អង្គការឃ្លាំមើលការបោះឆ្នោតបារម្ភពីប្រតិកម្មហិង្សាក្រុមប្រឆាំង
ភ្នំពេញៈ អង្គការឃ្លាំមើលការបោះឆ្នោតបានបង្ហាញពីការបារម្ភពីភាពមិនប្រក្រតី ខណៈមានការតវ៉ានិងពាក្យបណ្តឹងជាច្រើននៅតាមការិយាល័យ បោះឆ្នោតមួយចំនួន ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត។
ក្នុងសន្និសីទកាសែតកាលពីល្ងាចម្សិលមិញ ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតនៃអង្គការ ខុម ហ្វ្រែល បានបង្ហាញពីការបារម្ភអំពីចលនាតវ៉ាពីក្រុមអ្នកគាំទ្រគណបក្សប្រឆាំងដែលមិនសប្បាយចិត្តទៅនឹងគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រសិនលទ្ធផលបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជាជាអ្នកឈ្នះការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ។
លោក សុក សំអឿន អនុប្រធានក្រុមប្រឹក្សាអភិបាលនៃអង្គការខុម ហ្វ្រែល បានថ្លែងថា ៖ «លទ្ធភាពមានកម្រិតធ្ងន់ធ្ងរនិងគ្រោះថ្នាក់ណាស់»។ ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត (បើទោះគេជឿថា ត្រឹមត្រូវឬមិនត្រឹមត្រូវក៏ដោយ) អ្នកគាំទ្រគណបក្សប្រឆាំងអាចធ្វើប្រតិកម្មដោយអំពើហិង្សា។ទន្ទឹមនឹងនេះ ប្រតិកម្មពីរដ្ឋាភិបាលឬអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រសិនបើគណបក្សសង្គ្រោះជាតិបង្ហាញលទ្ធផលល្អ សម្រាប់ការបោះឆ្នោតលើកនេះ ដែលហាក់ដូចជាមិនអាចព្យាករបាននោះក៏ដោយ។ …
SEAN TEEHAN
http://www.postkhmer.com/index.php/national/1-national-news/101468-2013-07-29-02-28-15