ចរន្ត​ដក​ប្រាក់​ផ្ទុះ​ឡើង​មុន​ប្រកាស​លទ្ធផល​បឋម

ភ្នំពេញៈ យ៉ាង​ហោច​ណាស់​មាន​ម៉ាស៊ីន​អេធីអឹម​៦​កន្លែង​បាន​អស់​លុយ​និង​ឈប់​ដំណើរការ​ កាលពី​រាត្រី​ថ្ងៃ​ទី​២៨​ជា​ថ្ងៃ​បោះឆ្នោត​ខណៈ​ពេល​លទ្ធផល​ឆ្នោត​ បណ្តោះអាសន្ន​បាន​បង្ហាញ​ឲ្យ​ដឹង​ជា​បន្តបន្ទាប់​តាម​បណ្តាញ​ទំនាក់ទំនង​ សង្គម​ហ្វេសប៊ុក​ថា​គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​ឆ្នោត​ជាច្រើន​មណ្ឌល​នៅ​ ភ្នំពេញ​មុន​ការ​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ម៉ោង​៨​និង​៣០​នាទី​យប់ ​។ ចលាចល​រយៈពេល​ខ្លី​បាន​កើតឡើង​ដោយ​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ​ សម្រុក​ទិញ​ម្ហូប​អាហារ​ចាក់​សាំង​និង​ទៅ​ដក​ប្រាក់​តាម​ម៉ាស៊ីន​អេធីអឹម​ ខណៈ​តាម​ដងផ្លូវ​មាន​សភាព​ស្ងាត់​និង​មាន​ការ​បិទ​ផ្លូវ​ច្រើន​កន្លែង​ផង​។ អ្នកស្រី​សូផន​ណារី​អនុប្រធាន​ធនាគារ​អេស៊ីលីដា​បាន​និយាយ​កាលពី​ថ្ងៃ​ ម្សិលមិញ​ថា​តម្រូវការ​សាច់ប្រាក់​បាន​កើតឡើង​មួយ​រយៈពេល​ខ្លី​រហូត​ធ្វើឲ្យ ​ម៉ាស៊ីន​ខ្លះ​ផ្អាក​ដំណើរការ​។ អ្នកស្រី​និយាយ​ថា​៖​«​ម៉ាស៊ីន​អេធីអឹម​៦​កន្លែង​អស់​លុយ​ហើយ​យើង​មិន​ បាន​បញ្ចូល​លុយ​ទេ​ព្រោះ​វា​យប់​»។ ទីតាំង​ទាំង​ប្រាំ​មួយ​នោះ​ស្ថិត​នៅ​ទីក្រុង​ភ្នំពេញ​ទាំងអស់ តែ​រហូត​ដល់​ព្រឹក​ថ្ងៃ​ម្សិលមិញ​នេះ ខាង​បុគ្គលិក​ធនាគារ​បាន​បញ្ចូល​លុយ​និង​ដំណើរការ​បាន​ជា​ធម្មតា​។…

http://www.postkhmer.com/index.php/business/business/101556-2013-07-30-04-51-47