គណបក្ស​សង្គ្រោះ​ជាតិ​កា​រ​ពារ​ការ​អះអាង​ពី​ជ័យ​ជម្នះ​របស់​ខ្លួន​នៅ​ក្នុងការ​បោះ​ឆ្នោត​ជាតិ​

កាលពី​ថ្ងៃអង្គារគណបក្ស​សង្គ្រោះ​ជាតិ​បានការ​ពារ​ការ​អះអាង​របស់​ខ្លួន​ ដែល​ថា ខ្លួនទទួល​បាន​សំឡេងភាគ​ច្រើន​យ៉ាង​ប្រកិត​ប្រកៀក​​គ្នា​នៃ​ចំនួន​ អាសនៈសរុប​១២៣​នៃ​រដ្ឋ​សភា​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ អាទិត្យ គឺ​ល្មម​គ្រប់​គ្រាន់​នឹង​បង្កើត​រដ្ឋា​ភិបាល​អាណត្តិ​ថ្មីរបស់​ ប្រទេស​កម្ពុជាបាន​ ប្រសិន​បើ​តួលេខ​របស់​ខ្លួន​នៅ​ដដែលនោះ​។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បានអះអាង​កាលពី​យប់​ថ្ងៃ​ អង្គារ​ថា គណបក្ស​របស់​លោក​ទទួល​បាន​៦៣​អាសនៈ​ ហើយ​បាន​អំពាវ​នាវ​ឲ្យ​លោក​ នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចុះចេញពីអំណាច។ តែ​ទោះ​ជាយ៉ាង​ណា គណបក្ស​ប្រជា​ជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​របស់​លោក​ នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​ ក៏កំពុង​​អះអាង​ពី​ជ័យ​ជម្នះ​របស់​ខ្លួន​ដែរ ​ បន្ទាប់​ពី​ទទួលបាន៦៨​អាសនៈ​។ តួលេខ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ខុស​គ្នា ​ច្រើន​ដែ​រ​ពី​តួលេខ​របស់​គណៈ​កម្មាធិការ​ដើម្បីការបោះ​ឆ្នោត​ដោយ​ សេរីនិងយុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល​​ជា​អង្គការ​​​ ឯករាជ្យដែល​បាន​បញ្ជាក់​ថា គណ​បក្ស​កាន់​អំណាច​ទទួល​បាន​៦៧​អាសនៈ និង​ជា​ អ្នក​ឈ្នះ​ការ​បោះ​ឆ្នោត​។ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា គ.ជ.ប. នឹង​ចេញផ្សាយ​ លទ្ធ​ផល​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១០ ខែ​សីហា។ លោក​ស្រី​ ​មូរ សុខហួរ ប្រធាន​​ទទួល​បន្ទុក​​​​​កិច្ច​ការ​សាធា​រ​ណ​ៈ​នៅ ​គណ​បក្ស​សង្គ្រោះ​​ជាតិ​ ​មាន​ប្រសា​សន៍​កាល​ពី​ម្សិល​មិញ​ថា គណ​បក្ស​របស់ ​លោក​​ស្រី​គាំ​ទ្រ​ការ​អះ​អាង​របស់​ខ្លួនដែល​ថា​ ខ្លួន​ទទួល​បាន​៦៣​អាសនៈ។  លោក​ស្រី​បាន​ប្រសាសន៍​ថា “ យើង​​មាន​លទ្ធ​ផល​ទាំង​អស់​ បាន​ពី​ គ្រប់ការិយា​ល័យ​បោះ​ឆ្នោត​”។…

http://www.cambodiadailykhmer.com/news/3687/