បម្រាម​ឃោសនា​តាម​ផ្លូវ​និង​ទី​សាធារណៈ​ខ្លះ​នៅ​ភ្នំពេញ

ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​បាន​ដាក់​លិខិត​ជម្រាប​ទៅ​លោក​រដ្ឋ​មន្រ្តី​ក្រសួង​ មហាផ្ទៃ​ស្តី​ពី​តំបន់​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ការ​ឃោសនា​មួយ​ចំនួន សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​ដែល​នឹង​ ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី២៦​ខែ​មិថុនា​រហូត​ដល់​ថ្ងៃ​ទី២៦ ខែ​កក្កដា​នា​ពេល​ខាង​មុខ​នេះ។… ដង​មហា​វិថី​នានា ដែល​ត្រូវ​ហាម​ប្រាម​មិន​ឲ្យ​ហែ​ក្បួន​មាន​ដូច​ជា​កំណាត់​មហា​វិថី​ព្រះ​ នរោត្តម (ចាប់​ពី​វិមាន​ឯករាជ្យ​ដល់​ស្តុប​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង​) មហា​វិថី​សហព័ន្ធ រុស្សី កំណាត់​មហាវិថី​ព្រះ​មុនីវង្ស​(ចាប់​ពី​ស្តុប​បេកាសេ ដល់​ស្តុប​អតីត​មន្ទីរពេទ្យ​ចិន​)​កំណាត់​មហា​វិថី​ព្រះ​សីហនុ (ចាប់​ពី​នាគ​បាញ់​ទឹក​វិថី​សុធារស ដល់​ស្តុប​អតីត​មន្ទីរពេទ្យ​ចិន) កំណាត់​មហា​វិថី​ម៉ៅសេទុង​(​ចាប់​ពី​ស្តុប​ចេនឡា​ដល់​ស្តុប​ទេពផន​) កំណាត់​ផ្លូវ​ទេព​ផន​(​ចាប់​ពី​កែង​ស្តុប​មហា​វិថី​ព្រះ​មុនីវង្ស​ដល់​ស្តុប ​នាង​គង្ហីង​)​កំណាត់​វិថី​សុធារស​(​ចាប់​ពី​កែង​ផ្លូវ​លេខ​១៥៤​ដល់​មហា​ វិថី​ព្រះ​សីហនុ)​មហាវិថី​ព្រះ​សុរាម្រិត​និង​ផ្លូវ​ជុំវិញ​ព្រះ​បរម​រាជ​ វាំង។…

សែន ដាវិត
http://www.postkhmer.com/index.php/election-watch/99024-2013-06-10-02-22-14