ព័ត៌មាន​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​សម្រាប់​ថ្ងៃ​៩ កក្កដា

ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ដែល​បាន​ចាប់​ផ្ដើម​ឡើង​ ជិត ២​សប្ដាហ៍​កន្លង​មក​នេះ មាន​ព្រឹត្តិការណ៍​ជា​ច្រើន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស ជុំវិញ​បញ្ហា​បោះ​ឆ្នោត​នេះ។ ដី​ប្រពន្ធ​ទាស់​គ្នា​ដោយសារ​និន្នាការ​នយោបាយ​ខុស​គ្នា ដោយ ហ៊ុំ ចំរើន ខេត្ត​ស្វាយរៀង៖ ទំនាស់​ក្នុង​គ្រួសារ​គាំទ្រ​គណបក្ស​ខុស​គ្នា​មួយ​បាន​កើត​ឡើង​នៅ​ភូមិ​ បុស្ស ឃុំ​ត្រស់ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។ បុរស​ជា​ប្ដី​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ រី​ឯ​ប្រពន្ធ​គាំទ្រ​គណបក្ស​​ប្រជាជន​កម្ពុជា។… ពលរដ្ឋ​ត្អូញ​ពី​ការ​បាត់​ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត ខេត្ត​តាកែវ-កំពត៖ ការ​បាត់​ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣ នៅ​ខេត្ត​តាកែវ និង​កំពត កំពុង​តែ​បារម្ភ​ពី​ការ​បាត់បង់​សំឡេង​ចំពោះ​អ្នក​ដែល​នឹង​ផ្ដល់​សន្លឹក​ ឆ្នោត​ទៅ​គណបក្ស​ប្រឆាំង។… គ.ខ.ប​ខេត្ត​ព្រះសីហនុ​កោះ​ហៅ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​មក​ផ្សះផ្សា ខេត្ត​ព្រះសីហនុ៖ បន្ទាប់​ពី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​ប្ដឹង​បុរស​ម្នាក់ ពី​បទ​រារាំង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ព្រះសីហនុ អស់​រយៈ​ពេល ២​ថ្ងៃ​មក នៅ​ថ្ងៃ​ច័ន្ទ ទី​៨ កក្កដា គណៈ​កម្មការ​ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ខ.ប បាន​បើក​កិច្ច​​ប្រជុំ​​​ជា​សាធារណៈ​មួយ ដើម្បី​ស្វែង​រក​ការ​ផ្សះផ្សា​រវាង​ភាគី​ទាំង​ពីរ។… ជម្លោះ​បង​ប្អូន​រឿង​បក្ស​នយោបាយ ខេត្ត​កំពង់ចាម៖ ពលរដ្ឋ​ម្នាក់​នៅ​ខេត្ត​កំពង់ចាម ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​ប្រកាន់​ប្អូន​ជីទួត​មួយ​ខ្លួន​ឯង​ថា បាន​បំផ្លាញ​ស្លាក​គណបក្ស​នៅ​មុខ​ផ្ទះ​របស់​គាត់ តែ​ប្អូន​ជីទួត​មួយ​បាន​បដិសេធ​ថា គាត់​មិន​ដឹង​រឿង​អ្វី​ទេ។… សង្គម​ស៊ីវិល​បារម្ភ​ពី​អំពើ​ហិង្សា​កើត​ច្រើន​នៅ​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត

http://www.rfa.org/khmer/news/politics/election-9july-07092013064047.html