គណបក្ស​​​សង្គ្រោះជាតិ គ្មាន​​​គោល​​​ជំហរ​​​​​​ច្បាស់​​​លាស់​​​ក្នុងការ​​​​​​​​​អញ្ជើញ​​​របស់​​​ព្រះមហាក្សត្រ​​​

កាលពីម្សិលមិញ ព្រះមហាក្សត្រ​​​ នរោត្តម សីហមុនី បាន​​​ជំរុញ​​​ឲ្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បោះបង់​​​ការ​​​គំរាម​​​របស់​​​ខ្លួន​​​ធ្វើ​​​ពហិការ​​​សម័យ​​​​​​​​​ ប្រជុំ​​​សភា​​​ដំបូង​​​ ដែល​​​នឹង​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​ ជាការ​​​អំពាវ​​​នាវ​​​មួយ​ដែល​​​បាន​​​ច្រាន​​​ចោល​​​សំណើ​​​របស់​​​បក្ស​​ ​ប្រឆាំង​​​សុំ​​​ឲ្យ​​​ព្រះមហា​ក្សត្រ​​​​ពន្យារ​​​ពេល​​​បើក​​​សម័យ​​​ ប្រជុំ​​​សភា​​​ដំបូងនេះ​​​​​​។ ទោះជាយ៉ាង​​​ណា​​​ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​មិន​​​ទាន់​​​​​​មាន​​​គោល​​​ជំហរ​​​​​​ ច្បាស់​​​លាស់​​​នៅ​​​ឡើយ​​​ទេ ដោយ​​​អះអាង​​​ថា ខ្លួន​​​នឹង​​​មិន​​​ចូល​​​រួម​​​សម័យ​​​ប្រជុំ​​​នេះឡើយ​​​ ប្រសិន​​​បើ​​​មិន​​​មាន​​​ការ​​​រក​​​យុត្តិធម៌​​​ជូន​​​ប្រជាពល​​​រដ្ឋ​​​ កម្ពុជាជិត​​​ ៣លាន​​​នាក់​​​ ដែល​​​បាន​​​បោះឆ្នោត​​​គាំទ្រ​​​ខ្លួ​​​ន​​​កាលពី​​​ថ្ងៃ​​​ទី​​​​​​២៨ ខែកក្កដា ទេនោះ​​​។ តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ចំនួន​​​៥៥​​​រូប​​​ ដែល​​​ត្រូវ​​​បាន​​​បោះឆ្នោត​​​ជ្រើសតាំង​​​ជា​​​​​​ផ្លូវការ​​​កាលពី​​​ ខែកក្កដា បាន​​​សរសេរ​​​លិខិត​​​ថ្វាយ​​​ព្រះមហាក្សត្រ​​​កាលពីថ្ងៃ​​​សៅរ៍ ដើម្បី​​​ច្រាន​​​ចោល​​​ការ​​​បើក​​​សម័យ​​​ប្រជុំ​​​សភា​​​ដំបូង​​​តាម​​​ ការ​​​គ្រោង​​​ទុក​​​នេះ។ នៅ​​​ក្នុង​​​ព្រះរាជ​​​សារ​​​​​​​​​ឆ្លើយ​​​តប​​​ របស់ព្រះអង្គកាលពីម្សិលមិញ​​ ព្រះ​​​មហាក្សត្រ​​​​​​ នរោត្តម សីហមុនី បាន​​​មាន​​​បន្ទូល​​​ថា ព្រះ​​​អង្គ​​​ត្រូវ​​​បាន​​​​​​រដ្ឋធម្មនុញ្ញតម្រូវ​​​ឲ្យ​​​​​​បើក​​​សម័យ ​​​ប្រជុំ​​​សភា​​​ដំបូង​​​ក្នុង​​​រយៈ​​​ពេល​​​៦០​​​ថ្ងៃ​​​ក្រោ​​​យ​​​ ពីការ​​​បោះឆ្នោត​​​​​​។…

Hul Reaksmey and Zsombor Peter
http://www.cambodiadailykhmer.com/news/5568/