លោក សម រង្ស៊ី យកលោកមហាត្មះ គន្ធី ធ្វើជាគំរូសម្រាប់គណបក្សប្រឆាំងនៅកម្ពុជា
កាលពីម្សិលមិញ លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិបាន ប្រកាសជាសាធារណៈពីបំណងរបស់គណបក្សប្រឆាំងក្នុងការធ្វើយុទ្ធនាការ តវ៉ាឲ្យស្របនឹងបាតុកម្មអហិង្សាដែលរៀបចំឡើងដោយលោក មហាត្មះ គន្ធី មេដឹកនាំជាតិនិយមឥណ្ឌា ដ៏គួរឲ្យកោតសរសើរនិងស្ញប់ស្ញែង ដែល បានជួយប្រទេសឥណ្ឌា ឲ្យទទួលបានឯករាជភាពពីចក្រភពអង់គ្លេស។ លោក សម រង្ស៊ី បានលើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានមួយនៅ ទីស្នាក់ការរបស់គណបក្សសង្គ្រោះជាតិក្នុងខណ្ឌមានជ័យ ហើយ មានប្រសាសន៍ថា បាតុកម្មនឹងផ្ទុះឡើង ប្រសិនបើគណបក្សប្រជាជន កម្ពុជា បន្តច្រានចោលការអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យ លើភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៨ ខែ កក្កដា។ លោក សម រង្ស៊ី បានមានប្រសាសន៍ថា “យើងយកលោក មហាត្មះ គន្ធី ធ្វើជា គំរូ។ យើងនឹងចាក់បញ្ចាំងខ្សែភាពយន្តឯកសារស្ដីពី លោក មហាត្មះ គន្ធី ឲ្យប្រជាពលរដ្ឋទស្សនាដើម្បីឲ្យពួកគាត់យល់ដឹង ពីរបៀបដែលលោក មហាត្មះ គន្ធី ទទួលបានឯករាជ្យពីប្រទេសអង់គ្លេសកាលពី ៥០ឆ្នាំមុន”។ ខ្សែភាពយន្តនេះត្រូវបានចាក់បញ្ចាំងនៅទីលាន ប្រជាធិបតេយ្យនៅម៉ោង៧យប់ម្សិលមិញ។ លោក មហាត្មះ គន្ធី បានជួយប្រទេសឥណ្ឌា ឲ្យទទួលបានឯករាជ្យពីចក្រ ភពអង់គ្លេសនៅក្នុងឆ្នាំ១៩៤៧ តាមរយៈការធ្វើយុទ្ធនាការតវ៉ា អហិង្សា ដែលរួមមានការតវ៉ាអហិង្សាជាយុទ្ធសាស្ត្រផងដែរ។…