ក្រសួង មហាផ្ទៃ​អនុញ្ញាត​ឲ្យ​ធ្វើ​បាតុកម្ម ១ ថ្ងៃ កម្មករ​រារែក

ភ្នំពេញៈ កម្មករ និង​មេ​ដឹក​នាំ​សហជីព​ហាក់​ដូចជា​ខ្វែង​គំនិត​គ្នា កាល​ពី​ម្សិលមិញ នៅ​ពេល​សួរ​ថា​តើ​គាំទ្រ​បាតុកម្ម ដែល​គ្រោង​ធ្វើ​រយៈ​ពេល ៣ ថ្ងៃ​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ដោយ​គណបក្ស​ប្រឆាំង ឬ​យ៉ាង​ណា ខណៈ​ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឲ្យ​ធ្វើ​តែ ១ ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី១៥ ដោយ​ហាម​មិន​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​នៅ​ពេល​យប់។ កាល​ពី​ថ្ងៃ​ម្សិលមិញ​ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​ធ្វើ​ មហា​បាតុកម្ម​ដោយ សន្តិវិធី​នៅ​ថ្ងៃ ទី១៥ កញ្ញា ចាប់​ពី​ម៉ោង ៦ ព្រឹក​ដល់​ម៉ោង ៦ ល្ងាច ហើយ​បាន​ហាម​ប្រមូលផ្តុំ​គ្នា​និង​ការ​ស្នាក់នៅ​ពេល​យប់​ដោយ​សារ​ត្រូវ​ចំ​ ថ្ងៃ​សិស្សានុសិស្ស​ប្រឡង។ យោង​តាម​យុទ្ធនាការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដំឡើង​ប្រាក់​ឈ្នួល​ អប្បបរមា​រហូត​ដល់ ១៥០ ដុល្លារ​អាមេរិក ហាក់​ដូច​ជា​មាន​ឥទិ្ធពល​ក្នុង​ចំណោម​កម្មករ​កាត់​ដេរ ក្នុង​ខណ្ឌ មាន​ជ័យ កាល​ពី​ម្សិលមិញ​។ ប៉ុន្តែ ប្រសិន​បើ​ការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​ភាព​រឹង មាំ​ក្នុង​ចំណោម​កម្មករ​កាត់​ដេរ​ទាំង​នោះ ទេ​ការ​សន្យា​របស់​ពួក​គេ​ម្នាក់​ចូល​រួម​បាតុកម្ម​ពី​ថ្ងៃ​អាទិត្យ​ដល់ ថ្ងៃ អង្គារ ក៏​ហាក់​ដូចជា​មិន​រឹង​មាំ​ដែរ។ បើ​ទោះ​បី​ជា​អ្នក​ស្រី លឹម លី អាយុ ៣៧ ឆ្នាំ អង្គុយ​តវ៉ា​នៅ​រោងចក្រ Nex-t Apparel (Cambodia) Co Ltd ដែល​អ្នក​ស្រី និង​កម្មករ​ដទៃ​ទៀត​បាន​ធ្វើ​កូដកម្ម​រយៈ​ពេល​បី​សប្តាហ៍​មក​ហើយ​នោះ​ក៏​ដោយ ក៏​ប៉ុន្តែ អ្នក​ស្រី​បាន​និយាយ​ថា អ្នក​ស្រី​អាច​នឹង​ចូល​រួម​ក្នុង​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ​ពេល​ខាង​ មុខ​នេះ ប្រសិន​បើ​អាច​រក​មធ្យោបាយ​ធ្វើ​ដំណើរ​បាន។…

ឆាយ ចន្ទនីដា & Sean Teehan
http://www.postkhmer.com/index.php/national/1-national-news/103922-2013-09-13-05-19-20