ព័ត៌មានទាក់ទងនឹងការបោះឆ្នោតសម្រាប់ថ្ងៃ៩ កក្កដា
ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតដែលបានចាប់ផ្ដើមឡើង ជិត ២សប្ដាហ៍កន្លងមកនេះ មានព្រឹត្តិការណ៍ជាច្រើនកើតឡើងនៅទូទាំងប្រទេស ជុំវិញបញ្ហាបោះឆ្នោតនេះ។ ដីប្រពន្ធទាស់គ្នាដោយសារនិន្នាការនយោបាយខុសគ្នា ដោយ ហ៊ុំ ចំរើន ខេត្តស្វាយរៀង៖ ទំនាស់ក្នុងគ្រួសារគាំទ្រគណបក្សខុសគ្នាមួយបានកើតឡើងនៅភូមិ បុស្ស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។ បុរសជាប្ដីគាំទ្រគណបក្សសង្គ្រោះជាតិ រីឯប្រពន្ធគាំទ្រគណបក្សប្រជាជនកម្ពុជា។… ពលរដ្ឋត្អូញពីការបាត់ឈ្មោះពីបញ្ជីបោះឆ្នោត ខេត្តតាកែវ-កំពត៖ ការបាត់ឈ្មោះពីបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ នៅខេត្តតាកែវ និងកំពត កំពុងតែបារម្ភពីការបាត់បង់សំឡេងចំពោះអ្នកដែលនឹងផ្ដល់សន្លឹក ឆ្នោតទៅគណបក្សប្រឆាំង។… គ.ខ.បខេត្តព្រះសីហនុកោះហៅគណបក្សសង្គ្រោះជាតិចូលមកផ្សះផ្សា ខេត្តព្រះសីហនុ៖ បន្ទាប់ពីតំណាងគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យប្ដឹងបុរសម្នាក់ ពីបទរារាំងយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅខេត្តព្រះសីហនុ អស់រយៈពេល ២ថ្ងៃមក នៅថ្ងៃច័ន្ទ ទី៨ កក្កដា គណៈកម្មការខេត្តរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ខ.ប បានបើកកិច្ចប្រជុំជាសាធារណៈមួយ ដើម្បីស្វែងរកការផ្សះផ្សារវាងភាគីទាំងពីរ។… ជម្លោះបងប្អូនរឿងបក្សនយោបាយ ខេត្តកំពង់ចាម៖ ពលរដ្ឋម្នាក់នៅខេត្តកំពង់ចាម ដែលគាំទ្រគណបក្សសង្គ្រោះជាតិ បានចោទប្រកាន់ប្អូនជីទួតមួយខ្លួនឯងថា បានបំផ្លាញស្លាកគណបក្សនៅមុខផ្ទះរបស់គាត់ តែប្អូនជីទួតមួយបានបដិសេធថា គាត់មិនដឹងរឿងអ្វីទេ។… សង្គមស៊ីវិលបារម្ភពីអំពើហិង្សាកើតច្រើននៅអំឡុងពេលឃោសនាបោះឆ្នោត…
http://www.rfa.org/khmer/news/politics/election-9july-07092013064047.html