ដើម្បីទាក់ទាញរកសន្លឹកឆ្នោត គណបក្សសង្គ្រោះជាតិងាកទៅរកឥទ្ធិពលនៃសម្រស់ស្ត្រីវ័យក្មេង
ដោយសារការខ្វះមូលនិធិ និងបណ្ដាញអ្នកស្ម័គ្រចិត្តដែលគណបក្ស ប្រជាជនកម្ពុជាមានមិនខ្វះសម្រាប់យុទ្ធនាការឃោសនាបោះ ឆ្នោត គណបក្សសង្គ្រោះជាតិកំពុងងាកទៅរកធនធានមួយដែល ខ្លួនអួតថា កំពុងមានចំនួនកើនឡើង នោះគឺ ស្ត្រីវ័យក្មេង។ កាលពីថ្ងៃព្រហស្បតិ៍ នៅពេលគណបក្សសង្គ្រោះជាតិកំពុងត្រៀមខ្លួនសម្រាប់ការបោះឆ្នោត ជាតិនាខែកក្កដាខាងមុខនេះ អ្នកស្ម័គ្រចិត្តវ័យក្មេងជាច្រើនបានទៅប្រមូលផ្ដុំគ្នានៅ ទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ។ ក្នុងចំណោមអ្នកស្ម័គ្រចិត្តទាំងនោះ មានស្ត្រីបង្ហាញម៉ូតវ័យ ក្មេងមួយចំនួនដែលបាននាំគ្នាចងទង់បក្សយ៉ាងញាប់ដៃ ញាប់ជើង។ ខណៈពួកគេកំពុងអង្គុយធ្វើការយ៉ាងយកចិត្តទុកដាក់ សមាជិកបក្សម្នាក់បានថតរូបពួកគេ ហើយបន្ទាប់មកបានបង្ហោះរូបភាពសហការីទាំងនោះលើគេហទំព័រ ភ្ជាប់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដ៏មានប្រជាប្រិយភាពរបស់គណបក្សសង្គ្រោះជាតិ។… លោក លី សុវិជ្ជា ប្រធានផ្នែកយុទ្ធនាការរបស់គណបក្សសង្គ្រោះជាតិប្រចាំ រាជធានីភ្នំពេញ ដែលបានបង្ហោះរូបភាពស្ត្រីវ័យក្មេងទើបជ្រើសចូល ថ្មីបំផុត កាលពីសប្ដាហ៍មុននោះ បានឲ្យដឹងថា ចាប់តាំងពីមានការបង្ហោះរូបភាពទាំងនេះតាមអ៊ីនធើណិតមក គណបក្សសង្គ្រោះជាតិទាក់ទាញបានមនុស្សជាច្រើននាក់ឲ្យ មកចូលរួមក្នុងយុទ្ធនាការរបស់ខ្លួន។… យុទ្ធសាស្ត្រនេះមិនមែនប្រើផ្តាច់មុខតែនៅក្នុង ចង្កោមគណបក្សសង្គ្រោះជាតិទេ។ ទំព័រហ្វេសប៊ុកមួយរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (UFFC) ប្រចាំរាជធានីភ្នំពេញដែលមានសម្ពន្ធភាពជាមួយគណបក្ស ប្រជាជនកម្ពុជា ក៏មានបង្ហាញរូបភាពនៃព្រឹត្តិការណ៍របស់ ខ្លួនដែលមានការចូលរួមពីស្ត្រីវ័យក្មេងយ៉ាងច្រើន ដែរ។ ទោះជាយ៉ាងណា លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានអះអាងថា ការបង្ហោះ រូបភាពបែបនេះមិនមែនជាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជន កម្ពុជាទេ ហើយថា រូបភាពណាក៏ដោយដែលត្រូវបាន បង្ហោះតាមហ្វេសប៊ុកស្តីពីស្ត្រីមានសម្រស់គួរ ឲ្យទាក់ទាញដែលបានចូលរួមក្នុងព្រឹត្តិការណ៍ឧបត្ថម្ភដោយ គណបក្សនេះគឺជាការស្ម័គ្រចិត្តរបស់សមាជិក វ័យក្មេងប៉ុណ្ណោះ។ លោកបានមានប្រសាសន៍ថា “ វាមិនមែនជាគោលការណ៍របស់គណបក្សទេ។ យើងមិនមែនធ្វើការដើម្បីវ័យនិងសម្រស់ទេ យើងធ្វើការដើម្បីយុវជន និងគោលការណ៍”។…
http://www.cambodiadailykhmer.com/news/1104/
http://Alex Willemyns