ក្រសួង មហាផ្ទៃអនុញ្ញាតឲ្យធ្វើបាតុកម្ម ១ ថ្ងៃ កម្មកររារែក
ភ្នំពេញៈ កម្មករ និងមេដឹកនាំសហជីពហាក់ដូចជាខ្វែងគំនិតគ្នា កាលពីម្សិលមិញ នៅពេលសួរថាតើគាំទ្របាតុកម្ម ដែលគ្រោងធ្វើរយៈពេល ៣ ថ្ងៃនៅទីលានប្រជាធិបតេយ្យដោយគណបក្សប្រឆាំង ឬយ៉ាងណា ខណៈក្រសួងមហាផ្ទៃអនុញ្ញាតឲ្យធ្វើតែ ១ ថ្ងៃ គឺនៅថ្ងៃទី១៥ ដោយហាមមិនឲ្យប្រមូលផ្តុំគ្នានៅពេលយប់។
កាលពីថ្ងៃម្សិលមិញក្រសួងមហាផ្ទៃបានចេញលិខិតអនុញ្ញាតឲ្យធ្វើ មហាបាតុកម្មដោយ សន្តិវិធីនៅថ្ងៃ ទី១៥ កញ្ញា ចាប់ពីម៉ោង ៦ ព្រឹកដល់ម៉ោង ៦ ល្ងាច ហើយបានហាមប្រមូលផ្តុំគ្នានិងការស្នាក់នៅពេលយប់ដោយសារត្រូវចំ ថ្ងៃសិស្សានុសិស្សប្រឡង។
យោងតាមយុទ្ធនាការរបស់គណបក្សសង្គ្រោះជាតិដំឡើងប្រាក់ឈ្នួល អប្បបរមារហូតដល់ ១៥០ ដុល្លារអាមេរិក ហាក់ដូចជាមានឥទិ្ធពលក្នុងចំណោមកម្មករកាត់ដេរ ក្នុងខណ្ឌ មានជ័យ កាលពីម្សិលមិញ។ ប៉ុន្តែ ប្រសិនបើការគាំទ្រគណបក្សសង្គ្រោះជាតិមិនមានភាពរឹង មាំក្នុងចំណោមកម្មករកាត់ដេរទាំងនោះ ទេការសន្យារបស់ពួកគេម្នាក់ចូលរួមបាតុកម្មពីថ្ងៃអាទិត្យដល់ ថ្ងៃ អង្គារ ក៏ហាក់ដូចជាមិនរឹងមាំដែរ។
បើទោះបីជាអ្នកស្រី លឹម លី អាយុ ៣៧ ឆ្នាំ អង្គុយតវ៉ានៅរោងចក្រ Nex-t Apparel (Cambodia) Co Ltd ដែលអ្នកស្រី និងកម្មករដទៃទៀតបានធ្វើកូដកម្មរយៈពេលបីសប្តាហ៍មកហើយនោះក៏ដោយ ក៏ប៉ុន្តែ អ្នកស្រីបាននិយាយថា អ្នកស្រីអាចនឹងចូលរួមក្នុងបាតុកម្មគណបក្សសង្គ្រោះជាតិពេលខាង មុខនេះ ប្រសិនបើអាចរកមធ្យោបាយធ្វើដំណើរបាន។…
ឆាយ ចន្ទនីដា & Sean Teehan
http://www.postkhmer.com/index.php/national/1-national-news/103922-2013-09-13-05-19-20