សេចក្តីថ្លែងការណ៍​៖ ​ចេតនាបំភាន់ការពិតរបស់ថៃ​ និងការ​​បង្វែរការចាប់អារម្មណ៍​អន្តរជាតិពីការ​ឈ្លានពានដែលកំពុងបន្តរបស់ថៃ​ ដោយរួមទាំងការ​ទម្លាក់គ្រាប់បែកក្នុងតំបន់ស៊ីវិល និងការ​ប្រើប្រាស់សព្វាវុធខុសច្បាប់មកលើកម្ពុជា

នៅ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២៥ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បាន​ចេញសេចក្តីថ្លែងការណ៍​ចំពោះ​ចេតនាបំភាន់ការពិតរបស់ថៃ​ និងការ​​បង្វែរការចាប់អារម្មណ៍​អន្តរជាតិពីការ​ឈ្លានពានដែលកំពុងបន្តរបស់ថៃ​ ដោយរួមទាំងការ​ទម្លាក់គ្រាប់បែកក្នុងតំបន់ស៊ីវិល និងការ​ប្រើប្រាស់សព្វាវុធខុសច្បាប់មកលើកម្ពុជា។

ការចោទប្រកាន់របស់ថៃ តាមរយៈការប្រើប្រាស់រូបភាពមួយចំនួន និងអមដោយអំណះអំណាងដោយឯកតោភាគី គឺជាចេតនាបំភាន់ការពិត និងបង្វែរការចាប់អារម្មណ៍អន្តរជាតិពីទង្វើឈ្លានពានដែលកំពុងបន្តរបស់ខ្លួន ដោយរួមទាំងការទម្លាក់គ្រាប់នៅក្នុងតំបន់ស៊ីវិល និងការប្រើប្រាស់សព្វាវុធខុសច្បាប់មកលើកម្ពុជា។

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន

ទាញយក៖ pdf