លទ្ធផលបោះឆ្នោតបណ្តោះអាសន្នបញ្ចប់ជីវិតនយោបាយអ្នករាជានិយម
ភ្នំពេញៈ ការបោះឆ្នោតកាលពីថ្ងៃអាទិត្យអាចជាការបញ្ចប់ខ្សែនយោបាយរបស់គណបក្ស ហ៊្វុនស៊ិនប៉ិច ដែលជាអ្នករាជានិយម។
គណបក្សនេះមិនទទួលបានអាសនៈសភាទេ ដែលនេះដូចទៅនឹងការបញ្ចប់ឥទ្ធិពលរបស់គណបក្សដែលធ្លាប់មានឥទ្ធិពល កម្លាំងនយោបាយខ្លាំងនៅក្នុងការឈ្នះការបោះឆ្នោតប្រជាធិបតេយ្យ ដំបូងរបស់កម្ពុជាក្នុងឆ្នាំ ១៩៩៣ដែលទទួលបាន ៥៨ អាសនៈ។
រយៈពេលជាច្រើនឆ្នាំបន្តបន្ទាប់មកបានឃើញថា មានការធ្លាក់ចុះជាប់ជានិច្ចនៃសំឡេងឆ្នោតនិងមានការបែកបាក់ផ្ទៃ ក្នុងសមាជិករត់ចេញទៅចូលគណបក្សផ្សេងនិងការគាំទ្រកាន់តែធ្លាក់ ចុះទៅៗហើយនៅក្នុងការបោះឆ្នោតឆ្នាំ ២០០៨ គណបក្សនេះឈ្នះបានតែ ២ អាសនៈប៉ុណ្ណោះ។
កាលពីម្សិលមិញព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម អរុណរស្មី ប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច និងជាបុត្រីព្រះបាទ នរោត្តម សីហនុ បានចេញសេចក្តីថ្លែងការណ៍មួយតាងនាមឲ្យគណបក្សដែលបិតាព្រះអង្គ បង្កើតឡើងថា ៖ «ខ្ញុំព្រះករុណាសូមសម្តែងអំណរគុណដ៏ជ្រាលជ្រៅចំពោះព្រះតេជគុណ គ្រប់ព្រះអង្គ ពលរដ្ឋ សមាជិក និងសមាជិកាទាំងអស់ដែលបានតស៊ូគាំទ្របម្រើនិងផ្តល់សេចក្តីទុក ចិត្តចំពោះគណបក្ស ហ៊្វុនស៊ិនប៉ិច កន្លងមកនេះ។ ទោះបីគណបក្ស ហ៊្វុនស៊ិនប៉ិច យើងពុំបានទទួលនូវអាសនៈក្នុងរដ្ឋសភានាអាណត្តិនេះក្តី ក៏យើងទាំងអស់គ្នាបានបង្ហាញសុឆន្ទៈដ៏អង់អាចមោះមុតក្នុងការរួប រួមគ្នាបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិតាមសមត្ថភាពរបស់យើង»។…
http://www.postkhmer.com/index.php/national/1-national-news/101615-2013-07-31-03-11-24