។ ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ចំណងពាណិជ្ជកម្ម ទេសចរណ៍ និងការងារ កាន់តែរងផលប៉ះពាល់ ខណៈការប្រយុទ្ធអូសបន្លាយ
គ្រាប់បែក និងគ្រាប់ផ្លោងនៅតែបន្តហោះឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ។ ស្របពេលជាមួយគ្នានេះ អ្នកជំនួញក្នុងស្រុក បញ្ញវន្ត និងអ្នកជំនាញអាជីវកម្ម ក៏បានបង្ហាញក្តីបារម្ភស្រដៀងគ្នាថាជម្លោះដែលផ្ទុះឡើងវិញនៅខែធ្នូនេះក៏នឹងធ្វើឱ្យសេដ្ឋកិច្ចក្នុងសហគមន៍ដែលប្រឈមផ្ទាល់នឹងការប្រយុទ្ធគ្នា ជួបវិបត្តិសេដ្ឋកិច្ចក្នុងរយៈពេលយូរផងដែរ។ ...
ស៊ើង និមល់
https://khmer.cambojanews.com/trade-tourism-and-labor-ties-fray-as-fighting-drags-on/
ជម្លោះ ថៃ-កម្ពុជា៖ សហរដ្ឋអាមេរិកមានសុទិដ្ឋិនិយមថានឹងមានលទ្ធផលល្អពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសថ្ងៃទី២២ ធ្នូ
សហរដ្ឋអាមេរិកកំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដ៏សំខាន់មួយ ដើម្បីនាំប្រទេសថៃនិងកម្ពុជាឱ្យត្រលប់មកអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពដែលពួកគេបានចុះហត្ថលេខាពីមុននៅប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមពីប្រធានាធិបតីត្រាំ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-12-20-745-264198
ក្រសួងព័ត៌មាន៖ ចាប់ពីថ្ងៃថៃវាយប្រហារជាលើកទី២លើកម្ពុជា មានព័ត៌មានក្លែងក្លាយ ២១៨ករណី
ថៃបានបន្តបង្កើតព័ត៌មានក្លែងក្លាយជាច្រើន រួមទាំងប្រើ AI ដើម្បីប្រឌិត កាឡៃការពិតជុំវិញស្ថានភាពជម្លោះបច្ចុប្បន្ន និងថ្មីៗនេះបានបង្កើតរូបភាពអវិជ្ជមានប៉ះពាល់ធ្ងន់ធ្ងរ ដល់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងពលរដ្ឋកម្ពុជាដែលជាជនភៀសសឹក។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-12-21-929-264200
លោក ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេសស្តីពីស្ថានភាពកម្ពុជា-ថៃ
យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេសស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅថ្ងៃទី២២ ខែធ្នូ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-12-21-1440-264202
កម្ពុជាចេញលិខិតចំហរទៅកាន់សហគមន៍អន្ដរជាតិចោទប្រកាន់ថៃពីបទឈ្លានពានដែលបានគ្រោងទុក
កម្ពុជាបានចេញលិខិតចំហរមួយផ្ញើទៅកាន់សហគមន៍អន្តរជាតិ ដោយចោទប្រកាន់ប្រទេសថៃថាបានឈ្លានពានដោយយោធាដែល «បានគ្រោងទុក វាយប្រហារទាំងកម្រោល និងមានចេតនា» តាមបណ្តោយព្រំដែនភាគខាងលិចរបស់កម្ពុជាចាប់តាំងពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥ ហើយព្រមានថា ភាពស្ងៀមស្ងាត់ ឬអសកម្មអាចធ្វើឱ្យខូចភាពជឿជាក់នៃសណ្តាប់ធ្នាប់ផ្លូវច្បាប់ ...
ហុង រស្មី
https://www.postkhmer.com/national/2025-12-22-94-264203
សេចក្ដីប្រកាសព័ត៌មាន៖ ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង៧ព្រឹក ដល់ម៉ោង១រសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង៧ព្រឹក ដល់ម៉ោង១រសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។គិតពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង១រសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នេះ អំពើឈ្លានពានរបស់រដ្ឋាភិបាលនិងយោធាថៃមកលើដែនអធិបតេយ្យកម្ពុជា ជាពិសេសការផ្លោង និងទម្លាក់គ្រាប់តូចធំគ្រប់ប្រភេទចូលតំបន់ស៊ីវិល បានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់១៩នាក់ របួស៧៩នាក់ ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមានជនភៀសសឹកកើនឡើងទាំងនៅក្នុងខេត្តរងការឈ្លានពាននិងខេត្តផ្សេងៗទៀត។ ...
ក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបសន្ទនាតាមទូរស័ព្ទជាមួយអនុរដ្ឋមន្ត្រីអង់គ្លេស ស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបសន្ទនាតាមទូរស័ព្ទជាមួយអនុរដ្ឋមន្ត្រីអង់គ្លេស ស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ឯកឧត្តម ប្រាក់ សុខុន បានជម្រាបជូន លោកជំទាវ Seema Malhotra អំពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជាចំពោះស្ថានភាពមនុស្សធម៌ដែលកាន់តែធ្ងន់ធ្ងរ ដោយមានប្រជាជនកម្ពុជាភៀសសឹកជិតកន្លះលាននាក់ ហើយចំនួននេះកំពុងបន្តកើនឡើងក្រោមការវាយប្រហារមិនរើសមុខពីសំណាក់កងទ័ពថៃ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Anatoly Borovik ជួបសម្តែងការគួរសម ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Anatoly Borovik ជួបសម្តែងការគួរសមជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។ដោយកត់សម្គាល់ពីខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៦ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ












