យុទ្ធនាការឃោសនាបោះឆ្នោតមកដល់បក្សប្រជាជន/បក្សសង្គ្រោះជាតិលេចធ្លោ
ភ្នំពេញៈ លោក ឆាយ រចនា បានរវល់ជាប់នៅឯហាងដៃឯក ក្នុងរាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញខណៈដែលអតិថិជនជាច្រើនចូល មកយកអាវយឺត មួក និងក្រដាសបិទរថយន្តដែលមានរូបសញ្ញាគណបក្សប្រជាជនកម្ពុជាដែលជា ការត្រៀមលក្ខណៈសម្រាប់ចាប់ផ្តើមធ្វើយុទ្ធនាការឃោសនារយៈពេល ១ខែ។
លោក រចនា ក៏ដូចអាជីវករជាច្រើនដែលលក់ផលិតផលមានរូបសញ្ញាគណបក្ស ប្រជាជនកម្ពុជានិងដែលមានអាជីវកម្មកាក់កបនោះថ្លែងថា ក្នុងរយៈពេលតែ១០ថ្ងៃគាត់លក់អាវយឺតគណបក្សប្រជាជនកម្ពុជាបាន ចំនួន១ម៉ឺនអាវ។…
លោក វេ សាវ៉ាតអាយុ៦១ឆ្នាំធ្វើការនៅហាងពិសិដ្ឋបោះពុម្ពអាវយឺតនិងដេរ ប៉ាក់ដោយកុំព្យូទ័រ បានប្រាប់ថា ការទិញកើនឡើង ពី៦០ទៅ៧០ ភាគរយក្នុងអំឡុងពេលបោះឆ្នោតថ្នាក់ជាតិ។…
វង្ស សុខេង ស៊ាន ទីហាន និង ផាក់ ស៊ាងលី
http://www.postkhmer.com/index.php/election-watch/99959-2013-06-27-02-46-34