ភាសាខ្មែរ​បកប្រែដោយអូឌីស៊ី

ម្ចាស់​ក្ស​ត្រី​ថៃ​នឹង​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ​

ម្ចាស់ក្ស​ត្រី​ថៃ​ មហា​ចក្រី​ សុរិន្ទ​ដ​ន​ នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ខែកុម្ភៈ​ ឆ្នាំ​ក្រោយ​ ក្នុង​គោលបំណង​បង្កើន​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​វិស័យ​សុខាភិបាល និង​អប់រំ​ សម្រាប់​រយៈពេល​៥​ឆ្នាំទៅ​មុខ​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://bit.ly/1JLW6lq

កម្ពុជា​បញ្ជូន​ខ្លួន​ជនអន្តោប្រវេសន៍​ខុសច្បាប់​៧០០​នាក់​ និង​ឃាត់ខ្លួន​អ្នកស៊ើប​ការណ៍​វៀតណាម​នៅ​បន្ទាត់​ព្រំដែន​

ក្រសួងមហាផ្ទៃ ​ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ប្រទេស​កម្ពុជា​បាន​បញ្ជូន​ខ្លួន​ជនអន្តោប្រវេសន៍​ខុសច្បាប់​៧០០​នាក់​ នៅ​ក្នុង​រយៈពេល​៦​ខែ​ ខណៈ​ពេល​ដែល​ការ​ឃុំខ្លួន​ឆ្មាំ​ព្រំដែន​វៀតណាម​ដែល​ក្លែងបន្លំ​ខ្លួន​ជា​ នគរបាល​មូលដ្ឋាន​ ដើម្បី​យកការណ៍​លើ​កិច្ចប្រជុំ​មួយ​ បាន​បង្ហាញ​ឲ្យ​ឃើញ ...

បុគ្គលិកសារព័ត៌មាន RFA Khmer
http://bit.ly/1MNwvsl

ក្រុមហ៊ុន​ជ្រើសរើស​ពលករ​សម្រាប់​ការងារ​ក្រៅ​ស្រុក​ នៅ​គ្រប់គ្រង​ទន់ខ្សោយ​

​តំណាងរាស្ត្រ​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ ពលករ​កម្ពុជា​នៅ​បន្ត​ត្រូវ​បាន​បោក​បញ្ឆោត​ដោយ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ ទុច្ចរិត​មួយ​ចំនួន​ ដែល​ត្រូវ​បាន​គ្រប់គ្រង​ទន់ខ្សោយ​។​ ​មូរ​ សុខ​ហួរ​ តំណាងរាស្ត្រ​គណបក្សប្រឆាំង​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​ហេ​ឡូ​វី​អូ​អេ​ថា ...

ម៉ែន គឹមសេង
http://bit.ly/1MNDMII

កណ្តុរ​យក្ស​ដែល​ទទួល​ការ​បណ្តុះបណ្តាល​ឲ្យ​ចេះ​ហិត​គ្រឿងផ្ទុះ​ កំពុង​ត្រូវ​បាន​ប្រើ​ឲ្យ​ស្រង់ក្លិន​គ្រាប់​មីន​នៅ​កម្ពុជា​

ពួក​គេ​ប្រហែលជា​ធ្វើ​ឲ្យ​អ្នក​ខ្ពើម​ ឬ​ខ្លាច​ ប៉ុន្តែ​កណ្តុរ​ទាំងនេះ​វិញ​កំពុង​តែ​ជួយ​សង្គ្រោះ​ប្រទេស​កម្ពុជា​។​ ​កណ្តុរ​យក្ស​ កំពុង​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ស្រង់ក្លិន​មីន​នៅ​ក្នុង​ប្រទេស​ដែល​ ហែកហួរ​ ដោយសារ​សង្គ្រាម​មួយ​នេះ​ ដែល​មាន​គ្រាប់​មីន​ប្រមាណ ...

Imogen Calderwood
http://dailym.ai/1GxRWNc

ការ​ផ្ទេរអំណាច​ដោយ​សន្សឹមៗ​នៅ​កម្ពុជា​ ចាប់ផ្តើម​ជាមួយនឹង​មរណៈភាព​របស់​ ជា​ សុីម​

ផ្ទាំងពាណិជ្ជកម្ម​នៅ​ទូ​ទាំង​ប្រទេស​ មាន​រូបភាព​ដដែលៗ​ជាង​មួយ​ទសវត្សរ៍​ហើយ​ ដែល​ជា​សមាជិក​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​៖​ ហេង​ សំ​រិ​ន​ ប្រធាន​ រដ្ឋសភា​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ និង​ ជា​ សុី​ម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​ ​តាម​ប្រភព​នៅ​ជិត ...

