លទ្ធផល​បោះឆ្នោត​បណ្តោះ​អាសន្ន​បញ្ចប់​ជីវិត​នយោបាយ​អ្នក​រាជា​និយម

ភ្នំពេញៈ ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​អាច​ជា​ការ​បញ្ចប់​ខ្សែ​នយោបាយ​របស់​គណបក្ស ហ៊្វុនស៊ិនប៉ិច ដែល​ជា​អ្នក​រាជា​និយម។ គណបក្ស​នេះ​មិន​ទទួល​បាន​អាសនៈ​សភា​ទេ ដែល​នេះ​ដូច​ទៅ​នឹង​ការ​បញ្ចប់​ឥទ្ធិពល​របស់​គណបក្ស​ដែល​ធ្លាប់​មាន​ឥទ្ធិពល ​កម្លាំង​នយោបាយ​ខ្លាំង​នៅ​ក្នុង​ការ​ឈ្នះ​ការ​បោះឆ្នោត​ប្រជាធិបតេយ្យ​ ដំបូង​របស់​កម្ពុជា​ក្នុង​ឆ្នាំ ១៩៩៣​ដែល​ទទួល​បាន ៥៨ អាសនៈ។ រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​មក​បាន​ឃើញ​ថា មាន​ការ​ធ្លាក់​ចុះ​ជាប់​ជានិច្ច​នៃ​សំឡេង​ឆ្នោត​និង​មាន​ការ​បែក​បាក់​ផ្ទៃ ​ក្នុង​សមាជិក​រត់​ចេញ​ទៅ​ចូល​គណបក្ស​ផ្សេង​និង​ការ​គាំទ្រ​កាន់​តែ​ធ្លាក់​ ចុះ​ទៅៗ​ហើយ​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០០៨ គណបក្ស​នេះ​ឈ្នះ​បាន​តែ ២ អាសនៈ​ប៉ុណ្ណោះ។ កាល​ពី​ម្សិលមិញ​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម អរុណរស្មី ប្រធាន​គណបក្ស ហ៊្វុនស៊ិនប៉ិច និង​ជា​បុត្រី​ព្រះបាទ នរោត្តម សីហនុ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​តាង​នាម​ឲ្យ​គណបក្ស​ដែល​បិតា​ព្រះអង្គ បង្កើត​ឡើង​ថា ៖ «ខ្ញុំ​ព្រះ​ករុណា​សូម​សម្តែង​អំណរគុណ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​តេជគុណ គ្រប់​ព្រះអង្គ ពលរដ្ឋ សមាជិក និង​សមាជិកា​ទាំង​អស់​ដែល​បាន​តស៊ូ​គាំទ្រ​បម្រើ​និង​ផ្តល់​សេចក្តី​ទុក​ ចិត្ត​ចំពោះ​គណបក្ស ហ៊្វុនស៊ិនប៉ិច កន្លង​មក​នេះ។ ទោះបី​គណបក្ស ហ៊្វុនស៊ិនប៉ិច យើង​ពុំ​បាន​ទទួល​នូវ​អាសនៈ​ក្នុង​រដ្ឋសភា​នា​អាណត្តិ​នេះ​ក្តី ក៏​យើង​ទាំង​អស់​គ្នា​បាន​បង្ហាញ​សុឆន្ទៈ​ដ៏​អង់​អាច​មោះមុត​ក្នុង​ការ​រួប​ រួម​គ្នា​បម្រើ​ប្រជា​ពលរដ្ឋ និង​ប្រទេស​ជាតិ​តាម​សមត្ថភាព​របស់​យើង»។…

http://www.postkhmer.com/index.php/national/1-national-news/101615-2013-07-31-03-11-24