លោក​ សម រង្ស៊ី យក​លោក​មហាត្មះ គន្ធី ធ្វើ​ជា​គំរូ​សម្រាប់​​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​

កាល​ពី​ម្សិលមិញ​ លោក​ សម រង្ស៊ី មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​បាន​ ប្រកាស​ជា​សាធារណៈ​ពី​បំណង​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ តវ៉ា​ឲ្យ​ស្រប​នឹង​​បាតុកម្ម​អហិង្សា​​ដែល​រៀប​ចំឡើង​ដោយ​លោក​ មហាត្មះ  គន្ធី មេ​ដឹកនាំ​ជាតិ​និយម​ឥណ្ឌា ​ដ៏​គួរ​ឲ្យ​កោត​សរសើរនិង​ស្ញប់ស្ញែង​ ដែល ​បាន​ជួយ​ប្រទេស​ឥណ្ឌា ឲ្យ​ទទួល​បាន​​ឯក​រាជភាព​ពី​​ចក្រ​ភព​អង់គ្លេស​។ លោក​ សម រង្ស៊ី បានលើក​ឡើង​បែប​នេះ​ក្នុង​​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ ទី​​​ស្នាក់​​​ការ​​​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ខណ្ឌ​មានជ័យ​​ ហើយ​​ មាន​ប្រសាសន៍​ថា ​បាតុកម្ម​​នឹង​ផ្ទុះ​ឡើង​ ប្រសិន​បើ​គណបក្ស​ប្រជាជន​ កម្ពុជា​​ បន្ត​ច្រាន​ចោល​ការ​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើ​ប​អង្កេត​ឯក​រាជ្យ ​លើ​ភាព​មិន​​ប្រក្រតី​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ កក្កដា​។ លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “យើង​យក​លោក​ មហាត្មះ គន្ធី ធ្វើ​ជា ​គំរូ​។ យើង​នឹងចាក់​បញ្ចាំង​ខ្សែភាព​យន្ត​ឯកសារស្ដីពី​​ លោក មហាត្មះ គន្ធី ​ឲ្យ​ប្រជា​ពល​រដ្ឋ​ទស្សនា​ដើម្បី​ឲ្យ​ពួកគាត់​យល់​ដឹង​ ពី​របៀប​ដែល​លោក​ មហាត្មះ គន្ធី ទទួល​បាន​ឯករាជ្យ​ពី​ប្រទេសអង់គ្លេស​កាល​ពី ​៥០​ឆ្នាំ​មុន​”។ ខ្សែ​ភាព​យន្ត​នេះ​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​ទីលាន​ ប្រជាធិបតេយ្យ​នៅ​ម៉ោង​៧​យប់​ម្សិលមិញ​។ លោក មហាត្មះ គន្ធី បាន​ជួយ​ប្រទេស​ឥណ្ឌា ឲ្យ​ទទួល​បាន​ឯករាជ្យ​ពី​ចក្រ​ ភព​អង់​គ្លេស​នៅ​ក្នុង​ឆ្នាំ​១៩៤៧​ តាម​រយៈ​ការ​ធ្វើ​យុទ្ធ​នាការ​តវ៉ា​ អហិង្សា​ ដែល​រួម​មាន​ការ​តវ៉ា​អហិង្សា​ជា​យុទ្ធសាស្ត្រ​ផង​ដែរ​។…

http://www.cambodiadailykhmer.com/news/4896/