ក្រុម​ចរចា​របស់​គណបក្ស​ជាប់​ឆ្នោតទាំងពីរ​នៅ​កម្ពុជា​ព្រម​ព្រៀងគ្នាចំណុច​មួយ​ចំនួន

ចាប់​តាំង​ពី​គណបក្ស​គូជម្លោះ​ទាំង​ពីរ​បាន​បើក​ការ​ចរចា​គ្នា​ដើម្បី​ស្វែង​រក​កំណែ​ទម្រង់​លើ​ប្រព័ន្ធ​បោះ​ឆ្នោត​មក​ដល់​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍នេះ​ក្រុមអ្នក​ចរចា​បច្ចេកទេស​ទាំងសងខាង​បាន​ព្រមព្រៀង​គ្នា​១៤​ចំណុចធំៗ​ ក្នុង​នោះ​មាន​ចំណុចមួយបញ្ជាក់​ពី​កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត ​ក៏​ប៉ុន្តែ​មិន​បាន​បញ្ជាក់​ឲ្យច្បាស់​ថា​ គណបក្ស​ទាំង​ពីរ​នឹង​ព្រម​ព្រៀង​គ្នា​ថា​បោះ​ឆ្នោត​ឡើង​វិញ​មុន​អាណត្តិ ឬ​ក៏​យ៉ាង​ណាទេ។​ សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​នៃ​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះរវាង​គណបក្ស​សង្គ្រោះជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា​ ក្នុង​ក្រប​ខណ្ឌកំណែ​ទម្រង់​បោះ​ឆ្នោត​  គណបក្ស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នារៀប​ចំការ​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ ដើម្បី​ធានា​សិទ្ធិរបស់​ប្រជាពលរដ្ឋ​គ្រប់​រូប។​ ការ​បង្កើត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុរបស់​គណបក្ស​នយោបាយ​  ការ​កែទម្រង់​ស្ថាប័ន​រៀបចំ​បោះ​ឆ្នោត​ អព្យាក្រិត្យភាព​ និង​សុចរិតភាព​នៃ​អង្គការ​សង្គម​ស៊ីវិល​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​មធ្យោបាយ​ផ្សព្វផ្សាយ​របស់​គណបក្ស​នយោបាយ។​ …

ហេង រស្មី
http://khmer.voanews.com/content/ruling-and-opposition-parteis-agreed-on-election-reform/1872913.html