សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ស្តីពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន អំពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីអំពាវនាវឱ្យកម្ពុជា និងថៃ បញ្ឈប់រាល់អរិភាពគ្រប់ទម្រង់ជាបន្ទាន់ អនុវត្តការអត់ធ្មត់ជាអតិបរមា និងវិលត្រឡប់មករកការចរចាវិញតាមរយៈយន្តការទ្វេភាគី និងអាស៊ាន ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។
លើសពីនេះ កិច្ចប្រជុំបានជំរុញឱ្យភាគីទាំងពីរអនុវត្តការកាត់បន្ថយភាពតានតឹងផ្នែកយោធានៅតាមព្រំដែនក្រោមការសង្កេតការណ៍របស់ក្រុមសង្កេតការណ៍អាស៊ាន (AOT) និងបានស្វាគមន៍ចំពោះការគ្រោងជួបពិភាក្សានៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ។
លេខាធិការដ្ឋានអាស៊ាន