Luke Hunt
http://bit.ly/1L1ieqQ

ប្រជាពលរដ្ឋ​១៨​គ្រួសារ​ត្រូវ​បាន​បញ្ជា​ឲ្យ​ចាក​ចេញពី​ដី​ ខណៈ​ពេល​ដែល​ក្រុមហ៊ុន​អភិវឌ្ឍ​ន៍​ចិន​ចូល​តាំងទី​

ប្រជាពលរដ្ឋ ​ចំនួន​១៨​គ្រួសារ​ នៅ​ក្នុង​តំបន់​ដាច់​ស្រ​យ៉ា​ល​មួយ​នៃ​ខេត្ត កោះកុង​ ត្រូវ​បាន​បញ្ជា​ឲ្យ​ចាក​ចេញពី​ដី​ ដើម្បី​អភិវឌ្ឍ​ទីតាំង​ប្រណិត​សម្រាប់​ភ្ញៀវ​ទេសចរ​គាំទ្រ​ថវិកា​ដោយ​ចិន​។​ គ្រួសារ​ទាំងនោះ​ បាន​ទទួល​សេចក្តីជូន ដំណឹង​កាលពី​ថ្ងៃ​ទី​ ៥​ ខែ​ មិថុនា​ ដោយ ...

ហ៊ុល រស្មី
http://bit.ly/1L4nJbk

ជា​ សុីម​ ត្រូវ​បាន​ចង​ចាំ​ជា​អ្នកសម្របសម្រួល​នយោបាយ​សំខាន់​មួយ​រូប​

មន្ត្រីជា​ច្រើន​រូប​បាន​ឲ្យ​ដឹង​ថា​ ជា​ សុីម​ មេដឹកនាំ​គណបក្សកាន់អំណាច​ដែល​បាន​ទទួល​មរណភាព​កាលពីដើម​ស​ប្តា​ហ៍​នេះ​ នៅ​​រាជធានី​ភ្នំពេញ​ គឺជា​អ្នក​ផ្សះផ្សា​ខាង​នយោបាយ​ និង​ជា​អ្នក​ប្រកាន់ខ្ជាប់​រដ្ឋធម្មនុញ្ញ​មួយ​រូប​។​ ជា​និច្ច​កាល​ លោក​ទទួល​ភារកិច្ច​ជា​ប្រមុខរដ្ឋ ...

សុខ ខេមរា
http://bit.ly/1JNSrnl

មាន​មនុស្ស​បី​នាក់​រង​របួស​ក្នុង​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​រវាង​សហជីព​ពលកម្ម​ពីរ​

សមាជិក​បី​នាក់​នៃ​សហជីព​សេរី​កម្មករ​ បាន​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ បន្ទាប់​ពី​ត្រូវ​បាន​វាយតប់​ដោយ​សមាជិក​នៃ​សហជីព​ដែល​ជា​គូប​ដិ​បក្ស​ ក្នុង​អំពើ​បាតុកម្ម​មួយ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នៅ​ក្នុង​រោងចក្រ​ SH​ International​ garment​ ក្នុង​ខណ្ឌ​ពោធិ៍​ សែន ...

អូន ភាព
https://www.cambodiadaily.com/news/three-injured-in-clash-between-rival-labor-unions-85350/

អតីត​បុគ្គល​វិទ្យុ​សម្បុក​ឃ្មុំ​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​បំណាច់​

​អតីត​បុគ្គល​វិទ្យុ​សម្បុក​ឃ្មុំ​៩​នាក់​បាន​ធ្វើ​បាតុកម្ម​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ​ ដើម្បី​ទាមទារ​ឱ្យ​លោក​ ម៉​ម​សូណ​ង់​ដូ​ គោរព​តាម​ការ​កាត់ក្តី​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ដែល​តម្រូវ​ឱ្យ​លោក​បង់ប្រាក់​បំណាច់​ដល់​ពួក​គេ​បន្ទាប់​ពី​បា ...

អូន ភាព
https://www.cambodiadaily.com/news/former-beehive-workers-protest-over-severance-pay-85372/

ទីភ្នាក់ងារ​ហិរញ្ញវត្ថុ​ កម្ពុជា​ និង​ជប៉ុន​ចុះ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ត្រួតពិនិត្យ​ធនាគារ​

ធនាគារជាតិ​នៃ​កម្ពុជា​(​ NBC)​និង​សេវាកម្ម​ ភ្នាក់ងារ​ហិរញ្ញវត្ថុ​ ជប៉ុន​ (JFSA)​បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ណ៍​មួយ​នៅ​ថ្ងៃ​ពុធ​ ក្នុង​គោលបំណង​ផ្លាស់​ប្តូរ​បទ​ពិសោធ​និង​ជំនាញ​ឯកទេស​ក្នុង​បរិបទ​ការ​ត្រួតពិនិត្យ​ធនាគារ​។​ ...

Xinhua team
http://www.khmertimeskh.com/news/12161/cambodian--japanese-financial-bodies-sign-cooperation-deal-on-bank-supervision/

ចក្រភពអង់គ្លេសសន្យានឹងផ្តល់អាហារូបករណ៍បន្ថែម

រាជរដ្ឋាភិបាលអង់គ្លេសបានសន្យាបង្កើនចំនួនអាហារូបករណ៍ទៅកាន់និស្សិតកម្ពុជា។ពួកគេក៏បានសន្យានឹងផ្តល់ជំនួយដល់តុលាការកាត់ក្តីខ្មែរក្រហម ក៏ដូចជាជួយដោះស្រាយបញ្ហាមីនផងដែរ ។ ...

Ban Sokrith and Phun Chan Ousaphea
http://www.khmertimeskh.com/news/12155/uk-pledges-to-provide-more-scholarships/

ហ៊ុន​ សែន​ ប្តេជ្ញា​សហប្រតិបត្តិការ​ល្អ​ជាមួយនឹង​ប្រធាន​ព្រឹទ្ធសភា​ថ្មី​

​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​សម្តែង​ពី​ជំនឿ​របស់​លោក​ សម្រាប់​ការ​បន្ត​និរន្តរភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ស្ថាប័ន​ នីតិប្បញ្ញត្តិ​ និង​នីតិប្រតិបត្តិ​ ក្រោម​ការ​ដឹកនាំ​របស់​ប្រធាន​ព្រឹទ្ធសភា​ថ្មី​ សាយ​ ឈំ​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://bit.ly/1Gqy8uV

ព្រះមហាក្សត្រ​នឹង​ថ្វាយ​ភ្លើង​សម្រាប់​ ជា​ សុីម​

ព្រះករុណា ​ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា​ នរោត្តម​ សីហ​មុនី​ និង​ថ្វាយ​ភ្លើង​សម្រាប់​អតីត​ប្រធាន​ព្រឹទ្ធសភា​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ថ្ងៃ​ទី​ ១៩​ ខែមិថុនា​ ឆ្នាំ​២០១៥​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://bit.ly/1B56Aeh

ពាណិជ្ជករ​ភៀសខ្លួន​ចិន​ត្រូវ​បាន​ចាប់​និង​បញ្ជូនខ្លួន​ បន្ទាប់​ពី​លាក់ខ្លួន​នៅ​កម្ពុជា​អស់​រយៈពេល​៦​ឆ្នាំ​

​ កាលពី​ថ្ងៃ​ពុធ​ មន្ត្រី​នគរបាល​ជាន់ខ្ពស់​កម្ពុជា​ម្នាក់​ បាន​អះអាង​ថា​ ពាណិជ្ជករ​ភៀសខ្លួន​ចិន​ ស៊ុន​ ឆិ​ន​ អាយុ​៤៦​ឆ្នាំ​ និង​ជា​អតីត​បេឡា​នៃ​ការិយាល័យ​សារព័ត៌មាន​ក្រុង​ប៉េកាំ​ង​ បាន​ធ្វើ​ការងារ​នៅ​ក្នុង​រោងចក្រ​មួយ​នៅ​ក្នុង​ខេត្ត កំពង់ស្ពឺ​ ភាគ​ខាងលិច​នៃ​ប្រទេស ...

បុគ្គលិកសារព័ត៌មាន Xinhuanet
http://bit.ly/1e4Rawv

វៀតណាម​ខិតខំ​បង្កើន​ទំនាក់ទំនង​ជាមួយនឹង​កម្ពុជា​

សមាជិក​ការិយាល័យ​នយោបាយ​ និង​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​លេខាធិការ ដ្ឋាន​គណៈ​ក​ម្មា​ធិ​ការ​កណ្តាល​ គណបក្ស​នៃ​ប្រទេស​វៀតណាម​ ឡេ​ ហុង​អា​ញ់​ បាន​និយាយ​ថា​ ប្រទេស​វៀតណាម​នឹង​ខិតខំ​ឲ្យ​អស់ពី​លទ្ធភាព​ក្នុង​ការ​រក្សា​អភិវឌ្ឍ​ និង​ផ្សព្វផ្សាយ​ពី​សាមគ្គីភាព​ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ នឹង ...

បុគ្គលិកសារព័ត៌មាន Viet Nam News
http://bit.ly/1MraO0j

អ្នក​ភូមិ​កម្ពុជា​ស្នើ​ឲ្យ​ចាប់​រោង​ម៉ា​សុីន​អារឈើ​ខុសច្បាប់​ និង​កិច្ច​ការពារ​ពី​អ្នក​កាប់​ឈើ​

​ក្រុម​អ្នក​ភូមិ​ជនជាតិភាគតិច​មួយ​ក្រុម​ នៅ​ខេត្តស្ទឹងត្រែង​ ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ បាន​ស្នើ​សុំ​មន្ត្រី​ព្រៃឈើ​មូលដ្ឋាន​ ឲ្យ​ចាត់វិធានការ​ណ៍​លើ​រោង​ម៉ា​សុីន​អារឈើ​ខុសច្បាប់​ និង​ផ្តល់​ឲ្យ​ពួក​គេ​ជាមួយនឹង​កិច្ច​ការពារ​ បន្ទាប់​ពី​ពួក​គេ​បាន​ទទួល​ការ​គម្រាម ...

ម៉ែន សុធី
http://bit.ly/1IGh6eM

ប្រធាន​គណបក្សប្រឆាំង​នឹង​ចូលរួម​រំលែក​ទុក្ខ​ ជា​ សុីម​

សម ​ រ​ង្សុី ប្រធាន​គណបក្សប្រឆាំង​នៃ​ប្រទេស​កម្ពុជា​ គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ចូល​រួម​រំលែក​ទុក​ដល់​អតីត​ប្រធាន​ព្រឹទ្ធសភា​ និង​គណបក្សកាន់អំណាច​ គណបក្ស​ប្រជា​ជន​កម្ពុជា​ នា​ថ្ងៃ​ស្អែក​នេះ​។​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://bit.ly/1cMLgPf

កម្មករ​ខុសច្បាប់​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ការដ្ឋាន​ក្រោម​ការ​វាយឆ្មក់​របស់​ស​មិ​ត្ថ​កិច្ច​

​កម្មករ​សំណង់​ជនជាតិ​វៀតណាម​ចំនួន​១៧​នាក់​ត្រូវ​បាន​ចាប់ខ្លួន​និង​រឹបអូស​បាន​លិខិតឆ្លងដែន​ចំនួន​១៤២​ទៀត​របស់​កម្មករ​សំណង់​ជនជាតិ​ចិន​ក្រោម​ការ​វាយឆ្មក់​ចុះ​ចាប់ខ្លួន​របស់​ស​មិ​ត្ថ​កិច្ច​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍​ ក្នុង​ការដ្ឋាន​សាងសង់​មួយ​កន្លែង​ក្នុង​ភ្នំពេញ​ កាលពី​ថ្ងៃ ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/illegal-workers-arrested-in-construction-site-raid-85293/

អង្គការ​មិនមែន​រដ្ឋាភិបាល​ដាក់​ពិន្ទុ​ចម្រុះ​ទៅ​លើ​គម្រោង​កម្មសិទ្ធិ​ដីធ្លី​របស់​លោក​ហ៊ុន​សែន​

នៅ​ក្នុង​របាយការណ៍​ដែល​ចាត់​ទុក​ថា​ក្បោះក្បាយ​បំផុត​ ស្តី​អំពី​គម្រោង​កម្មសិទ្ធិ​ដីធ្លី​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​កាលពី​ឆ្នាំ​២០១២​ នៅ​ថ្ងៃ​អង្គារ​ វេទិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ស្តី​អំពី​កម្ពុជា​បាន​និយាយ​ថា​គម្រោង​នេះ​បាន​ផ្តល់​នូវ​គុណប្រយោជន៍​ជា​ច្រើន​ ទន្ទឹម ...

គុច ណារ៉េន
https://www.cambodiadaily.com/news/ngo-gives-hun-sens-land-titling-project-mixed-marks-85297/

ធនាគារជាតិ​ព្យាយាម​បង្កើន​ការ​ប្រើប្រាស់​ក្រដាសប្រាក់​រៀល​

ធនាគារជាតិ​នៃ​កម្ពុជា​បាន​ព្យាយាម​បង្កើន​ការ​ប្រើប្រាស់​ក្រដាសប្រាក់​រៀល​ក៏​ដូច​ជា​ការ​បន្ថយ​ការ​ពឹងផ្អែក​លើ​ក្រដាសប្រាក់​ដុល្លារ​របស់​សេដ្ឋកិច្ចជាតិ​។​ ​លោក​ជា​សេរី​ អគ្គនាយកដ្ឋាន​ធនាគារជាតិ​នៃ​កម្ពុជា​ បានឱ្យ​ដឹង​ក្នុង​ឱកាស​ជប់លៀង​អាហារ​ថ្ងៃត្រង់​រៀបរៀង​ដោយ​សភាពាណិជ្ជកម្ម​ ប្រទេស​អង់គ្លេស​ប្រចាំ​នៅ ...

Cam McGrath
http://www.khmertimeskh.com/news/12117/central-bank-seeks-to-promote-riel-use/

អ្នកឯកទេស​បាន​ជួបជុំ​គ្នា​ក្នុង​កិច្ច​ពិភាក្សា​អភិរក្ស​តំបន់​អង្គរ​

ការ​សិក្សា​អំពី​ប្រព័ន្ធ​ធា​រាស្ត្រ​ក្រោម​ដី​ដ៍​ស្មុគស្មាញ​របស់​ប្រាសាទ​អង្គរ​ ការ​បង្កើត​រមណីយដ្ឋាន​សម្រាប់​ភ្ញៀវ​ទេសចរ​ និង​ការ​បង្កើត​គម្រោង​ផែនការ​អភិរក្ស​តំបន់​ភ្នំ​គូ​លេ​ន​ សុទ្ធសឹងតែ​ជា​ប្រធានបទ​ក្នុង​កិច្ច​ពិភាក្សា​ក្នុង​ម៉ោង​ពិភាក្សា​បច្ចេកទេស​ របស់​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់ ...

Naomi-Collett Ritz
http://www.khmertimeskh.com/news/12124/experts-gather-to-discuss-angkor-preservation/

វៀតណាម​ឈ្នះ​ការ​ដេញថ្លៃ​ផ្គត់ផ្គង់​អង្ករ​ទៅហ្វី​លី​ពី​ន​

យោងទៅ​តាម​អាជ្ញាធរ​ស្បៀងអាហារ​ជាតិ​ (​នៃ​ប្រទេស​ហ្វី​លី​ពី​ន​)​ កាលពី​ស​ប្តា​ហ៍​មុន​ ប្រទេស​វៀតណាម​ បាន​ឈ្នះ​ការ​ដេញថ្លៃ​ផ្គត់ផ្គង់​អង្ករ​ទៅ​ឲ្យ​ប្រទេស​ហ្វី​លី​ពី​ន​ ជាមួយ​នឹង​ការ​ផ្តល់​តម្លៃ​ ៤១០.១២​ ដុល្លារ​អា​មេ​រិ​ក​ ក្នុង ...

បុគ្គលិកសារព័ត៌មាន Viet Nam News
http://bit.ly/1T8igmp

ប្រទេស​ជា​ច្រើន​បង្ហាញ​ពី​ការ​ឆ្លើយ​តប​

អង្គការទេសចរណ៍​កូរ៉េ​បាន​ឲ្យ​ដឹង​ថា​ ការ​ផ្ទុះ​រោគ​សញ្ញា​ផ្លូវដង្ហើម​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ (​មឺ​ស​)​ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​នាំ​ឲ្យ​មានការ​ប្រកាស​អាសន្ន​ជា​អន្តរជាតិ​ ខណៈ​ពេល​ដែល​មាន​មនុស្ស​ប្រហែល​ ២៥,០០០​ នាក់​ បាន​លុប​ចោលការ​ធ្វើ ...

បុគ្គលិកសារព័ត៌មាន Today
http://bit.ly/1G8OV4h

មន្ត្រី​កម្ពុជា​ជម្រុញ​ឲ្យ​មានការ​ធ្វើ​នេសាទ​ខុសច្បាប់​ដើម្បី​ទទួល​បាន​សំណូក​

បើ​យោង​តាម​បុគ្គលិក​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ មន្ត្រី​ពុក​រលួយ​នៅ​មូលដ្ឋាន​ ដែល​ដើរ​ត្រួតពិនិត្យ​តំបន់​ជុំ​វិញ​បឹង​ទន្លេសាប​នៃ​ប្រទេស​កម្ពុជា​ កំពុង​តែ​លើកទឹកចិត្ត​ឲ្យ​មានការ​ធ្វើ​នេសាទ​ខុសច្បាប់​នៅ​បឹង​ទឹកសាប​ធំ​ បំផុត​ របស់​អា​សុីអាគ្នេយ៍ ...

ឈិន ចេដ្ឋា
http://bit.ly/1JIs1TX

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

p2tKY
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!