ចរន្តដកប្រាក់ផ្ទុះឡើងមុនប្រកាសលទ្ធផលបឋម
ភ្នំពេញៈ យ៉ាងហោចណាស់មានម៉ាស៊ីនអេធីអឹម៦កន្លែងបានអស់លុយនិងឈប់ដំណើរការ កាលពីរាត្រីថ្ងៃទី២៨ជាថ្ងៃបោះឆ្នោតខណៈពេលលទ្ធផលឆ្នោត បណ្តោះអាសន្នបានបង្ហាញឲ្យដឹងជាបន្តបន្ទាប់តាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកថាគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតជាច្រើនមណ្ឌលនៅ ភ្នំពេញមុនការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាម៉ោង៨និង៣០នាទីយប់ ។
ចលាចលរយៈពេលខ្លីបានកើតឡើងដោយប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញ សម្រុកទិញម្ហូបអាហារចាក់សាំងនិងទៅដកប្រាក់តាមម៉ាស៊ីនអេធីអឹម ខណៈតាមដងផ្លូវមានសភាពស្ងាត់និងមានការបិទផ្លូវច្រើនកន្លែងផង។
អ្នកស្រីសូផនណារីអនុប្រធានធនាគារអេស៊ីលីដាបាននិយាយកាលពីថ្ងៃ ម្សិលមិញថាតម្រូវការសាច់ប្រាក់បានកើតឡើងមួយរយៈពេលខ្លីរហូតធ្វើឲ្យ ម៉ាស៊ីនខ្លះផ្អាកដំណើរការ។
អ្នកស្រីនិយាយថា៖«ម៉ាស៊ីនអេធីអឹម៦កន្លែងអស់លុយហើយយើងមិន បានបញ្ចូលលុយទេព្រោះវាយប់»។ ទីតាំងទាំងប្រាំមួយនោះស្ថិតនៅទីក្រុងភ្នំពេញទាំងអស់ តែរហូតដល់ព្រឹកថ្ងៃម្សិលមិញនេះ ខាងបុគ្គលិកធនាគារបានបញ្ចូលលុយនិងដំណើរការបានជាធម្មតា។…
http://www.postkhmer.com/index.php/business/business/101556-2013-07-30-04-51-47