សាលាក្រុង​ច្រាន​ចោល​សំណើ​បក្ស​សង្គ្រោះ​ជាតិ

ភ្នំពេញៈ សាលា​រាជធានី កាល​ពី​ម្សិលមិញ បាន​ច្រាន​ចោល​សំណើ​របស់​គណបក្ស​ប្រឆាំង ដែល​ស្នើ​សុំ​ធ្វើ​ការ​ប្រមូល​ផ្តុំ​ជា​ថ្មី​ទៀត នៅ​ទីលាន​ប្រជាធិតេយ្យ នៅ​ថ្ងៃ​អាទិត្យ​ដោយ​មាន​អ្នក​គាំទ្រ​ប្រមាណ ២០០០០ នាក់ ដោយ​ថ្លែង​ថា ពួក​គេ​មិន​អាច​ផ្តល់​សន្តិសុខ សម្រាប់​អ្នក​ចូល​រួម​ច្រើន​បែប​នេះ​បាន​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង មាន​គម្រោង​ធ្វើ «សមាជ​គណបក្ស» នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​អាទិត្យ នឹង​គ្រោង​ធ្វើ​បាតុកម្ម នៅ​ពេល​ក្រោយ​ក្នុង​ខែ​នេះ។ បន្ទាប់​ពី​កិច្ច​ប្រជុំ​រវាង​សាលា​រាជធានី និង​គណបក្ស​ប្រឆាំង អ្នក​នាំ​ពាក្យ​សាលា​រាជធានី លោក ឡុង ឌីម៉ង់ បាន​ថ្លែង​ថា មន្រ្តី​សាលា​រាជធានី បាន​ថ្លែង​ថា ពួក​គេ អាច​អនុញ្ញាត​ឲ្យ​យ៉ាង​ច្រើន​បំផុត​ចំនួន ១០០០០ នាក់ ហើយ​គណបក្ស ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង មហា​ផ្ទៃ ប្រសិន​បើ​ពួក​គេ​គ្រោង​ធ្វើ​លើស​ចំនួន​នោះ។ លោក ឌីម៉ង់ បាន​ថ្លែង​បន្ត​ថា៖ «នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​ពួក​គេ​មិន​ត្រូវ​ប្រើ​ប្រាស់​វេទិកា​នោះ​ វាយប្រហារ​ព្រះ​មហាក្សត្រ​ឬ រាជ​រដ្ឋាភិបាល​ទេ»។ លោក​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ត្រូវ​បាន​ណែនាំ មិន​ឲ្យ​ធ្វើ​ការ​ហែ​ក្បួន​ផង​ដែរ។ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញឫទិ្ធ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា វា​នឹង​មិន​អាច​ទៅ​រួច​ទេ ដែល​កំណត់​ចំនួន​ប្រជាជន​ខណៈ «ប្រជាជន​ចូល​រួម​តាម​ឆន្ទៈ​របស់​ពួក​គេ» ហើយ​គណបក្ស​មិន​មាន​បំណង​ណា​មួយ​វាយ​ប្រហារ​ព្រះ​មហាក្សត្រ​ទេ ប៉ុន្តែ​វា​ជា​សិទ្ធិ​របស់​ប្រជាជន ក្នុង​ការ​រិះគន់​រដ្ឋាភិបាល ក្នុង​អំឡុង​វេទិកា​សាធារណៈ​។…

មាស សុខជា
http://www.postkhmer.com/index.php/national/1-national-news/104708-2013-10-02-03-37-10