យុវជន​ទាមទារ​តម្លាភាព​និង​ការ​លុប​បំបាត់​អំពើ​ពុករលួយ

ភ្នំពេញ — នៅតែ​ជាង​១​ខែ​មុន​ការ​បោះឆ្នោត សិស្ស និង​និស្សិត​មួយ​ក្រុមមក​ពី​ខេត្ត​ ផ្សេងៗ​ទូទាំង​ប្រទេស​កម្ពុជា និយាយ​ថា ​ពួកគេ​នឹងផ្តល់​សន្លឹក​ឆ្នោត​របស់​ ខ្លួន​ទៅ​ឲ្យ​គណបក្ស​នយោបាយ​ណា​ដែល​ហ៊ាន​ប្រយុទ្ធ​ប្រឆាំង​ និង​លុប​បំបាត់​អំពើ​ពុករលួយ។​ សិស្ស​និស្សិត​ទាំងនេះ ​ដែល​មក​ពី​ខេត្ត​ក្រុង​នានា​ក្នុង​ប្រទេស​ កម្ពុជា បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​ទីនេះ ក្នុង​សាល​ចតុមុខ​នៅ​រាជធានី​ ភ្នំពេញ ដើម្បី​ទាមទារ​តម្លាភាព​និងឲ្យ​គណបក្ស​នយោបាយ​ដែល​ប្រកួតប្រជែង​ ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាង​មុខនេះ ផ្តល់​ការ​សន្យា​ឲ្យ​ច្បាស់​លាស់​របស់​ ពួកគេ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​ក្នុងប្រទេស។​…

វីអូអេ
http://khmer.voanews.com/content/youth-demand-party-officials-promise-against-corruption/1682260.html