បម្រាមឃោសនាតាមផ្លូវនិងទីសាធារណៈខ្លះនៅភ្នំពេញ
ភ្នំពេញៈ សាលារាជធានីភ្នំពេញបានដាក់លិខិតជម្រាបទៅលោករដ្ឋមន្រ្តីក្រសួង មហាផ្ទៃស្តីពីតំបន់ហាមឃាត់មិនឲ្យធ្វើការឃោសនាមួយចំនួន សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តដែលនឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ខែមិថុនារហូតដល់ថ្ងៃទី២៦ ខែកក្កដានាពេលខាងមុខនេះ។…
ដងមហាវិថីនានា ដែលត្រូវហាមប្រាមមិនឲ្យហែក្បួនមានដូចជាកំណាត់មហាវិថីព្រះ នរោត្តម (ចាប់ពីវិមានឯករាជ្យដល់ស្តុបមន្ទីរពេទ្យព្រះអង្គឌួង) មហាវិថីសហព័ន្ធ រុស្សី កំណាត់មហាវិថីព្រះមុនីវង្ស(ចាប់ពីស្តុបបេកាសេ ដល់ស្តុបអតីតមន្ទីរពេទ្យចិន)កំណាត់មហាវិថីព្រះសីហនុ (ចាប់ពីនាគបាញ់ទឹកវិថីសុធារស ដល់ស្តុបអតីតមន្ទីរពេទ្យចិន) កំណាត់មហាវិថីម៉ៅសេទុង(ចាប់ពីស្តុបចេនឡាដល់ស្តុបទេពផន) កំណាត់ផ្លូវទេពផន(ចាប់ពីកែងស្តុបមហាវិថីព្រះមុនីវង្សដល់ស្តុប នាងគង្ហីង)កំណាត់វិថីសុធារស(ចាប់ពីកែងផ្លូវលេខ១៥៤ដល់មហា វិថីព្រះសីហនុ)មហាវិថីព្រះសុរាម្រិតនិងផ្លូវជុំវិញព្រះបរមរាជ វាំង។…
សែន ដាវិត
http://www.postkhmer.com/index.php/election-watch/99024-2013-06-10-02-22-14