អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​បារម្ភ​ពី​ប្រតិកម្ម​ហិង្សា​ក្រុម​ប្រឆាំង

ភ្នំពេញៈ អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​បាន​បង្ហាញ​ពី​ការ​បារម្ភ​ពី​ភាព​មិន​ប្រក្រតី ខណៈ​មាន​ការ​តវ៉ា​និង​ពាក្យ​បណ្តឹង​ជា​ច្រើន​នៅ​តាម​ការិយាល័យ បោះឆ្នោត​មួយ​ចំនួន ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត។

ក្នុង​សន្និសីទ​កាសែត​កាល​ពី​ល្ងាច​ម្សិលមិញ ក្រុម​អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​នៃ​អង្គការ ខុម ហ្វ្រែល បាន​បង្ហាញ​ពី​ការ​បារម្ភ​អំពី​ចលនា​តវ៉ា​ពី​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ដែល​មិន​សប្បាយ​ចិត្ត​ទៅ​នឹង​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្រសិន​លទ្ធផល​បោះឆ្នោត គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​ឈ្នះ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា កន្លង​ទៅ​នេះ។

លោក សុក សំអឿន អនុ​ប្រធាន​ក្រុម​ប្រឹក្សា​អភិបាល​នៃ​អង្គការ​ខុម ហ្វ្រែល បាន​ថ្លែង​ថា ៖ «លទ្ធភាព​មាន​កម្រិត​ធ្ងន់​ធ្ងរ​និង​គ្រោះថ្នាក់​ណាស់​»។ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត (បើ​ទោះ​គេ​ជឿ​ថា ត្រឹម​ត្រូវ​ឬ​មិន​ត្រឹម​ត្រូវ​ក៏​ដោយ) អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​អាច​ធ្វើ​ប្រតិកម្ម​ដោយ​អំពើ​ហិង្សា​។​ទន្ទឹម​នឹង​នេះ ប្រតិកម្ម​ពី​រដ្ឋាភិបាល​ឬ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​បង្ហាញ​លទ្ធផល​ល្អ សម្រាប់​ការ​បោះឆ្នោត​លើក​នេះ ដែល​ហាក់​ដូច​ជា​មិន​អាច​ព្យាករ​បាន​នោះ​ក៏​ដោយ។ …

SEAN TEEHAN
http://www.postkhmer.com/index.php/national/1-national-news/101468-2013-07-29-02-28-15