មេគង្គអាយស៊ីធីខេម ២០១៧៖ ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកសម្រាប់អ្នកចូលរួមម្នាក់ និងរង្វាន់សម្រាប់គំរូគម្រោង
ការគណនាការបញ្ចេញឧស្ម័នកាបូនិករបស់អ្នកចូលរួមម្នាក់ៗ ដើម្បីរំលឹកពួកគេពីការទទួលខុសត្រូវផ្នែកបរិស្ថាន និងសេចក្តីប្រកាសផ្តល់រង្វាន់ជំនួយគ្រាប់ពូជ (Seed Grant Award) សម្រាប់គំរូគម្រោងអភិវឌ្ឍន៍គឺជាផ្នែកសំខាន់សម្រាប់ថ្ងៃដំបូងនៃមេគង្គអាយស៊ីធីខេម ឆ្នាំ២០១៧។
ការព្យាយាមទូទាត់ការបញ្ចេញឧស្ម័នកាបូនិច
អ្នកចូលរួមមកពីប្រទេសក្នុងតំបន់ទន្លេមេគង្គដែលមានសមាជិកចំនួន ១៥ នាក់មកពីប្រទេសកម្ពុជា ១២ នាក់មកពីឡាវ ១៣ នាក់មកពីមីយ៉ាន់ម៉ា ១៧ នាក់មកពីប្រទេសថៃ និង១៦ នាក់មកពីប្រទេសវៀតណាម បានមកជួបជុំគ្នានៅខេត្តសៀមរាប នៃប្រទេសកម្ពុជាសម្រាប់ចូលរួមក្នុង មេគង្គអាយស៊ីធីខេម ២០១៧។ ព្រឹត្តិការណ៍នេះក៏បានទទួលស្វាគមន៍អ្នកចូលរួម ២ នាក់ មកពីប្រទេសបង់ក្លាដេសដើម្បីចែករំលែកជំនាញរបស់ពួកគេសម្រាប់ការអភិវឌ្ឍ។
នៅពេលអាហារស្វាគមន៍ពេលល្ងាច អ្នករៀបចំបង្ហាញពីការគណនាអំពីការបញ្ចេញកាបូនឌីអុកស៊ីត (CO2) ដោយសមាជិកម្នាក់ៗនៅពេលជិះយន្តហោះមកចូលរួមកម្មវិធី។
អាស្រ័យហេតុនេះ ផ្អែកតាមចម្ងាយហោះហើរទៅកាន់ខេត្តសៀមរាបរបស់សមាជិកម្នាក់ៗ មកពីប្រទេសកម្ពុជាបញ្ចេញឧស្ម័នកាបូនិក ០,០៣ តោន ឡាវ ០,១២ តោនមីយ៉ាន់ម៉ា ០,១៤ តោនថៃ ០,០៥ តោនវៀតណាម ០,៣៣ តោនសម្រាប់អ្នកដែលមកពីហាណូយ និង ០,២៨ តោនសម្រាប់អ្នកដែលមកពី ទីក្រុងហូជីមិញ។
ការគណនាឧស្ម័នកាបូនិក អាចធ្វើឡើងតាមរយៈឧបករណ៍អនឡាញដូចជា ដានកាបូន ឬ កាបូនីហ្វាយ។
ទិន្នន័យនៃការបញ្ចេញឧស្ម័នកាបូនិករំលឹកដល់អ្នកចូលរួមទាំងអស់អំពីការទទួលខុសត្រូវលើបរិស្ថានរបស់ពួកគេចាប់តាំងពីការអភិរក្សបរិស្ថាន ដែលជាបញ្ហាអភិវឌ្ឍន៍សំខាន់មួយនៅក្នុងតំបន់ទន្លេមេគង្គ។
ជាមួយនឹងទិន្នន័យនេះ សម្រាប់ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក សមាជិករបស់មេគង្គអាយស៊ីធីត្រូវបានលើកទឹកចិត្តឱ្យដាំ ឬសន្សំដើមឈើ ៣៥ ដើម។
លោក Nghia Bui ដែលជាអ្នកចូលរួមមកពីប្រទេសវៀតណាមបាននិយាយ “នេះគ្រាន់តែសម្រាប់ជើងហោះហើរប៉ុណ្ណោះ។ មានរឿងជាច្រើនទៀតប្រសិនបើយើងរាប់ពីអ្វីដែលយើងនឹងចំណាយក្នុងរយៈពេល ៧ថ្ងៃ នៃការជំរុំ។ ដូច្នេះការប្រើឱកាសនេះដោយឈ្លាសវៃសមនឹងទទួលបាននូវទំហំធំដែលយើងបានបញ្ចេញ”។
ការរំឭកពីការទទួលខុសត្រូវផ្នែកបរិស្ថានគឺជាទំនៀមទំលាប់របស់មេគង្គអាយស៊ីធី។ នៅក្នុង មេគង្គអាយស៊ីធី ២០១៣ ពួកគេបានរៀបចំក្រុមរើសសំរាមដើម្បីសំអាតឆ្នេរសមុទ្រ។
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) គឺជាដៃគូម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះនៅឆ្នាំនេះ។ អង្គការអូឌីស៊ីមានតួនាទីជាអ្នកប្រមូលផ្តុំមូលនិធិគណៈកម្មការប្រឹក្សាយោបល់ វាគ្មិនក្នុងកម្មវិធី អ្នករៀបចំកម្មវិធីសិក្សា និងអ្នកគាំទ្រការរៀបចំភស្តុភារ។ លោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការអូឌីស៊ីបានចែករំលែកថា “ក្រុមការងាររបស់អង្គការអូឌីស៊ីមានមោទនភាពខ្លាំងណាស់ ដែលត្រូវបានជ្រើសរើសជាអ្នករៀបចំកម្មវិធីមេគង្គអាយស៊ីធី ២០១៧ ដែលជាសិក្ខាសាលាលើកទីមួយធ្វើឡើងនៅខាងក្រៅប្រទេសថៃ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលាបន្ទាប់នឹងដំណើរការយ៉ាងរលូននៅក្នុងឆ្នាំបន្ទាប់ៗ។”
