យុវជនទាមទារតម្លាភាពនិងការលុបបំបាត់អំពើពុករលួយ
ភ្នំពេញ — នៅតែជាង១ខែមុនការបោះឆ្នោត សិស្ស និងនិស្សិតមួយក្រុមមកពីខេត្ត ផ្សេងៗទូទាំងប្រទេសកម្ពុជា និយាយថា ពួកគេនឹងផ្តល់សន្លឹកឆ្នោតរបស់ ខ្លួនទៅឲ្យគណបក្សនយោបាយណាដែលហ៊ានប្រយុទ្ធប្រឆាំង និងលុបបំបាត់អំពើពុករលួយ។ សិស្សនិស្សិតទាំងនេះ ដែលមកពីខេត្តក្រុងនានាក្នុងប្រទេស កម្ពុជា បានមកប្រមូលផ្តុំគ្នានៅទីនេះ ក្នុងសាលចតុមុខនៅរាជធានី ភ្នំពេញ ដើម្បីទាមទារតម្លាភាពនិងឲ្យគណបក្សនយោបាយដែលប្រកួតប្រជែង ក្នុងការបោះឆ្នោតជាតិខាងមុខនេះ ផ្តល់ការសន្យាឲ្យច្បាស់លាស់របស់ ពួកគេដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេស។…