សាលាក្រុងច្រានចោលសំណើបក្សសង្គ្រោះជាតិ
ភ្នំពេញៈ សាលារាជធានី កាលពីម្សិលមិញ បានច្រានចោលសំណើរបស់គណបក្សប្រឆាំង ដែលស្នើសុំធ្វើការប្រមូលផ្តុំជាថ្មីទៀត នៅទីលានប្រជាធិតេយ្យ នៅថ្ងៃអាទិត្យដោយមានអ្នកគាំទ្រប្រមាណ ២០០០០ នាក់ ដោយថ្លែងថា ពួកគេមិនអាចផ្តល់សន្តិសុខ សម្រាប់អ្នកចូលរួមច្រើនបែបនេះបានទេ។
គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង មានគម្រោងធ្វើ «សមាជគណបក្ស» នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃអាទិត្យ នឹងគ្រោងធ្វើបាតុកម្ម នៅពេលក្រោយក្នុងខែនេះ។
បន្ទាប់ពីកិច្ចប្រជុំរវាងសាលារាជធានី និងគណបក្សប្រឆាំង អ្នកនាំពាក្យសាលារាជធានី លោក ឡុង ឌីម៉ង់ បានថ្លែងថា មន្រ្តីសាលារាជធានី បានថ្លែងថា ពួកគេ អាចអនុញ្ញាតឲ្យយ៉ាងច្រើនបំផុតចំនួន ១០០០០ នាក់ ហើយគណបក្ស ត្រូវសុំការអនុញ្ញាតពីក្រសួង មហាផ្ទៃ ប្រសិនបើពួកគេគ្រោងធ្វើលើសចំនួននោះ។
លោក ឌីម៉ង់ បានថ្លែងបន្តថា៖ «នៅក្នុងការប្រមូលផ្តុំពួកគេមិនត្រូវប្រើប្រាស់វេទិកានោះ វាយប្រហារព្រះមហាក្សត្រឬ រាជរដ្ឋាភិបាលទេ»។
លោកបន្ថែមថា គណបក្សសង្គ្រោះជាតិក៏ត្រូវបានណែនាំ មិនឲ្យធ្វើការហែក្បួនផងដែរ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញឫទិ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងថា វានឹងមិនអាចទៅរួចទេ ដែលកំណត់ចំនួនប្រជាជនខណៈ «ប្រជាជនចូលរួមតាមឆន្ទៈរបស់ពួកគេ» ហើយគណបក្សមិនមានបំណងណាមួយវាយប្រហារព្រះមហាក្សត្រទេ ប៉ុន្តែវាជាសិទ្ធិរបស់ប្រជាជន ក្នុងការរិះគន់រដ្ឋាភិបាល ក្នុងអំឡុងវេទិកាសាធារណៈ។…
មាស សុខជា
http://www.postkhmer.com/index.php/national/1-national-news/104708-2013-10-02-03-37-10