រង្វាន់ជំនួយគ្រាប់ពូជដើម្បីជំរុញការច្នៃប្រឌិតក្នុងតំបន់
នេះគឺជាព្រឹត្តិការណ៍ទី ៥ នៅក្នុងព្រឹត្តិការណ៍បន្តបន្ទាប់នៃមេគង្គអាយស៊ីធីតាំងពីឆ្នាំ ២០០៨។ ប្រធានបទនៅឆ្នាំនេះផ្តោតសំខាន់ទៅលើការស្វែងរកដំណោះស្រាយសម្រាប់បញ្ហាអភិវឌ្ឍន៍។
នៅក្នុងសុន្ទរកថាស្វាគមន៍របស់ លោក Norbert KLEIN ដែលជាសមាជិកដើមមួយក្នុងក្រុមប្រឹក្សាភិបាល នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍបានមានប្រសាសន៍ថា “បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យាមិនត្រឹមតែជាបច្ចេកវិទ្យាប៉ុណ្ណោះទេ តែឧបករណ៍ទាំងនោះត្រូវបានគេមើលឃើញថាជាជំហានថ្មីក្នុងទំនាក់ទំនងដ៏ធំទូលាយ។ ការអនុវត្តច្នៃប្រឌិតសន្មតថា វាតែងតែមានចំណុចដែលមិនទាន់បានរកឃើញដើម្បីអនុវត្តន៍ប្រកបដោយភាពច្នៃប្រឌិតនាពេលអនាគត។ ក្នុងអំឡុងពេលសប្តាហ៍នេះ យើងអាចកសាងការតភ្ជាប់ដើម្បីបំពេញភារកិច្ចនៃការច្នៃប្រឌិតរួមគ្នា ដូចដែលការអញ្ជើញសម្រាប់ មេគង្គអាយស៊ីធី ២០១៧បានបញ្ជាក់ថា ពេលនេះយើងនឹងផ្តោតលើការសហការឆ្លងព្រំដែន។ “
ចំណុចសំខាន់នៃ មេគង្គអាយស៊ីធី ២០១៧ ដែលគាំទ្រថវិកាដោយ SPIDER-កម្មវិធីរបស់ប្រទេសស៊ុយអែតសម្រាប់វិស័យ ICT នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ និងដៃគូផ្សេងទៀត បើប្រៀបធៀបនឹងព្រឹត្តិការណ៍មុនៗ នៅក្នុងព្រឹត្តិការណ៍បន្តបន្ទាប់នេះគឺថា អ្នករៀបចំបានសម្រេចផ្តល់រង្វាន់ជំនួយគ្រាប់ពូជសម្រាប់គំរូគម្រោងដ៏ល្អបំផុតចំនួន ៥ សម្រាប់ប្រទេសនីមួយៗក្នុងតំបន់រួមមាន ប្រទេសឡាវ កម្ពុជា មីយ៉ាន់ម៉ា វៀតណាម និងថៃ។ គម្រោងរង្វាន់ជំនួយគ្រាប់ពូជនឹងត្រូវប្រគល់ជូនគំរូគម្រោង ដែលបានជ្រើសរើសដោយគណៈកម្មាធិការជ្រើសរើសនៅការតាំងពិព័រណ៍គម្រោង (Marketplace) នៅថ្ងៃទី ៤ នៃមេគង្គអាយស៊ីធីខេម ២០១៧។ មាន ២៣ គម្រោងដែលត្រូវបានដាក់បញ្ចូលរួមមាន ៣ មកពីកម្ពុជា ៤ មកពីឡាវ ៤ មកពីមីយ៉ាន់ម៉ា ៤ មកពីថៃ និង ៨ មកពីវៀតណាម។ គម្រោងនេះនឹងត្រូវបានបោះឆ្នោតដោយអ្នកចូលរួមទាំងអស់ និងគណៈកម្មាធិការជ្រើសរើស ហើយរង្វាន់ចំនួន ៣០០០ ដុល្លារក្នុងមួយគម្រោងនឹងត្រូវបានផ្តល់ឱ្យទៅ ៥ គម្រោងដ៏ល្អបំផុតពីប្រទេសជាសមាជិកចំនួន ៥។
យោងតាមលោកស្រី Pissmai Khanobdee ដែលជាអ្នករៀបចំមកពី Thai Fund Foundation កម្មវិធីរង្វាន់ជំនួយគ្រាប់ពូជជាគំនិតផ្តួចផ្តើមដំបូងរបស់មេគង្គអាយស៊ីធីខេម ដើម្បីជំរុញការច្នៃប្រឌិតសង្គមសម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់មេគង្គ។ លោកស្រីបានមានប្រសាសន៍ថា “យើងសង្ឃឹមថានឹងមានគំនិតផ្តួចផ្តើមទី២ ទី៣ និងទី៤ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងព្រឹត្តិការណ៍ មេគង្គអាយស៊ីធីខេមក្រោយៗទៀតសម្រាប់ឆ្នាំខាងមុខនេះ”។
សរសេរដោយ Lan Nguyen អ្នកចូលរួមមកពីប្រទេសវៀតណាម