ដើម្បីទាក់​ទាញរកសន្លឹកឆ្នោត គណ​បក្ស​សង្គ្រោះ​ជាតិ​​ងាកទៅ​រក​​ឥទ្ធិពល​នៃសម្រស់​ស្ត្រី​វ័យ​ក្មេង​

ដោយសារ​​​ការ​ខ្វះ​មូលនិធិ​ និង​បណ្ដាញ​​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​គណបក្ស​ ប្រជាជន​កម្ពុជា​​​មាន​​​មិន​​​ខ្វះ​​​សម្រាប់​​​យុទ្ធនាការ​ឃោសនា​បោះ​ ឆ្នោត​ គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​​​ងាក​​​ទៅ​រក​​​ធនធាន​​​មួយ​​​​​​ដែល​​ ​​​​ខ្លួន​​​​អួត​​​ថា​​​ កំពុង​​​មាន​​​ចំនួន​​​កើនឡើង​​​ នោះ​​​គឺ​​​​ ស្ត្រី​វ័យ​ក្មេង​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ត្រៀម​ខ្លួន​​​សម្រាប់​ការ​បោះ​ឆ្នោត​ ជាតិ​នា​ខែ​កក្កដា​​​ខាងមុខ​​​នេះ​​​ អ្នក​ស្ម័គ្រ​ចិត្ត​វ័យ​ក្មេង​ជាច្រើន​បាន​ទៅ​​​ប្រមូល​ផ្ដុំ​​​​​គ្នា​​​នៅ ​ទី​ស្នាក់​ការ​កណ្ដាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ក្នុង​រាជធានី​ភ្នំពេញ​។  ក្នុង​ចំណោម​អ្នក​ស្ម័គ្រចិត្ត​ទាំង​នោះ ​មាន​ស្ត្រី​បង្ហាញ​ម៉ូត​វ័យ​ ក្មេង​​​មួយ​​​ចំនួន​​​​​​ដែល​បាន​នាំ​គ្នា​ចង​ទង់​បក្ស​​​​យ៉ាង​​​ញាប់ដៃ​​ ​ញាប់​​​ជើង​​​។ ខណៈ​​​​ពួក​គេ​កំពុង​អង្គុយ​​​ធ្វើការ​​​យ៉ាង​​​យក​​​ចិត្ត​​​ទុកដាក់​​​ ​ សមាជិក​បក្ស​ម្នាក់​បាន​ថត​រូប​ពួក​គេ​ ហើយ​បន្ទាប់​មក​បាន​បង្ហោះ​រូបភាព​​​​សហការី​ទាំងនោះ​​​​លើ​​​​គេហទំព័រ​​​​ ភ្ជាប់​​​បណ្តាញ​​​ទំនាក់​ទំនង​​​សង្គម​​​ហ្វេស​​ប៊ុក​ ​ដ៏​មាន​ប្រជា​ប្រិយ​ភាព​​​របស់​​​​គណ​បក្ស​សង្គ្រោះ​ជាតិ​។… លោក លី សុវិជ្ជា ប្រធាន​​​​ផ្នែក​​​យុទ្ធនាការ​​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​​​​ រាជធានី​ភ្នំពេញ ដែល​បាន​បង្ហោះ​រូប​ភាព​ស្ត្រី​វ័យ​ក្មេង​​​​ទើប​ជ្រើស​ចូល ​​​​​ថ្មី​បំផុត​​ កាលពី​សប្ដាហ៍​មុន​​​នោះ​​​ ​បាន​ឲ្យ​​​ដឹង​​​ថា ចាប់​តាំង​ពី​មាន​ការ​បង្ហោះ​​​រូប​ភាព​ទាំង​នេះ​តាម​អ៊ីនធើណិត​មក​ គណ​បក្ស​សង្គ្រោះ​ជាតិ​ទាក់​ទាញ​​​​បាន​​​មនុស្ស​​​​ជា​​​ច្រើន​នាក់​​​ឲ្យ​ មក​ចូល​រួម​ក្នុង​យុទ្ធនាការ​​របស់​ខ្លួន​។… យុទ្ធសាស្ត្រ​​​នេះ​មិន​មែន​ប្រើ​​​ផ្តាច់មុខ​​​តែ​​​នៅ​​​ក្នុង​​​ ចង្កោម​​​​​​គណបក្ស​សង្គ្រោះ​ជាតិ​​​ទេ។ ​ទំព័រ​​ហ្វេសប៊ុក​​​​មួយ​​​របស់​សហភាព​សហព័ន្ធ​យុវ​ជន​​កម្ពុជា​​​ (UFFC)​ ​​ ប្រចាំ​​​​រាជធានី​ភ្នំពេញ​ដែល​​​មាន​​​សម្ពន្ធភាព​​​ជាមួយ​​​គណបក្ស​ ប្រជា​ជន​កម្ពុជា​ ក៏​មាន​បង្ហាញ​​​រូប​ភាព​​​នៃ​​​ព្រឹត្តិការ​ណ៍​​​របស់​​ ​ខ្លួន​​​ដែល​​​មាន​​​ការ​​​ចូលរួមពី​​​ស្ត្រី​​​វ័យក្មេង​​​យ៉ាង​​​​ច្រើន​ ដែរ។​ ​ទោះ​ជា​យ៉ាង​ណា លោក ផៃ ស៊ី​ផាន អ្នក​នាំ​ពាក្យ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​អះអាង​​​​ថា ការ​បង្ហោះ​ រូបភាព​​​​​​​បែប​នេះ​​​មិន​មែន​ជា​យុទ្ធ​សាស្ត្រ​របស់​គណ​បក្ស​ប្រជា​ជន​ កម្ពុជា​ទេ​​​ ហើយ​​​ថា​​​ រូប​ភាព​​​ណា​​​ក៏ដោយ​​​​​​ដែល​​​ត្រូវ​បាន​​​ បង្ហោះ​​​តាម​​​ហ្វេសប៊ុក​​​ស្តីពី​​​ស្ត្រី​​​​​​​មាន​​​សម្រស់​​​គួរ​​​ ឲ្យ​​​ទាក់ទាញ​ដែលបាន​​​​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​​​ឧបត្ថម្ភ​​​ដោយ​​​ គណបក្ស​​​នេះ​​​​គឺ​ជា​​​​ការ​​​ស្ម័គ្រចិត្ត​​​របស់​​​​​​សមាជិក​​​ វ័យក្មេង​​​ប៉ុណ្ណោះ​​​​​​។​​ ​លោក​បាន​មានប្រសាសន៍​ថា “ វាមិន​មែន​​​​ជា​​​​គោល​ការណ៍​របស់​គណបក្ស​ទេ។​ យើង​មិនមែន​​​​ធ្វើ​ការ​ដើម្បី​​​​​​វ័យ​​​និង​​​សម្រស់​​​​​​ទេ​​​ យើង​ធ្វើ​ការ​ដើម្បី​យុវ​ជន​ និង​​គោល​ការណ៍”​។​​​…

http://www.cambodiadailykhmer.com/news/1104/
http://Alex Willemyns