ផ្នែក​សន្តិសុខ​ស្នើអោយ លោក សម រង្ស៊ី ផ្តល់​ឈ្មោះ​និង​អាស័យដ្ឋាន អ្នកចូលរួម បើសិនជា​ធ្វើបាតុកម្ម​

ភ្នំពេញ: ​​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង ជា​ប្រធាន​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់ ការបោះឆ្នោត​បាន​សរសេ​រ​លិខិត​មួយច្បាប់ ជូន លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ប្រាប់ថា បើសិនជា​លោក សមរង្ស៊ី​ចង់​ធ្វើបាតុកម្ម គាត់​ត្រូវ​ផ្តល់​ឈ្មោះ​និង​អាស័យដ្ឋាន​អ្នកចូលរួម បើសិនជា​គាត់​ត្រូវធ្វើ​បាតុកម្ម​តវ៉ា​នឹង​ល​ទ្F​ផល​នៃ​ការបោះឆ្នោត​។​​ ក្នុង​លិខិត​ចុះ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ គឺ លោក ស ខេង ស្នើឲ្យ លោក សម រង្ស៊ី ធ្វើការតវ៉ាបោះឆ្នោតឲ្យ​ស្រប តាមច្បាប់បាតុកម្ម ហើយត្រូវធ្វើនៅទីលាន ប្រជាធិបតេយ្យនៅជិតវត្តភ្នំ។ ​ក្នុង​លិខិត លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​លើកឡើង​ថា ដើម្បី​បន្ត​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ឲ្យ​ស្តិតក្នុង​ស្ថានភាព​ល្អប្រសើ​រ ដែល​ជា​លក្ខខ័ណ្ឌ​ចាំបាច់ សំដៅ​ធានាបាន​នូវ​និរន្ត​ភាព ជីវភាព​សង្គម សេចក្តីសុខក្សេមក្សាន្តរ​បស់​ប្រជាពលរដ្ឋ និង​ដំណើរការ​វិវត្តន៍​រីកចំរើន​របស់​ប្រទេសជាតិ ជៀសវាង​បាន​នូវ​ការ​ប្រទូស្ត​រ៉ា​យ ឬ​អសន្តិសុខ​ណាមួយ​ជា​យថាហេតុ នាំឲ្យ​មាន​ហានិភ័យ​ដល់​ប្រទេសជាតិ​យើង គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ សូម​សំណូមពរ​ឯកឧត្តម ដូចតទៅ​៖

http://www.cen.com.kh/localnews/show_detail/19?token=MTJmZDJkZT