យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មក​ដល់​បក្ស​ប្រជាជន​/​បក្ស​សង្គ្រោះ​ជាតិ​លេច​ធ្លោ

ភ្នំពេញៈ លោក​ ឆាយ រចនា បាន​រវល់​ជាប់​នៅ​ឯ​ហាង​ដៃ​ឯក ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ព្រឹក​ម្សិលមិញ​ខណៈ​ដែល​អតិថិជន​ជា​ច្រើន​ចូល ​មក​យក​អាវ​យឺត មួក និង​ក្រដាស​បិទ​រថយន្ត​ដែល​មាន​រូប​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​ ការ​ត្រៀម​លក្ខណៈ​សម្រាប់​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ឃោសនា​រយៈ​ពេល ១ខែ។ លោក​ រចនា ក៏​ដូច​អាជីវករ​ជា​ច្រើន​ដែល​លក់​ផលិត​ផល​មាន​រូប​សញ្ញា​គណបក្ស ប្រជាជន​កម្ពុជា​និង​ដែល​មាន​អាជីវកម្ម​កាក់​កប​នោះ​ថ្លែង​ថា ក្នុង​រយៈ​ពេល​តែ​១០ថ្ងៃ​គាត់​លក់​អាវ​យឺត​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ ចំនួន​១​ម៉ឺន​អាវ។… លោក វេ សាវ៉ាត​អាយុ​៦១ឆ្នាំ​ធ្វើ​ការ​នៅ​ហាង​ពិសិដ្ឋ​បោះពុម្ព​អាវ​យឺត​និង​ដេរ​ ប៉ាក់​ដោយ​កុំព្យូទ័រ បាន​ប្រាប់​ថា ការ​ទិញ​កើន​ឡើង ពី​៦០​ទៅ​៧០ ភាគរយ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ថ្នាក់​ជាតិ។…

វង្ស សុខេង ស៊ាន ទីហាន និង ផាក់ ស៊ាងលី
http://www.postkhmer.com/index.php/election-watch/99959-2013-06-27-02-46-34