សេចក្ដីប្រកាសព័ត៌មាន៖ ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង៧ព្រឹក ដល់ម៉ោង១រសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង៧ព្រឹក ដល់ម៉ោង១រសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។

គិតពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង១រសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នេះ អំពើឈ្លានពានរបស់រដ្ឋាភិបាលនិងយោធាថៃមកលើដែនអធិបតេយ្យកម្ពុជា ជាពិសេសការផ្លោង និងទម្លាក់គ្រាប់តូចធំគ្រប់ប្រភេទចូលតំបន់ស៊ីវិល បានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់១៩នាក់ របួស៧៩នាក់ ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមានជនភៀសសឹកកើនឡើងទាំងនៅក្នុងខេត្តរងការឈ្លានពាននិងខេត្តផ្សេងៗទៀត។

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf