ការប្រើប្រាស់មធ្យោបាយនៃបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ដើម្បីប្រសិទ្ធិភាព និងសុវត្ថិភាពក្នុងការងារ៖ របៀបដែលខ្ញុំភ្ជាប់ទំនាក់ទំនងទៅក្រុមការងារនៃ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ក្នុងអំឡុងពេលធ្វើការពីចម្ងាយ
វាជារឿងពិបាកក្នុងការសម្រេចកិច្ចការនានា ក្នុងអំឡុងពេលគ្រាលំបាក នៅពេលដែលយើងមើលទៅហាក់បីដូចជារស់នៅក្នុងពិភពលោកមួយដែលរវល់។ ពាក់ព័ន្ធគ្នានេះដែរ ការធ្វើការងារពីចម្ងាយវាបានផ្លាស់ប្តូរទម្លាប់នៃការអនុវត្តមួយរំពេចនៃសង្គម ដែលមិនមែនជាអ្វីដែលយើងអាចសម្របទៅតាម ឬ រៀនស្វែងយល់ពីវាបានលឿនក្នុងរយៈពេលតែមួយយប់នោះទេ។ រាល់ការបម្លាស់ប្តូរ គឺជាការបោះជំហ៊ានមួយទៅកាន់ដំណាក់កាលមួយទៀត។ គ្រប់ពេលវេលាគឺជា ‘‘របត់នៃការរៀនសូត្រ (Learning Curve)’’ ។ មិនថាតាមលំនាំដើម ឬដោយការរៀបចំឡើយ ការសម្រេចការងារតម្រូវឳ្យមានការសហការដោយមានការជួយជ្រុមជ្រែងពីសំណាក់មិត្តរួមការងារ។ កត្តាទាំងនេះអាចកើតឡើងបាន ក៏ដោយសារជំនួយទាំងផ្នែកបច្ចេកទេស និងផ្លូវចិត្ត។
ដើម្បីចាប់ផ្តើម ពោលគឺក្នុងអំឡុងពេលដែលមានវិបត្តិនៃជំងឺរាតត្បាតជាសកលនេះ ការសម្របខ្លួនទៅលើទម្លាប់ធ្វើការងាររបស់ខ្ញុំ គឺមិនខុសគ្នាពីមិត្តរួមការងារដ៏ទៃនៅ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) នោះទេ។ ជាទូទៅ បុគ្គលម្នាក់ៗមានភាពស្រដៀងគ្នាទាក់ទងទៅនឹងបរិយាកាសការងារ និងភាពបត់បែននៃការងារ។ យើងប្រើប្រាស់មធ្យោបាយនៃបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ដើម្បីទទួលបានព័ត៌មាន ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងទៅវិញទៅមក។ សំខាន់ជាងនេះទៅទៀត ពួកយើងតែងតែផ្តល់ការជួយ និងគាំទ្រគ្នាទៅវិញទៅមក ក៏ដូចជាការជួបគ្នាពីចម្ងាយ។
បណ្តុំបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT pool)
និយាយជាទូទៅ គ្មានឧបករណ៍ ឬមធ្យោបាយណានៅលើលោកនេះ ដែលត្រូវបានបង្កើតឡើងឲ្យត្រូវមនុស្សគ្រប់គ្នាបាននោះទេ ខណៈពេលដែលដំណោះស្រាយទៅលើបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ភាគច្រើនមានទំនោរទៅពឹងផ្អែកលើ ‘‘ភាពងាយស្រួលក្នុងការប្រើប្រាស់’’ និង ‘‘ភាពពេញនិយម’’ ជាសូចនាករចំបងគេ។ ដូចគ្នានេះដែរ វិធីសាស្ត្រសំខាន់ជាងគេក្នុងការធ្វើការងារពីចម្ងាយដែលខ្ញុំបានគិតទុកមុនរួចមកនោះ គឺការបង្កើត Online Pool ឬ Cloud Document ជាកន្លែងដែលផ្តល់ឱកាសឲ្យយើងប្រមូល និងចែកចាយព័ត៌មានដែលមានអត្ថប្រយោជន៍តាមរយៈ បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ព្រមទាំងជាកន្លែងដែលក្រុមការងាររបស់ខ្ញុំអាចដាក់បញ្ចូលអ្វីដែលគេពេញចិត្ត។
ក្នុងយុគសម័យឌីជីថលនេះ ប្រសិនបើខ្ញុំគ្រាន់តែស្វែងរកតាមរយៈ Google គឺខ្ញុំអាចរកបានកម្មវិធីលើបណ្តាញអ៊ីនធើណេត ទាំងឥតគិតថ្លៃ និងទាំងបង់ថ្លៃ។ ជាមួយគ្នានេះដែរ ខ្ញុំក៏មិនអាចធ្វើការសន្មត់ថា កម្មវិធីមួយណាល្អជាងមួយណានោះទេ សម្រាប់មនុស្សគ្រប់គ្នា ពីព្រោះពេលខ្លះវាអាស្រ័យទៅលើថា៖ តើចំណេះដឹងផ្នែកឌីជីថលរបស់គាត់ស្ថិតនៅកម្រិតណា ហើយគាត់ស្គាល់កម្មវិធីទាំងនោះបានយូរប៉ុណ្ណាមកហើយ។ គួរឳ្យកត់សំគាល់ថា អង្គការមិនមែនរដ្ឋាភិបាលដូចជាពួកយើង ត្រូវតែបង្កើន និងប្រើប្រាស់ធនធាន បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។ ការយល់ឃើញមួយដែលក្រុមការងារនៅ អង្គការទិន្នន័យអំពីការអភិវឌ្ឍ តែងតែសម្រេចចិត្តទៅលើនោះ គឺ ការជ្រើសរើសកម្មវិធីដែលផ្អែកសំខាន់ទៅលើតម្រូវការចាំបាច់ និងអតិភាពរបស់អង្គការ។ ជាក់ស្តែង នៅដើមខែមិថុនា ឆ្នាំ២០២០ យើងបានចូលជាសមាជិក (Subscribe) ទៅលើ Zoom សម្រាប់ដឹកនាំ និងសម្របសម្រួលសិក្ខាសាលាផ្សេងៗ និងកិច្ចប្រជុំតាមរយៈវីដេអូពីចម្ងាយ។
នេះជាការពិពណ៌នាអំពី របៀបនៃបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ដែលខ្ញុំប្រើប្រាស់ប្រចាំថ្ងៃដើម្បីភ្ជាប់ទំនាក់ទំនងពីចម្ងាយជាមួយមិត្តរួមការងារ និងអ្នកដែលពាក់ព័ន្ធ។ តារាងខាងក្រោមមានរាយនូវឈ្មោះកម្មវិធីសំខាន់ៗ ដែលខ្ញុំបានបែងចែកជាពីរផ្នែកធំៗ៖ (១) កម្មវិធីប្រើប្រាស់សម្រាប់មធ្យោបាយក្នុងការទំនាក់ទំនង (២) កម្មវិធីប្រើប្រាស់សម្រាប់រៀបចំការងារគ្រប់គ្រងគម្រោង។
ឈ្មោះ | ការទំនាក់ទំនង និងស្វែងរក | ការគ្រប់គ្រងគម្រោង |
√ |
| |
√ | √ | |
| √ | |
| √ | |
| √ | |
√ |
| |
√ |
| |
√ |
| |
√ |
| |
| √ | |
√ | √ | |
√ |
| |
| √ | |
| √ | |
| √ | |
| √ | |
| √ | |
| √ | |
√ |
| |
√ |
|
កម្មវិធីដែលបានជ្រើសរើសនៅក្នុងតារាងខាងលើ ជាកម្មវិធីសម្រាប់ទំនាក់ទំនងដ៏សំខាន់របស់ខ្ញុំ។ ក៏ប៉ុន្តែ ដោយសារតែការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា ខ្ញុំត្រូវការខិតខំប្រឹងប្រែងបន្ថែមមួយកម្រិតទៀត ក៏ដូចជាការធ្វើការជាមួយនឹងមហាជនដ៏ច្រើន។ ដូច្នេះ ខ្ញុំមិនអាចពឹងផ្អែកទៅលើកម្មវិធីទាំងនោះតែមួយមុខបាននោះទេ។ ដោយបានឆ្លងកាត់បទពិសោធន៍ក្នុងពេលបច្ចុប្បន្ននេះ ពេលខ្លះខ្ញុំត្រូវមានភាពបត់បែន ហើយតែងតែសិក្សាអំពីបច្ចេកវិទ្យាថ្មីៗជានិច្ច ដើម្បីឳ្យមានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយនឹងក្រុមការងារផ្សេងៗ។ ន័យមួយផ្សេងទៀតនោះគឺ នេះគឺជាអ្វីដែលគេហៅថា ‘‘របត់នៃការរៀនសូត្រ (Learning Curve)’’ ក្នុងយុគសម័យអ៊ិនធើណែត។
កូដនីយកម្ម
កូដនីយកម្ម ត្រូវបានគេស្គាល់ជាទូទៅ ជាការបម្លែងព័ត៌មាន ឬ ទិន្នន័យឱ្យទៅជាទម្រង់កូដ ក៏ដូចជាដើម្បីការពារកុំឱ្យមានអ្នកចូលមើលដោយគ្មានការអនុញ្ញាតផងដែរ។ កូដនីយកម្ម គឺជាប្រធានបទដ៏ក្តៅមួយក្នុងវិស័យសុវត្ថិភាពឌីជីថល។ នៅក្នុងបរិបទនេះ ខ្ញុំតែងតែធ្វើការស្នើ និងផ្លាស់ប្តូរទៅប្រើកម្មវិធីដែលមានសុវត្ថិភាព នៅពេលដែលយើងដឹងថា ការទំនាក់ទំនងរបស់យើងត្រូវបានគេលួចស្តាប់ និង/ឬ ត្រួតបានពិនិត្យតាមដាន។ ឩទាហរណ៍ថា៖ ខ្ញុំតែងតែប្រើប្រាស់ Signal សម្រាប់ការហៅចេញ និងផ្ញើរសារ ហើយប្រើ GPG សម្រាប់បម្លែងកូដសារអ៊ីម៉ែល នៅពេលដែលភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកសារព័ត៍មាន និងសកម្មជន។ រីឯការស្វែងរកតាមប្រព័ន្ធអ៊ីនធឺណេត ខ្ញុំប្រើប្រាស់ Brave និង Tor Browser ។
បន្ថែមពីនេះ ខ្ញុំបានចែកចាយគេហទំព័រដែលល្បីៗមួយចំនួន ព្រមទាំងមានអត្ថប្រយោជន៍ ដែលខ្ញុំតែងតែពិគ្រោះយោបល់អំពីប្រធានបទនៃសុវត្ថិភាពឌីជីថល និងការរក្សាភាពឯកជនផងដែរ។
- Electronic Frontier Foundation, https://www.eff.org/
- Secure Messaging Apps Comparison, https://www.securemessagingapps.com/
- Security Planner, https://securityplanner.org/
ការរៀនសូត្រយូរអង្វែង
ខ្ញុំជា Tech-savvy ខ្ញុំមិនដែលបោះបង់ការរៀនសូត្រ និងចែករំលែកចំណេះដឹងរបស់ខ្ញុំជាមួយនឹងមិត្តរួមការងារនៅ អូឌីស៊ី និងមិត្តភក្តិអំពីមធ្យោបាយនៃបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ព្រមទាំងប្រធានបទដែលពាក់ព័ន្ធនោះទេ។ ខ្ញុំប្រើប្រាស់ ‘‘ឌីជីថលសម្រាប់ជាប្រយោជន៍ល្អ’’ (Digital for Good) ដើម្បីបង្កើនអនុភាព និងធ្វើឱ្យជិវិតរបស់មនុស្សជាច្រើនមានភាពប្រសើរឡើង ជាពិសេសក្រុមដែលមិនមានឱកាស និងងាយទទួលរងគ្រោះបំផុត។
អត្ថបទសរសេរដោយ៖ លោក គុណ ចិន្តា អតីតប្រធានផ្នែកកម្មវិធី និងមាតិកា នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។