គណបក្សសង្គ្រោះជាតិ គ្មានគោលជំហរច្បាស់លាស់ក្នុងការអញ្ជើញរបស់ព្រះមហាក្សត្រ
កាលពីម្សិលមិញ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានជំរុញឲ្យគណបក្សសង្គ្រោះជាតិ បោះបង់ការគំរាមរបស់ខ្លួនធ្វើពហិការសម័យ ប្រជុំសភាដំបូង ដែលនឹងធ្វើឡើងនៅថ្ងៃច័ន្ទ ជាការអំពាវនាវមួយដែលបានច្រានចោលសំណើរបស់បក្ស ប្រឆាំងសុំឲ្យព្រះមហាក្សត្រពន្យារពេលបើកសម័យ ប្រជុំសភាដំបូងនេះ។ ទោះជាយ៉ាងណា គណបក្សសង្គ្រោះជាតិនៅមិនទាន់មានគោលជំហរ ច្បាស់លាស់នៅឡើយទេ ដោយអះអាងថា ខ្លួននឹងមិនចូលរួមសម័យប្រជុំនេះឡើយ ប្រសិនបើមិនមានការរកយុត្តិធម៌ជូនប្រជាពលរដ្ឋ កម្ពុជាជិត ៣លាននាក់ ដែលបានបោះឆ្នោតគាំទ្រខ្លួនកាលពីថ្ងៃទី២៨ ខែកក្កដា ទេនោះ។ តំណាងរាស្ត្រគណបក្សប្រឆាំងចំនួន៥៥រូប ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាផ្លូវការកាលពី ខែកក្កដា បានសរសេរលិខិតថ្វាយព្រះមហាក្សត្រកាលពីថ្ងៃសៅរ៍ ដើម្បីច្រានចោលការបើកសម័យប្រជុំសភាដំបូងតាម ការគ្រោងទុកនេះ។ នៅក្នុងព្រះរាជសារឆ្លើយតប របស់ព្រះអង្គកាលពីម្សិលមិញ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានមានបន្ទូលថា ព្រះអង្គត្រូវបានរដ្ឋធម្មនុញ្ញតម្រូវឲ្យបើកសម័យ ប្រជុំសភាដំបូងក្នុងរយៈពេល៦០ថ្ងៃក្រោយ ពីការបោះឆ្នោត។…
Hul Reaksmey and Zsombor Peter
http://www.cambodiadailykhmer.com/news/5568/